សេដ្ឋកិច្ចចិន

សេដ្ឋកិច្ចចិនត្រូវបានរំពឹងថានឹងងើបឡើងវិញឆាប់រហ័សទោះក្នុងស្ថានភាពមិនច្បាស់លាស់ឆ្នាំ២០២១


សេដ្ឋកិច្ចរបស់មហាយក្សចិន ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា នឹងមានការស្ទុះងើបឡើងវិញយ៉ាងលឿននៅឆ្នាំនេះ បើទោះបីជា មានការផ្លាស់ប្ដូរបន្ដិចបន្ដួចនៅក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២១ ដែលធ្វើឲ្យមានការប្រឈមច្រើនចំពោះសេដ្ឋកិច្ចក្នុងស្រុក និងក្រៅស្រុកយ៉ាងណាក្ដី។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានចិន Xinhua។
សេដ្ឋកិច្ចចិនត្រូវបានរំពឹងថានឹងងើបឡើងវិញឆាប់រហ័សទោះក្នុងស្ថានភាពមិនច្បាស់លាស់ឆ្នាំ២០២១
ដោយ

អ្នកជំនាញនៅក្នុងមជ្ឈមណ្ឌលព័ត៌មានរបស់រដ្ឋចិន បាននិយាយថា ទោះមានហានិភ័យ កត្តាប្រឈម និងភាពមិនច្បាស់លាស់ច្រើនក៏ដោយ តែនិន្នាការទូទៅនៃកំណើនសេដ្ឋកិច្ចចិន នឹងនៅតែបន្ដមិនផ្លាស់ប្ដូរនោះទេ។ ភាពមិនច្បាស់លាស់ដែល ចិនកំពុងប្រឈមមុននោះ គឺទាក់ទងនឹងបញ្ហារីករាលដាលជាសកលកូវីដ-១៩, ការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក, ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងល្បែងពាណិជ្ជកម្មរវាងប្រទេសមហាអំណាច។ 

ដោយឡែក ចំពោះបញ្ហាប្រឈមក្នុងស្រុកដែលចិនអាចនឹងត្រូវជួបប្រទះរួមមាន ការកើនឡើងនៃសម្ពាធការងារ, ផលលំបាកក្នុងការគ្រប់គ្រង និងការការពារហានិភ័យ និងបញ្ហាបំណុលក្នុងស្រុករបស់រដ្ឋាភិបាលជាដើម។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកូវីដ-១៩ និងការអភិវឌ្ឍសង្គមឆ្នាំ២០២១ ប្រទេសចិនត្រូវបានគេមើលឃើញថា នឹងមានសេដ្ឋកិច្ចស្ទុះងើបឡើងលឿន និងរឹងមាំ នៅក្នុងត្រីមាសទី ១ និងទី២ នៅឆ្នាំ២០២១។

តាមការព្យាកររបស់ IMF កាលពីខែតុលា បានបង្ហាញថា សេដ្ឋកិច្ចចិននៅឆ្នាំ២០២០ នៅតែរក្សាបានកំណើនវិជ្ជមានជិត២% ខណៈដែលឆ្នាំ២០២១ រំពឹងថានឹងបន្ដកើនឡើងដល់ទៅ ៨,២%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួ…

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់លើករណីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ព័ត៌មាន
សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិផ្សេងទៀត បានថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្ដែ គេមិនទាន់ដឹងថា តើសហគម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ