បញ្ហាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

ភាគខាងកើតអ៊ុយក្រែននៅតែជាសមរភូមិក្តៅ ខណៈមេណាតូស្បថមិនឱ្យរុស្ស៊ីឈ្នះសង្គ្រាមនេះឡើយ


កងទ័ពអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ពួកគេត្រូវបង្ខំចិត្តបោះបង់ចោលទឹកដី និងគោលដៅមួយចំនួននៅភាគខាងកើតនៃប្រទេស ក្រោយពីប្រឈមមុខនឹងការវាយលុករបស់រុស្ស៊ីខ្លាំងក្លាពេក។ ភាគខាងកើតអ៊ុយក្រែន នៅតែជាសមរភូមិដ៏ក្តៅគគុកជាងគេដដែល ចាប់តាំងពីរុស្ស៊ីបានបង្វែទិសដៅទៅវាយប្រហារតំបន់មួយនេះកាលពីខែឧសភា បន្ទាប់ពីមិនអាចវាយចូលក្រុងកៀវបាន។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ភាគខាងកើតអ៊ុយក្រែននៅតែជាសមរភូមិក្តៅ!

សង្គ្រាមអូសបន្លាយ​អស់ពេល៦ខែ​មកហើយ ត្រូវបានប្រមុខ​នៃសម្ព័ន្ធមិត្តយោធាណា​តូ​ស្បថ​សច្ចាថា នឹងមិនអនុញ្ញាត​ឱ្យទីក្រុង​ម៉ូស្គូ​ឈ្នះ​សង្រ្គាមនេះជាដាច់ខាត។

ក្រោយឈានចូលដល់ខែទី៦​នៃ​សង្គ្រាម ប្រធានាធិបតីអ៊ុយក្រែន​បានប្រដូច​ស្ថានការណ៍លើ​សមរភូមិក្នុងតំបន់ដុនបាស​ភាគខាងកើតអ៊ុយក្រែន នៅមួយសប្តាហ៍​ចុងក្រោយនេះ ទៅនឹងឋាននរក។ លោកបានកត់សម្គាល់​អំពីការប្រយុទ្ធគ្នា​យ៉ាងខ្លាំងក្លា​នៅជុំវិញ​ទីក្រុង អាវឌីវកា(Avdiivka)។ វាគឺជាទីក្រុងដែលមានសារៈសំខាន់​ក្នុងតំបន់ Donetsk របស់អ៊ុយក្រែន។ ទីក្រុងនេះស្ថិតនៅចំ​កណ្តាល​នៃតំបន់​ដុនបាស និងស្ថិតនៅភាគខាងជើង​នៃខេត្ត Donetsk ។

ទោះយ៉ាងណា ក្រោយការប្រឹងប្រែងអស់ពេល​ជាច្រើនថ្ងៃ កងកម្លាំងអ៊ុយក្រែន​បានដណ្តើមយកភូមិចំនួនពីរជុំវិញ​ទីក្រុងខាងលើមកវិញ និងបានវាយរុញកងទ័ពរុស្ស៊ីឱ្យត្រឡប់ទៅជាយក្រុង Avdiivka វិញផងដែរ។ ក្រសួងការពារជាតិរុស្ស៊ី​បានបញ្ជាក់ពី​ការវាយលុករបស់ខ្លួន​ចូលទីក្រុងមួយនេះ ប៉ុន្តែមិនបានបញ្ជាក់​ពីការដកទ័ពថយ និងការបាត់បង់​ភូមិទាំងពីរ​ខាងលើទៅឱ្យអ៊ុយក្រែន​វិញ​នោះទេ។

អ៊ុយក្រែន និងលោកខាងលិច ដែលពណ៌នាសកម្មភាពរបស់រុស្ស៊ីថាជាសង្រ្គាមឈ្លានពានតាមបែបចក្រពត្តិបាននិយាយថា កងកម្លាំងរុស្ស៊ីត្រូវតែដកថយទៅកាន់ទីតាំងរបស់ពួកគេដូចមុនថ្ងៃទី២៤ខែកុម្ភៈ ជាពេលដែលលោកពូទីន បានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែវិមាន​ក្រឹមឡាំងមិនបានអើពើនឹងការទទូចឡើយ ហើយផ្ទុយទៅវិញគេរឹតតែបានបង្កើនការវាយប្រហារមិនដកដៃ។

អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលេប៊ឺក(Jens Stoltenberg) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមនៅអ៊ុយក្រែន គឺជាពេលវេលាដ៏គ្រោះថ្នាក់​បំផុត​សម្រាប់​អឺរ៉ុបចាប់តាំងពី​ក្រោយសង្គ្រាម​លោកលើកទី២ ហើយថា រុស្ស៊ីមិនត្រូវអនុញ្ញាត​ឱ្យឈ្នះសង្គ្រាមនេះឡើយ។លោកបានបន្តថា ដើម្បីរារាំងទីក្រុងមូស្គូពីភាពជោគជ័យ អង្គការណាតូ និងប្រទេសជាសមាជិករបស់ខ្លួន ប្រហែលជាត្រូវគាំទ្រអ៊ុយក្រែនជាមួយនឹងអាវុធ និងជំនួយផ្សេងទៀតសម្រាប់រយៈពេលដ៏យូរអង្វែង។

ចំពេលមានការភ័យខ្លាចក្នុងចំណោមអ្នកនយោបាយមួយចំនួនរបស់លោកខាងលិច ថា មហិច្ឆតារបស់រុស្ស៊ីអាចលើសពីការវាយប្រហារអ៊ុយក្រែន លោក Stoltenberg បានព្រមានលោក ពូទីនថា បើសង្គ្រាមរាលដាលជ្រុល​លើស​ពីអ៊ុយក្រែន និងទទួលបានការឆ្លើយតបដ៏ច្រើនលើសលប់ដូចគ្នា។

សូមជម្រាបថា សង្រ្គាមនៅអ៊ុយក្រែនបាននាំឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលធ្លាប់តែជាប្រទេសអព្យាក្រឹត ត្រូវបង្ខំចិត្តរត់មកចូលបក្សសម្ព័ន្ធរបស់អង្គការណាតូ ខណៈសំណើរហូតមកដល់ពេលនេះ បានផ្តល់សច្ចាប័ន​ដោយប្រទេសចំនួន​២៣រួចហើយ ក្នុងចំណោមរដ្ឋសមាជិកចំនួន ៣០ រួមទាំងសហរដ្ឋអាមេរិកផងដែរ៕




អត្ថបទបន្ទាប់


តើថៃមើលឃើញពីបញ្ហា និងឱកាសអ្វីខ្លះ ជុំវិញភាពតានតឹងចិន និងតៃវ៉ាន់ថ្មីៗនេះ?

ព័ត៌មាន
ក្រុមហ៊ុនអាជីវកម្មថៃមួយចំនួនរំពឹងថាមានផលប៉ះពាល់អវិជ្ជមានតិចតួចប៉ុណ្ណោះសម្រាប់ពូកគេ ពីភាពតានតឹង រវាងចិននិងតៃវ៉ាន់ បន្ទាប់ពីដំណើរទស្ស…

កូរ៉េខាងជើងថា នឹងមិនអត់ឱនឲ្យអាមេរិកនោះឡើយ ជុំវិញការចោទប្រកាន់រឿងកម្មវិធីអាវុធរបស់ខ្លួន

ព័ត៌មាន
ប្រទេសកូរ៉េខាងជើង ដែលជារឿយៗបានសាកល្បងអាវុធមីស៊ីលរបស់ខ្លួនបង្ហាញសាច់ដុំទៅកាន់ពិភពលោកនោះ ថ្មីៗនេះ បានប្រកាសប្រាប់ទៅកាន់អាមេរិកថា ទីក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ