រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់លើករណីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា


សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិផ្សេងទៀត បានថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្ដែ គេមិនទាន់ដឹងថា តើសហគមន៍អន្តរជាតិ ពិសេសក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនឹងមានចំណាត់ការបែបណាបន្ដទៀត ចំពោះស្ថានភាពមីយ៉ាន់ម៉ានៅឡើយទេ។
រដ្ឋប្រហារនៅមីយ៉ាន់ម៉ា (រូបភាព៖ Reuters)
ដោយ

តាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន បានផ្សាយថា នៅថ្ងៃអង្គារទី ០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ទៅលើករណីរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយលោក អាតូនីអូ ហ្គាត់ធឺរេស អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានចាត់ទុកថា ករណីប្រទេសមីយ៉ាន់ម៉ា គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណែទម្រង់ប្រជាធិបតេយ្យក្នុងប្រទេសនេះ។

អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បាននិយាយថា គេមិនទាន់អាចទាក់ទង ក្រុមមេដឹកនាំ រួមទាំង លោកស្រី អ៊ុង សានស៊ូជី បាននៅឡើយទេ តាំងតែពីពេលដែលពួកគេត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី ១ ខែកុម្ភៈមក។ អ្នកនាំពាក្យដដែលនេះ បានក៏គូសញ្ជាក់ពីក្ដី បារម្ភថា សកម្មភាពយោធាអាចនឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាង ប្រមាណ ៦០ម៉ឺននាក់ នៅភាគាងជើងនៃរដ្ឋរ៉ាឃីន រួមទាំងប្រជាជន១២ម៉ឺននាក់ទៀតដែលបង្ខាំងនៅក្នុងជំរុំ។

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចចិនត្រូវបានរំពឹងថានឹងងើបឡើងវិញឆាប់រហ័សទោះក្នុងស្ថានភាពមិនច្បាស់លាស់ឆ្នាំ២០២១

សេដ្ឋកិច្ចរបស់មហាយក្សចិន ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា នឹងមានការស្ទុះងើបឡើងវិញយ៉ាងលឿននៅឆ្នាំនេះ បើទោះបីជា មានការផ្លាស់ប្ដូរបន្ដិចបន្…

មីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅមីយ៉ាន់ម៉ានៅដំណើរការអាជីវកម្មដូចប្រក្រតី

ស្ថានប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅប្រទេសមីយ៉ាន់ម៉ា ដែលជាបុត្រសម្ព័ន្ធនៃធនាគារអេស៊ីលីដារបស់កម្ពុជា បាននិងកំពុងដំណើរការដូចធម្មតា និងមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ