ការប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

UN ថាយោធាភូមា មានជាប់ទាក់ទងនឹងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ


អង្គការសហប្រជាជាតិបានចេញរបាយការណ៍ចុងក្រោយមួយកាលពីថ្ងៃអង្គារទី១៥មីនា ដោយបានបញ្ជាក់ថា ការប្រព្រឹត្តដោយកងទ័ពភូមា ទៅលើប្រជាពលរដ្ឋស្លូតត្រង់ដែលជាអ្នកតវ៉ា គឺមានជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ហើយវាមានលំនាំស្រដៀង នឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ។ របាយការណ៍របស់អង្គការសហប្រជាជាតិនេះ គឺធ្វើឡើងនៅក្រោយពេលជាង១ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធាភូមា ដែលបង្កឲ្យប្រទេសមួយនេះ ស្ថិតនៅក្នុងស្ថានភាពវឹកវរជាខ្លាំងមកទល់ពេលនេះ។
ពលរដ្ឋភូមាបន្តធ្វើបាតុកម្មប្រឆាំងយោធា ប៉ុន្តែការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំហាក់កាត់បន្ថយ

នៅ​ក្នុង​របាយការណ៍​ថ្មី​ផ្តោត​លើ​រយៈពេល​១​ឆ្នាំ​នៃ​ការ​បង្ក្រាប​របស់​របប​សឹក និង​ប្រតិបត្តិការ​យោធា​ទៅ​លើ​ក្រុមប្រឆាំង​នៅ​ភូមា អ្នកនាំពាក្យ​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​លោកស្រី មី​ឆែ​ល បាច់​លេ​ត​(Michelle Bachelet) បាន​អះអាង​ថា គេ​រក​ឃើញ​មាន​តម្រុយ មួយ​ចំនួន​ដែល​បង្ហាញ​ថា កងទ័ព​ភូមា​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ 

លោកស្រី​បន្ថែម​ថា កងកម្លាំង​យោធា​បាន​បង្ហាញ​ពី​ការ​ប្រមាថ​យ៉ាង​ខ្លាំង ចំពោះ​ជីវិត​មនុស្ស ដោយ​បាន​ប្រើប្រាស់​ការ​វាយប្រហារ​តាម​អាកាស និង​អាវុធ​ធុន​ធ្ងន់​លើ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ និង​ដោយ​ចេតនា​សំដៅលើ​ជន​ស៊ី​វិល​តែ​ម្តង​។ ប្រជាជន​ស៊ី​វិល​មួយ​ភាគ​ធំ ដែល​ជា​ផ្ទាំង​ស៊ី​ប​នៃ​ការ​វាយប្រហារ​របស់​កងទ័ព បាន​ស្លាប់​ដោយសារ​ការ​បាញ់​ចំ​ក្បាល ដុត​ទាំង​រស់ ការ​ធ្វើ​ទារុណកម្ម ឬ​ត្រូវ​ចាប់ជំរិត​ជាដើម​។

ការ​ហ៊ាន​អះអាង​នៅ​ក្នុង​របាយការណ៍​ដដែល​នេះ ត្រូវ​បាន​គេ​យក​ករណី​សម្លាប់​រង្គាល នៅ​ក្នុង​តំបន់ សា​ហ្គា​ង​(Sagaing) ជា​ការ​ស្រាវជ្រាវ​គោល ពោល​គឺ​តំបន់​នោះ​ជា​កន្លែង​ដែល​កងទ័ព​ភូមា​សម្លាប់​មនុស្ស​អស់​៤០​នាក់ នៅ​ក្នុង​ប្រតិបត្តិការ​តាម​ចាប់​ក្រុមប្រឆាំង​ប្រដាប់​អាវុធ ហើយ​ដែល​សាកសព​របស់​ពួក​គេ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ជាប់​ចំណង​ទាំង​ដៃ​និង​ជើង​។

របាយការណ៍​ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​ជាប់​ឃុំ​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​អំឡុង​ពេល​សួរ​ចម្លើយ រួម​មាន ការ​ឆក់​ខ្សែភ្លើង ការ​ចាក់​ថ្នាំ​ញៀន និង​ខ្លះ​ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្លូវភេទ រួម​ទាំង​ការ​ចាប់រំលោភ​ផង​ដែរ​។ 

យ៉ាងណាមិញ គេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ភូមា​បាន​ទេ ជុំវិញ​ទៅ​នឹង​របាយការណ៍​ថ្មី​របស់​អង្គការសហប្រជាជាតិ​នេះ​។   

សូម​ជម្រាប​ថា អង្គការសហប្រជាជាតិ​ធ្លាប់​បាន​វាយតម្លៃ​ថា ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​របប​សឹក​ទៅ​លើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​បាន​សម្លាប់​ប្រជាជន​ស៊ី​វិល​ចំនួន ១៦០០​នាក់ ចំណែក​មនុស្ស​ជាង ១២​ម៉ឺន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ឃុំខ្លួន​៕

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឲ្យមានការស៊ើបអង្កេតជុំវិញ ករណីឆបោកការនាំចេញគ្រាប់ស្វាយចន្ទីវៀតណាមទៅអឺរ៉ុប

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធ និង អគ្គទេសាភិបាលធនាគារកណ្តាល សម្របសម្រួលជាមួយសមាគមស្វាយចន្ទីវៀតណា…

ចិនចោទកោះតៃវ៉ាន់ថា កំពុងទាញយកប្រយោជន៍ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

រដ្ឋាភិបាលចិននៅថ្ងៃពុធ ទី១៦ ខែមីនា បានថ្កោលទោសជំនួយមនុស្សធម៌របស់តៃវ៉ាន់សម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីថាជា «ការទាញយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ