កូវីដ-១៩​ ក្នុងប្រទេសថៃ

ពលរដ្ឋថៃសម្រុកចេញដើរកម្សាន្តតាមផ្សារទំនើប និងភោជនីយដ្ឋាន ក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យបើកឡើងវិញ


ក្រោយពីកូវីដ-១៩ មានការធូរស្បើយ​ជាងមុន រដ្ឋាភិបាលថៃអនុញ្ញាតឲ្យផ្សារទំនើប និងភោជនីយដ្ឋាន បើកដំណើរការឡើងវិញ ក្នុងនោះ គេសង្កេតឃើញពលរដ្ឋថៃជាច្រើនសម្រុកនាំគ្នាចេញដើរកម្សាន និងហូបអាហារ នៅតាមផ្សារទំនើប និងភោជនីយដ្ឋាន។ ទោះយ៉ាងណា ប្រជាពលរដ្ឋថៃ ត្រូវតែរក្សាគម្លាតសង្គម និងការការពារសុវត្ថិភាពរបស់ខ្លួនជាចាំបាច់ ដើម្បីទទួលបានការអនុញ្ញាតឲ្យចូលកម្សាន្តបាន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
ពលរដ្ឋថៃសម្រុកចេញដើរកម្សាន្តតាមផ្សារទំនើប និងភោជនីយដ្ឋាន ក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យបើកឡើងវិញ (រូបភាព៖https://www.michigansthumb.com)
ដោយ

អស់រយៈពេលជិត ២ខែមកហើយ ដែល​រាជរដ្ឋាភិបាលថៃ បានដាក់ចេញនូវ​វិធានការបិទហាងទំនិញ​ ផ្សារទំនើប និងភោជនីយដ្ឋាន ដើម្បីទប់ទល់នឹងវិបត្តិមេរោគកូវីដ១៩។ ប៉ុន្ដែ នៅថ្ងៃដំបូង​នៃការបើក​ដំណើរការ​ឡើងវិញនេះ គឺឃើញ​​មានប្រជាពលរដ្ឋថៃ សម្រុកចេញមកកម្សាន្តយ៉ាងកុះករ។

យ៉ាងណាក៏ដោយចុះ ភ្ញៀវទាំងអស់ ចាំបាច់ត្រូវតែ ពាក់ម៉ាស់ការពារ វាស់កម្តៅ និងចុះឈ្មោះជាមុន ដើម្បីទទួល​បានការអនុញ្ញាត ហើយត្រូវតែ​រក្សាគម្លាតសង្គមជានិច្ច។

លើសពីនេះ ភ្ញៀវដែល​ចូលទៅ​កម្សាន្ត គឺត្រូវតែ​មាន​ការស្កេន QR Code ដើម្បី​តាមដានពី​ព័ត៌មាន​របស់​ពួកគេ ក្នុងករណី​​ដែលមាន​បញ្ហាណាមួយ ទាក់ទងនឹង​ការឆ្លង​មេរោគកូវីដ​-១៩ គឺមានភាពងាយ​ស្រួល​ក្នុងការស្វែងរក​ពួកគេមកវិញ។

ទោះយ៉ាងណា ពាណិជ្ជករ និងវិស័យឯកជន សាទរចំពោះ​ការបើក​ឡើងវិញនេះ ដោយរំពឹងថា វានឹងអាច​ជួយដល់ ការជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ ជាបណ្តើរៗ បង្កើនការ​ចំណាយប្រើប្រាស់​របស់ អតិថិជន ល្អជាង​ការទុក​ផ្សារទំនើប ឬហាង ឲ្យនៅទំនេរចោល។

គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី ១៨ ខែឧសភានេះ ករណីឆ្លង​មេរោគកូវីដ-១៩​នៅក្នុងប្រទេសថៃ បានកើន​ដល់ជាង ៣ពាន់ករណីហើយ ក្នុងនោះ​មានករណី​ស្លាប់ជាង ៥០ករណី តែយ៉ាងណា រាជរដ្ឋាភិបាលថៃ នៅតែបន្ត​ត្រួតពិនិត្យ និងវាស់​កម្តៅ សម្រាប់អ្នក​ដំណើរ​ឆ្លងកាត់​ខេត្តក្រុង ហើយចំពោះ​អ្នកដំណើរ​មកពី​ខេត្ត​ដែលកំពុង​មានករណី​ឆ្លងខ្ពស់ ត្រូវធ្វើ​ចត្តាឡីស័កផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារ​នៅ​ភ្នំពេញ​និង​នៅ​តាម​ខេត្ត​ទេសចរណ៍​មួយ​ចំនួន បិទ​ស្ទើរ​ទាំងអស់; បុគ្គលិក​​ត្រូវ​បាន​​​កាត់បន្ថយ​ឬ​ព្យួរ​ការងារ​​​បណ្តោះ​អាសន្ន

ព័ត៌មាន
ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​បង្ក​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែលនាំ​ឲ្យ​​អាជីវកម្ម​ផ្នែក​សណ្ឋាគារ ​នៅ​ក្រុង​ព្រះសីហ…

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈ ៤សេនបន្ថែម

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារ ៤សេន បន្ថែមទៀតក្នុងមួយលីត្រ ដោយវាបានធ្វើឲ្យតម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ