ការជម្លៀសចេញពីប្រទេសអ៊ុយក្រែន

ជនជាតិថៃត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនជាបណ្ដើរៗហើយ ខណៈសង្គ្រាមកំពុងបន្តឆេះឆួល


ស្របពេលដែលស្ថានភាពនៅអ៊ុយក្រែនកាន់តានតឹងទៅៗ ទាំងពលរដ្ឋអ៊ុយក្រែន និងបណ្ដាពលរដ្ឋប្រទេសផ្សេងៗរួមមានទាំងពលរដ្ឋជនជាតិថៃផងដែរនោះត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនជាបណ្ដើរហើយ។ យោងតាមស្ថានទូតថៃនៅទីក្រុង Warsaw រដ្ឋធានីនៃប្រទេសប៉ូឡូញ បានឱ្យដឹងថា ជនជាតិថៃចំនួន ៤៧ នាក់បានមកដល់មជ្ឈមណ្ឌលជំនួយក្នុងទីក្រុង Lviv របស់អ៊ុយក្រែន ហើយបានបន្តធ្វើដំណើរដោយរថយន្តក្រុងទៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដើម្បីហោះហើរត្រឡប់មកប្រទេសថៃវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ជនជាតិថៃត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនជាបណ្ដើរៗហើយ ខណៈសង្គ្រាមកំពុងបន្តឆេះឆួល

ស្ថានទូតថៃបានរាយការណ៍ថា ប្រជាជនថៃនៅតាមទីក្រុងនានានៅផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថាពួកគេគឺមានសុវត្ថិភាពហើយ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅតែមានជនជាតិថៃប្រហែល ១០០នាក់ ដែលនៅតែជាប់បង្ខាំងក្នុងផ្ទះ ឬកន្លែងស្នាក់នៅរបស់ពួកគេ ដោយសារតែការបិទសន្តិសុខនៅក្នុងទីក្រុងមួយចំនួន ខណៈនៅក្នុងរដ្ឋធានីកៀវ ជនជាតិថៃចំនួន ១០២នាក់ ក្នុងចំណោម ១៤៨ នាក់ដែលរស់នៅទីនោះបានចាកចេញរួចហើយ។

សូមជម្រាបថា ជនជាតិថៃប្រហែល ៤០ នាក់ ដែលភាគច្រើនជាស្ត្រីរៀបការជាមួយជនជាតិអ៊ុយក្រែន កំពុងជ្រើសរើសស្នាក់នៅក្នុងទីក្រុងកៀវ ជាមួយគ្រួសាររបស់ពួកគេ បើទោះបីជាស្វាមីរបស់ពួកគេត្រូវបានចុះឈ្មោះដើម្បីចូលប្រយុទ្ធក្នុងសង្គ្រាមក៏ដោយ។

ស្ថានទូតថៃនៅទីក្រុង Warsaw បានដឹងថា ខ្លួនបានរៀបចំផ្លូវជម្លៀសជនភៀសខ្លួនចំនួនពីរសម្រាប់ជនជាតិថៃរស់នៅក្នុងប្រទេសអ៊ុយក្រែន។ ដោយផ្លូវទី១ គឺតាមប្រទេសរ៉ូម៉ានី និងផ្លូវទី២តាមប្រទេសប៉ូឡូញ។ យន្តហោះទីមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃអាទិត្យបាននាំជនជាតិថៃចំនួន ៤១ នាក់ទៅកាន់ទីក្រុង Odessa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយបន្ទាប់មកនាំឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសរ៉ូម៉ានី។ ដូច្នេះពួកគេអាចចាប់ជើងហោះហើរពាណិជ្ជកម្មដែលឆ្ពោះទៅប្រទេសថៃនៅថ្ងៃទី១ និងទី២ ខែមីនា ។

ដោយឡែកនៅថ្ងៃដដែល មានជនជាតិថៃចំនួន ៤៣ នាក់ដែលបានមកដល់ទីក្រុង Lviv ត្រូវបានជិះរថយន្តក្រុងបន្តទៅកាន់ទីក្រុង Warsaw ជាមួយនឹងក្រុមមួយផ្សេងទៀតដែលរំពឹងថានឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃនៅថ្ងៃដូចគ្នា។

យ៉ាងណាមិញ ក្រៅតែពីជម្លៀសប្រជាជនចេញពីអ៊ុយក្រែនហើយ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យក្រសួងការងារ និងក្រសួងការបរទេសផ្តល់ជំនួយដល់ប្រជាជនថៃដែលជាប់គាំងដោយជម្លោះនៅអ៊ុយក្រែន និងផ្តល់ជំនួយចាំបាច់ទាំងអស់ ដើម្បីនាំពួកគេទៅកាន់ទីសុវត្ថិភាពនៅមជ្ឈមណ្ឌលក្នុងទីក្រុង Lviv ៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អុយក្រែនដាក់សំណើសុំចូលសហភាពអឺរ៉ុប ក្រោយតំណាងសហភាពអឺរ៉ុបបង្ហាញសញ្ញាភ្លើងខៀវ

ព័ត៌មាន
រដ្ឋាភិបាលអ៊ុយក្រែននៅថ្ងៃទី ២៨ ខែកុម្ភៈ បានសម្រេចដាក់ពាក្យស្នើសុំទៅកាន់សហភាពអឺរ៉ុបឲ្យទទួលយកខ្លួនជាសមាជិកសហភាពអឺរ៉ុបឲ្យបានឆាប់បំផុត។ កា…

សិង្ហបុរីជាប្រទេសដំបូងគេនៅអាស៊ាន ដែលប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងវាយឈ្លានពានអ៊ុយក្រែន

ព័ត៌មាន
សិង្ហបុរីជាប្រទេសដំបូងគេនៅអាស៊ាន ដែលប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងវាយឈ្លានពានអ៊ុយក្រែន។ សិង្ហបុរីហាក់ចេញមុខចេញមាត់ខ្លាំងជាងគេន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ