អគ្គលេខាធិការ UN

អគ្គលេខាធិការ UN បង្ហាញក្ដីបារម្ភយ៉ាងខ្លាំង និងប្តេជ្ញាជួយដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ


អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតតេរេស (António Guterres) នៅថ្ងៃទី២៧ ខែកក្កដា បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថា លោកមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ ហើយលោកប្តេជ្ញាជួយស្វែងរកដំណោះស្រាយសន្ដិភាពសម្រាប់ប្រទេសទាំងពីរ ក្រោយពីលោក ដូណាល់ ត្រាំ បានចេញមុខសម្របសម្រួលជាមួយមេដឹកនាំកំពូលរបស់កម្ពុជា និងថៃ។ តែទោះជាយ៉ាងណាគិតត្រឹមថ្ងៃទី២៧ ខែកក្កដា នេះ កងទ័ពថៃ នៅតែបន្តវាយប្រហារមកលើកម្ពុជាឥតឈប់ឈរ។
អគ្គលេខាធិការ UN
ដោយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតតេរេស (António Guterres) នៅថ្ងៃទី២៧ ខែកក្កដា នេះបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។ ការបញ្ជូនសាររបស់អគ្គលេខាធិការ UN ទៅកាន់ពិភពលោកនេះជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់កម្ពុជា និងធ្វើឡើងក្រោយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខសម្របសម្រួលជាមួយមេដឹកនាំកំពូលរបស់កម្ពុជា និងថៃ។

ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃទី២៦ ខែកក្កដា ថា កម្ពុជា និងថៃ បានយល់ព្រមបង្កើតឱ្យមានបទឈប់បាញ់ និងសន្ដិភាពឱ្យបានឆាប់បំផុត និងបន្ដវិលមករកតុចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក ឡើងវិញ។ លោក

ដូណាល់ ត្រាំ ក៏បានបង្ហាញក្ដីសង្ឃឹមថា នឹងអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសកម្ពុជា និងថៃ ផងដែរ។

សូមបញ្ជាក់ថា មកទល់ពេលនេះប្រទេសជាសមាជិកអាស៊ានជាច្រើនបានឈានដល់ការព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិករួចហើយ នៅឡើយតែកម្ពុជា និងថៃ។ បើគ្មានអ្វីប្រែប្រួលទេ ការអនុវត្តពន្ធគយរបស់សហរដ្ឋអាម៉េរិក នឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែសីហា ខាងមុខនេះ ខណៈដែលពន្ធគយដែលសហរដ្ឋអាម៉េរិក បានកំណត់លើប្រទេសទាំងពីរមានក្នុងអត្រា៣៦% ដូចគ្នា។

យ៉ាងណាមិញក្រុមអ្នកតាមដានស្ថានការណ៍ព្រំដែនកម្ពជា-ថៃសង្ឃឹមថា លោក ដូណាល់ ត្រាំ អាចនឹងយកបញ្ហាពន្ធគយនេះ ដើម្បីដាក់គំនាបលើថៃឱ្យវិលចូលតុចរចាសន្តិភាព ដើម្បីបញ្ឈប់សង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

គួររំឭកដែរថា តបតាមលិខិតចំហរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា ដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា ក្រុមប្រឹក្សាសន្តិសុខ បានបើកកិច្ចប្រជុំបន្ទាន់ ហើយជាលទ្ធផលក្រុមប្រឹក្សាសន្តិសុខបានជំរុញឱ្យភាគីកម្ពុជា-ថៃ រក្សាភាពអត់ធ្មត់ជាអតិបរមា ហើយស្វែងរកដំណោះស្រាយតាមរយៈការទូត។

ទោះបីមានការអំពាវនាវពីសហគមន៍អន្តរជាតិ និងសម្របសម្រួលឱ្យមានបទឈប់បាញ់ពីប្រធានាធិបតីអាម៉េរិក យ៉ាងណាក្ដី គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា កងទ័ពថៃ នៅតែបន្តវាយប្រហារមកលើកម្ពុជា ឥតឈប់ឈរ ធ្វើឱ្យពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែនបង្ខំចិត្តរត់ភៀសខ្លួនយ៉ាងច្រើនគួរឱ្យអាណិតអាសូរ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកម្ពុជាយ៉ាងគឃ្លើន ដោយរំលោភលើអ្វីដែលខ្លួនបានសន្យាជាមួយលោក ដូណាល់ ត្រាំ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងថា ពីមួយថ្ងៃទៅមួយថ្ងៃទាហានថៃនៅតែបន្តពង្រើកការឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាកាន់តែគឃ្ល…

តើការប្រលងបាក់ឌុបនៅខែក្រោយគួរលើកពេលឬយ៉ាងណា ក្រោយថៃ បន្តបើកការវាយប្រហារទាំងគឃ្លើនមកលើកម្ពុជា?

ការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពជួរមុខកម្ពុជា និងថៃ នៅតំបន់ជម្លោះតាមព្រំដែន បានធ្វើឱ្យសាលារៀនចំនួន៦០០នៅក្នុងខេត្តមួយចំនួនតាមបណ្តោយព្រំដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ