បញ្ហាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែនបានជំរុញឱ្យអាស៊ានចូលរួមថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន


រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនកាលពីពេលថ្មីៗបានជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលទីក្រុងកៀវកំពុងព្យាយាមស្វែងរកការគាំទ្រពីប្លុកដែលមានទំនាក់ទំនងយូរអង្វែងជាមួយទីក្រុងម៉ូស្គូមួយនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនកាលពីពេលថ្មីៗបានជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ដោយ

នាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួននៅកម្ពុជា លោក ឌីមីត្រូ គូឡេបា បានជួបដោយផ្ទាល់ជាមួយសមភាគីកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងថៃដើម្បីស្វែងរកការគាំទ្រពីប្រទេសទាំងនេះក្នុងការបង្កើនសម្ពាធទៅលើប្រទេសរុស្ស៊ី ដែលបានឈ្លានពានមកលើប្រទេសរបស់ខ្លួន។

លោក គូឡេបា បាននិយាយនៅក្រៅកិច្ចប្រជុំថា លោកបានអំពាវនាវឱ្យបណ្តាប្រទេសអាស៊ានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ព្រោះនេះមិនមែនគ្រាន់តែជាការវាយប្រហារលើប្រទេសដែលមានអធិបតេយ្យភាពនោះទេ ប៉ុន្តែនេះក៏ជាការវាយប្រហារលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍នៃបូរណភាពទឹកដី អធិបតេយ្យភាព និងការមិនប្រើកម្លាំងផងដែរ។

សម្រាប់ការបង្ហាញវត្តមានលើកដំបូងក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា លោក គូឡេបា ជឿជាក់ថា ប្រទេសនៅក្នុងតំបន់អាស៊ានបានចែករំលែកការប្តេជ្ញាចិត្តចំពោះគោលការណ៍ទាំងនោះ។ លោកក៏បានបន្ថែមដែរថា លោកមានទំនុកចិត្តយ៉ាងមុតមាំថា គ្មានប្រទេសអាស៊ានណាមួយចង់ឃើញប្រទេសណាមួយធ្វើតាមគំរូនៃអាកប្បកិរិយារបស់រុស្ស៊ីនៅក្នុងទ្វីបអាស៊ីនេះឡើយ។

ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ សមាជិកអាស៊ានបានខ្វែងគំនិតគ្នាដោយសារតែការឆ្លើយតបទៅនឹងសង្គ្រាមនេះ។ ប្រទេសសិង្ហបុរីបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្ទាល់ខ្លួនទៅលើរុស្ស៊ីប៉ុន្តែប្រទេសសមាជិកផ្សេងទៀតដូចជាឡាវ និងវៀតណាម ដែលពឹងផ្អែកលើទីក្រុងម៉ូស្គូសម្រាប់សម្ភារៈយោធានោះបានជៀសវាងការរិះគន់ដោយផ្ទាល់ចំពោះវិមានក្រឹមឡាំង។

ថ្មីៗនេះប្រទេសថៃ វៀតណាម និងឡាវបានបដិសេធការបោះឆ្នោតកាលពីខែតុលា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលបានថ្កោលទោសការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការបញ្ចូលតំបន់ភាគខាងកើតនៃអ៊ុយក្រែនជារបស់ខ្លួន ខណៈដែលប្រទេសអាស៊ានផ្សេងទៀតបានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

សមាជិកអាស៊ានមួយចំនួនក៏មានមន្ទិលសង្ស័យពីប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មរបស់បស្ចិមលោកផងដែរ ហើយវាជាបញ្ហាមួយដែលលោក គូឡេបា បាននិយាយថា លោកបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់លោកជាមួយសមភាគីក្នុងតំបន់។

លោកបាននិយាយថា តាមពិតវាមិនមែនគ្រប់គ្នា ជាពិសេសនៅអាស៊ីនេះសុទ្ធតែគាំទ្ររបបទណ្ឌកម្មនោះទេ។ ពួកគេកំពុងធ្វើដូច្នោះគឺដោយសារតែហេតុផលនយោបាយ។ អ្នកខ្លះធ្វើបែបនេះគឺដោយសារតែការព្រួយបារម្ភផ្ទាល់ខ្លួនរបស់ពួកគេ និងអាកប្បកិរិយាទូទៅចំពោះការដាក់ទណ្ឌកម្ម។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា មានមធ្យោបាយផ្សេងៗដើម្បីគាំទ្រអ៊ុយក្រែនមិនត្រឹមតែតាមរយៈការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែលោកជំរុញឱ្យប្រទេសនានាកុំប្រកាន់ជំហរមួយថា ពួកគេកំពុងដកខ្លួនចេញពីចំណុចនេះ ព្រោះពួកគេចង់ធ្វើជាមិត្តជាមួយរុស្ស៊ី និងអ៊ុយក្រែនតាមរយៈការមិនធ្វើអ្វីទាំងអស់៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


លោក ចូ បៃដិន៖ កិច្ចព្រមព្រៀងអាមេរិក-អាស៊ាន គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាធំៗរបស់ពិភពលោក

រដ្ឋបាលលោក ចូ បៃដិន បានចាត់ទុកកិច្ចព្រមព្រៀងថ្មី រវាងសហរដ្ឋអាមេរិក និងអាស៊ានថា ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយ «បញ្ហាធំៗ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក៖ ឥណ្ឌាអាចទិញប្រេងរបស់រុស្ស៊ីតាមដែលខ្លួនចង់បាន ឱ្យតែអាចជៀសផុតពីយន្តការកំណត់តម្លៃរបស់G7

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ិនតោន រីករាយចំពោះប្រទេសឥណ្ឌាក្នុងការបន្តទិញប្រេងពីប្រទេសរុស្ស៊ីឱ្យបានច្រើនតាមដែលខ្លួនចង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ