អត្ថបទពាណិជ្ជកម្ម

តើអេស៊ីលីដា បាននិងកំពុងអភិវឌ្ឍខ្លួនអ្វីខ្លះ ដើម្បីក្លាយជាធនាគារនាំមុខគេលើបច្ចេកវិទ្យាឌីជីថល?


ធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅប្រទេសកម្ពុជាបាននិងកំពុងបន្តខិតខំអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីៗ និងទំនើបៗឥតឈប់ឈរដើម្បីបម្រើសេវាជួនដល់អតិថិជនកាន់តែមានភាពងាយស្រួលថែមទៀតក្នុងការប្រកបមុខរបរក៏ដូចជាការរស់នៅប្រចាំថ្ងៃ។
អេស៊ីលីដា
ដោយ

ធនាគារបានអភិវឌ្ឍ​នូវមុខងារសំខាន់ៗ​របស់អេស៊ីលីដាម៉ូបាល និងបានពង្រីកវិសាលភាព​នូវហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ទូលាយ ដោយបានពង្រាយ​ស្វ័យប្រវត្តិ​ធនាគារ​រាប់រយកន្លែង​នៅទូទាំង​ប្រទេសដើម្បីបង្ខិតសេវាកាន់តែជិតដល់ដល់អតិថិជនងាយស្រួល​ក្នុងការធ្វើប្រតិបត្តិការ​ស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយ​សុវត្ថិភាពខ្ពស់ដោយមិនចាំបាច់​ធ្វើដំណើរ​ទៅឆ្ងាយ ឬទៅកាន់ធនាគារ​ផ្ទាល់​ឡើយ។

បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា បានបន្តអភិវឌ្ឍឥតឈប់ឈរ​ក្នុងការបង្កើត​ឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់​អតិថិជន​ឲ្យកាន់តែមាន​ភាពងាយស្រួល និងផាសុកភាព ប្រកបដោយ​ក្តីរីករាយ សប្បាយចិត្ត។ 

លោកស្រីបានបន្តថាធនាគារ អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើត​នូវភាពលេចធ្លោ និងទាន់សម័យ​សម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនី​មានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់​សម្រាប់ដៃគូ ដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត  ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល ។ 

លោកស្រីនាយិកាបានបន្តថា អតិថិជនអាច​អញ្ជើញទៅដក ដាក់ប្រាក់​បើកគណនីធនាគារឬធ្វើវិនិយោគជាមួយធនគារដោយខ្លួនឯងផ្ទាល់បាននៅតាមទូម៉ាស៊ីន នៅទូទាំងប្រទេសដោយក្តីរីករាយ២៤ម៉ោងលើ២៤ម៉ោងដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយដោយអាចស្វែងរកទីតាំងទូម៉ាស៊ីនណាមួយដែលនៅជិតផ្ទះបានយ៉ាងងាយស្រួលនិងមិនជួបមនុស្សច្រើនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា​បាន​ដាក់ពង្រាយម៉ាស៊ីនស្វ័យប្រវត្តិ​​មានបច្ចេកវិទ្យា​ទំនើប​បំផុតដ៏ច្រើនេះ គឺមិនត្រឹមតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងធានាឱ្យបាននូវនិរន្តរភាពសេវាកម្ម ធនាគារ និង ហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ កម្ពុជា នៅទូទាំងប្រទេសផងដែរ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្រកម្ពុជារំពឹងរីកចម្រើនមួយកម្រិតទៀត ក្រោយចាប់ដៃគ្នាជាមួយផ្សារមូលបត្រសៀងហៃ

ព័ត៌មាន
ផ្សារមូលបត្រកម្ពុជាបានចុះអនុសារណៈយោគយល់គ្នាជាមួយផ្សារមូលបត្រសៀងហៃ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសលើវិស័យផ្...

ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោង «មេគង្គ ស៊ីធី» របស់បុរីមេគង្គលែន

ព័ត៌មាន
១. សូមអបអរសាទរចំពោះជោគជ័យដ៏ឆាប់រហ័សនៃអាជីវកម្មរបស់បុរីមេគង្គលែន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ បានចាប់ផ្តើមបើកស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ