អភិវឌ្ឍសង្គម

UN ប្ដេជ្ញាបន្ដគាំទ្រកម្ពុជា សម្រាប់ជំនួយមនុស្សធម៌ និងអភិវឌ្ឍសង្គម ខណៈពលរដ្ឋភៀសសឹកជាង ៤,០០០ គ្រួសារ មិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន


លោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិកម្ពុជាប្រចាំនៅកម្ពុជា បានអះអាងពីការប្តេជ្ញាចិត្តបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការកៀរគរជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់ជនភៀសសឹក និងពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ។
អភិវឌ្ឍសង្គម
ដោយ

ការអះអាងនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងថ្មី និងចាប់ផ្តើមបំពេញភារកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួបនេះ លោកស្រី វ៉្លាដាន់កា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបញ្ជាក់ថា អង្គការសហប្រជាជាតិ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្ររបៀបវារៈអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងបន្តកិច្ចសន្ទនាគោលនយោបាយ ដើម្បីជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤–២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីសង្គ្រាម ព្រមទាំងវិធានការអន្តរាគមន៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ននៅមានជនភៀសសឹកជាង ៤,០០០ គ្រួសារ មិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានដើមរបស់ខ្លួនវិញ ខណៈរាជរដ្ឋាភិបាលកំពុងផ្តោតលើការប្រែក្លាយជំរំទៅជាជម្រកបណ្ដោះអាសន្ន ការរៀបចំសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់ ព្រមទាំងជំរុញអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ។

ដោយឡែក សម្រាប់ពលករខ្មែរ ដែលបានធ្វើការនៅប្រទេសថៃ ហើយវិលត្រឡប់មកកម្ពុជាវិញជាង ១ លាននាក់ រាជរដ្ឋាភិបាលកំពុងជួយសម្របសម្រួលឱ្យពួកគេទទួលបានការងារធ្វើក្នុងស្រុកឱ្យបានឆាប់រហ័ស តាមរយៈការផ្គូរផ្គងការងារ កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម (Up-skilling និង Re-skilling) ការគាំទ្របង្កើតមុខរបរខ្នាតតូច និងកម្មវិធីជំនួយផ្សេងៗទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះការផ្តល់ជំនួយថ្មីៗបន្ថែមពីដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេស UNDP ក្នុងការបន្តគាំទ្រកម្ពុជា សម្រាប់ការត្រៀមខ្លួនចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ការពង្រឹងប្រព័ន្ធគាំពារសង្គម ការរៀបចំក្របខណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ ដើម្បីកៀរគរធនធានពីប្រភពនានា និងគាំទ្រការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់រាជរដ្ឋាភិបាល។




អត្ថបទបន្ទាប់


ក្រុមនិស្សិត និងសង្គមស៊ីវិលថៃផ្ទុះការតវ៉ាទ្រង់ទ្រាយធំទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស ក្រោយរកឃើញភាពមិនប្រក្រតី

នៅថ្ងៃទី១១ ខែកុម្ភៈនេះ ក្រុមអ្នកតវ៉ាជានិស្សិត និងតំណាងសង្គមស៊ីវិលនៅក្នុងប្រទេសថៃ បានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅខាងក្រៅទីស្នាក់ការកណ្តាលនៃគណៈ…

ស្ថានីយផលិតអគ្គិសនីដើរដោយខ្យល់តម្លៃ២០០លានដុល្លានឹងផុសត្រដែតឡើងនៅខេត្តមណ្ឌលគិរី

កម្ពុជា បានឈានជើងមួយជំហានដ៏ធំមួយទៀតក្នុងវិស័យថាមពលស្អាត បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងស្ថានីយផលិតអគ្គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ