Advertisement
Advertisement
Advertisement
ករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍​លើកដំបូងនៅកម្ពុជា

សម្តេច ហ៊ុន សែន អះអាងថា ករណីរកឃើញកូវីដ-១៩ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ជាករណីឆ្លងក្នុងសហគមន៍លើកដំបូងរបស់កម្ពុជា


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ២៨ ខែ វិច្ឆិកានេះ បានបញ្ចេញសារជាសំឡេងថា ករណីរកឃើញឆ្លងកូវីដ-១៩ នៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា គឺជាករណីឆ្លងក្នុងសហគមន៍លើកដំបូងរបស់កម្ពុជា ហើយ​ករណីនេះ ក៏កំពុង​មាន​ការប៉ះពាល់​ដោយផ្ទាល់ និងប្រយោល​ដល់​មនុស្សជាច្រើន ក្នុងនោះ ក៏មាន​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​រាជរដ្ឋាភិបាល​ផងដែរ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា (រូបភាព ផេកសម្តេចហ៊ុនសែន)
ដោយ
Advertisement

សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា «នៅថ្ងៃនេះ (ថ្ងៃទី ២៨ ខែវិច្ឆិកា) យើងបាន​រកឃើញ​​ករណីមួយ ទៅលើ​ភរិយា​របស់​អគ្គនាយក​ពន្ធធនាគារ ដែលមាន​ការកើត​នូវ​កូវីដ-១៩។ នេះជាករណី​ដំបូង​បំផុត ដែលយើង​អាច​ចាត់ទុកថា ជាការ​ឆ្លង​ក្នុងស​ហគមន៍ ហើយមានការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប​ ហើយនឹង​អាច​ឈាន​ទៅដល់​ខេត្ត​បន្ទាយ​មានជ័យ​ ខេត្ត​មណ្ឌលគិរី»។

ស្ត្រីដែលបាន​រកឃើញ​ថា​មានកូវីដ-១៩នោះ ត្រូវបានគេដឹងថា គឺជា​ភរិយា​របស់​ លោក ឆែម សាវុធ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធធនាគារ។

សម្តេច បន្ថែមថា ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​បន្ទាន់​ដោយ​ធ្វើការ​ប្រមូលផ្ដុំ​នូវ​អ្នកដែលបាន​ពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល​ឲ្យធ្វើចត្តាឡីស័ក និងយកសំណាក​ទៅពិនិត្យ។ សម្រាប់​រាជធានីភ្នំពេញ ក៏មាន​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ, ឯកឧត្តម បិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ, ឯកឧត្តម កើត រិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និងថ្នាក់​ដឹកនាំមួយចំនួនទៀត ដែលបាន​ប្រជុំ​​ជាមួយនឹង​លោក ឆែម សាវុធ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធធនាគារ ក៏ត្រូវធ្វើតេស្ដ​រក​កូវីដ-១៩ ផងដែរ។

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញករណីឆ្លងកូវីដ-១៩ លើស្ត្រីម្នាក់ ចំពេលព្រឹត្តិការណ៍លក់ទំនិញ Black Friday

ព័ត៌មាន
នៅចំ​ពេល​ព្រឹត្តិការណ៍​ទិញទំនិញ​បញ្ចុះតម្លៃ Black Friday ពោលគឺ​នៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅក្នុងបណ្ដ...

អាជីវកម្មចំនួន ៣ ទីតាំងហើយ ត្រូវបានឲ្យផ្អាកបណ្ដោះអាសន្ន គិតមកទល់រសៀលថ្ងៃទី ២៩ វិច្ឆិកា បន្ទាប់ពីរកឃើញករណីឆ្លង​កូវីដ-១៩ ថ្មី ចំនួន ៧នាក់

ព័ត៌មាន
ករណីរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧នាក់កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា វាគឺជាការឆ្ល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ