ចិន និងវៀតណាម បើកដំណើរការច្រកព្រំដែនឡើងវិញ

ច្រកព្រំដែនចិន និងវៀតណាមបើកដំណើរការឡើងវិញហើយ ក្រោយបិទជាង១ខែមកនេះ


អាជ្ញាធរខេត្តក្វាងស៊ីរបស់ប្រទេសចិនបានប្រកាសបើកដំណើរការឡើងវិញនូវច្រកព្រំដែន Pu Zhai - Tan Thanh ដែលតភ្ជាប់ជាមួយប្រទេសវៀតណាមឡើងវិញហើយសប្ដាហ៍នេះ បន្ទាប់ពីបានបិទអស់រយៈពេលជាងមួយខែ ដោយសារការព្រួយបារម្ភអំពីជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
វិធានការថ្មីវៀតណាម បញ្ជៀសការជាប់គាំងការនាំចេញទៅចិន

ច្រកព្រំដែន Pu Zhai - Tan Thanh ជាច្រកព្រំដែនទី៣​ហើយ ដែលត្រូវបាន​ប្រកាស​បើកដំណើរការ​ឡើងវិញ បន្ទាប់ពីត្រូវ​បាន​បិទ​​ជាបណ្តោះ​អាសន្ន ​ដោយភាគី​ចិន​កាលពី​ថ្ងៃទី ១៨ ខែធ្នូមក ក្រោម​​វិធានការ​ពង្រឹង ដើម្បីទប់ស្កាត់​ការរីករាលដាល​​នៃ​មេរោគកូវីដ១៩។ ច្រកនេះដើរតួនាទី​ដ៏សំខាន់​ណាស់សម្រាប់ការនាំចូលផ្លែឈើ និងកសិផលពីប្រទេសវៀតណាមចូលមកប្រទេសចិន។

គួរជម្រាបថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា នីតិវិធីចាំបាច់មួយចំនួនក្នុងការនាំចេញ​ទំនិញ​​ដែលចាប់ផ្តើមឡើងវិញ​​​នៅប៉ុស្តិ៍​ត្រួតពិនិត្យ Pu Zhai ជាសកម្មភាពវិជ្ជមាន និងត្រូវការជា​ចាំបាច់ នៅមុនកិច្ច​​ប្រជុំ​លើកទី ២ នៃក្រុមការងារ​ស្តីពី​ការសម្រួលពាណិជ្ជកម្ម​វៀតណាម - ចិន និងកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការ​ឯកទេស​ ដែលបង្កើតឡើង​ដើម្បី​ដោះស្រាយ​ការកកស្ទះ​នៃទំនិញ​នៅច្រកព្រំដែន​ភាគខាង​ជើង​វៀតណាម​ជាមួយចិន។

ដោយសារកិច្ចខិតខំប្រឹងប្រែង​រួមគ្នា​ពីភាគីទាំងពីរ ចំនួនរថយន្ត​ដឹកទំនិញ ដែលជាប់គាំង​នៅច្រក Lang Son បានធ្លាក់ចុះយ៉ាងខ្លាំង​ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃចុងក្រោយនេះ។ គិតមកទល់ពេលនេះ នៅមាន​រថយន្ដដឹកជញ្ជូនទំនិញតិចតួចប៉ុណ្ណោះ ដែល​នៅកកស្ទះ​នៅច្រកព្រំដែននេះ ខណៈពីមុនមាន​មានរថយន្ដ​រហូតដល់រាប់ពាន់គ្រឿង​ឯណោះ ដែលកកស្ទះនៅទីនោះ។

យ៉ាងណាមិញ ជាថ្មីម្ដងទៀត ក្រសួងវៀតណាមបានណែនាំដល់មូលដ្ឋាន អាជីវករ កសិផល និងអ្នកបើកឡាន​ដឹកទំនិញ​ឆ្លងកាត់ផ្លូវឆ្ងាយ ត្រូវប្រកាន់ខ្ជាប់​នូវច្បាប់​បង្ការជំងឺ​កូវីដ-១៩ ក្នុងការផលិត ការវេចខ្ចប់ និងដឹកជញ្ជូន ដើម្បីធានាថា ទំនិញ​មានកម្រិតសុវត្ថិភាពខ្ពស់បំផុត៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនយល់ព្រមឲ្យមន្ត្រីសិទ្ធិមនុស្សUNធ្វើដំណើរទស្សនកិច្ចទៅស៊ីនជាំងក្រោយចប់អូឡាំពិក

ព័ត៌មាន
ប្រទេសចិនបានយល់ព្រមអនុញ្ញាតឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើទស្សនកិច្ចនៅតំបន់ស៊ីនជាំង នៅពាក់កណ្តាលឆ្នាំ២០២២នេះ បន្…

ក្រុមហ៊ុន ហុងដា គ្រោងនឹងបង្កើន និងលក់រថយន្ដអគ្គិសនីឲ្យបាន៨០ម៉ឺនគ្រឿនៅទីផ្សារចិន

ព័ត៌មាន
ក្រុមហ៊ុនយក្សជប៉ុន ហុងដា គ្រោងនឹងលក់រថយន្តអគ្គិសនីរហូតដល់ ៨០ម៉ឺនគ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០៣០ ដែលចំនួននេះបង្ហាញពីការតាំងចិត្តខ្ពស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ