តំបន់មជ្ឈិមបូព៌ា

UN ថា សង្គ្រាមនៅហ្គាហ្សាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសអារ៉ាប់ក្បែរខាង និងអាចទាញទម្លាក់ GPD ជាង២%


បើតាមការសិក្សាមួយរបស់អង្គការសហប្រជាជាតិ(UN) ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមរវាងក្រុមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្គាហ្សាទៅលើប្រទេសជិតខាងអារ៉ាប់ដូចជា លីបង់ អេហ្ស៊ីប និងហ្ស៊កដានី អាចកើនឡើងយ៉ាងហោចណាស់១០ពាន់លានដុល្លារនៅឆ្នាំនេះ និងជំរុញឱ្យមនុស្សប្រមាណជាង២៣ម៉ឺននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តំបន់មជ្ឈិមបូព៌ា
ដោយ

សង្គ្រាមជាងពីរខែមកនេះបាននិងកំពុងជះផលប៉ះពាល់តិច ឬច្រើនទៅលើបណ្តាប្រទេសអារ៉ាប់ ដែលបានប្រឈមនឹងវិបត្តរួចទៅហើយ នៃសម្ពាធសារពើពន្ធ កំណើនយឺត និងភាពអត់ការងារធ្វើ ហើយកត្តាទាំងនេះបានរារាំងការវិនិយោគ ផលិតផលប្រើប្រាស់ និងពាណិជ្ជកម្មផងដែរ។ ក្នុងនោះ ប្រទេសលីបង់ កំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដ៏សែនជ្រៅ។ បើតាមការសិក្សាដែលត្រូវបានចាត់តាំងដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិកាលពីពេលថ្មីៗ ផលប៉ះពាល់នៃជម្លោះលើរដ្ឋទាំងបីអាចនឹងធ្វើឱ្យបាត់បង់ផលិតផលក្នុងស្រុកសរុបជាង១០ពាន់លានដុល្លារ ឬប្រមាណ២,៣% នៃ GDP ដោយចំនួននេះអាចកើនឡើងទ្វេដង ប្រសិនបើសង្គ្រាមបន្តអូសបន្លាយដល់ប្រាំមួយខែ។

លោក Abdallah Al Dardari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិនិងជានាយកការិយាល័យប្រចាំតំបន់អារ៉ាប់ (RBAS) របស់ UNDP ដែលដឹកនាំការសិក្សានេះបានឱ្យដឹងថា វិបត្តិនេះគឺជាការបំផ្ទុះគ្រាប់បែកបន្ថែមទៀតក្នុងតំបន់ដែលមានភាពផុយស្រួយរួចទៅហើយ។ លោក ដាដារី បានបន្ថែមថា ទំហំនៃការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាក្នុងរយៈពេលដ៏ខ្លីបែបនេះ គឺមិនធ្លាប់មានពីមុនមកនោះទេចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ លោកថា វាត្រូវចំណាយពេល៥ឆ្នាំក្នុងការប្រយុទ្ធគ្នានៅស៊ីរី ដើម្បីឈានដល់កម្រិតដូចគ្នានៃការបំផ្លិចបំផ្លាញ ដែលហ្គាហ្សា ទើបប្រទះក្នុងរយៈពេលមួយខែ។

គួរជម្រាបថា ជម្លោះនៅហ្គាហ្សាពីរខែមកនេះ បានធ្វើឱ្យមានការផ្លាស់ទីលំនៅដ៏ច្រើននៃចំនួនប្រជាជនជិត៨០% នៃតំបន់ហ្គាហ្សាក្នុងរយៈពេលដ៏ខ្លី បើធៀបនឹងជម្លោះស៊ីរី ដែលមានអាយុកាលជាងមួយទសវត្សរ៍ ដែលនេះវាបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។ ទោះបីជាយ៉ាងណា នាយកការិយាល័យប្រចាំតំបន់អារ៉ាប់ នៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ(UNDP) និងជាអ្នកជំនាញលើការកសាងឡើងវិញនៅក្នុងតំបន់ជម្លោះ លោក ដាដារី បានឱ្យដឹងថា ក្រុមការងាររបស់លោកកំពុងឈានដល់ការផ្តល់មូលនិធិអភិវឌ្ឍន៍ និងការព្រមព្រៀងជាមួយស្ថាប័នហិរញ្ញវត្ថុពហុភាគីរួចហើយ លើសេណារីយ៉ូនៃការកសាងឡើងវិញក្រោយសង្គ្រាមសម្រាប់តំបន់ហ្គាហ្សា៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេងដ៏ធំរបស់ថៃ PTT ចាប់ផ្តើមងាកមកផលិតអាគុយរថយន្តអគ្គិសនី

ក្រុមហ៊ុនប្រេង និងឧស្ម័នថៃ PTT ដែលគេដឹងថា ជាក្រុមហ៊ុនប្រេងសាធារណៈរបស់រដ្ឋាភិបាលថៃ បានចាប់ផ្តើមផលិតអាគុយលីចូម-អ៊ីយ៉ុង ដើម្បីបង្កើតខ្សែច្…

ADB ថា អាស៊ីនឹងបញ្ចប់ឆ្នាំ២០២៣ ជាមួយកំណើនសេដ្ឋកិច្ចល្អប្រសើរ ចំពេលសេដ្ឋកិច្ចចិនងើបឡើងវិញ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃពុធថា តំបន់អាស៊ីដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ទំនងជានឹងបញ្ចប់ឆ្នាំ២០២៣ ជាមួយកំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ