ខ្សែកាបអុបទិច

បណ្ដាញខ្សែកាបអុបទិចក្រោមបាតសមុទ្រប្រវែងរាប់ម៉ឺនគីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសជាច្រើននៅអាស៊ី ត្រូវបានដាក់ឱ្យដំណើរការ


ក្រុមហ៊ុនអភិវឌ្ឍន៍បានទម្លាយឱ្យដឹងថា គម្រោងបណ្ដាញខ្សែកាបអុបទិចក្រោមបាតសមុទ្រខ្នាតយក្សថ្មីប្រវែងរាប់ម៉ឺនគីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសជប៉ុនទៅកាន់សិង្ហបុរី និងប្រទេសជាច្រើននៅអាស៊ី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
ខ្សែកាបអុបទិច
ដោយ

ក្រុមហ៊ុនទូរគមនាគមន៍យោធាវៀតណាម Viettel បាននិយាយថា គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រខ្នាតយក្សថ្មីមានឈ្មោះថា ខ្សែកាបតភ្ជាប់អាស៊ីផ្ទាល់ ឬ Asia Direct Cable ដែលតភ្ជាប់ប្រទេសជាច្រើននៅអាស៊ី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃពុធ ទី១៨ ខែធ្នូ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោក តូម៉ូណូរី យូម៉ាត់ស៊ុ (Tomonori Uematsu) អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនជប៉ុន NEC ដែលជាអ្នកម៉ៅការគម្រោងនេះបានលើកឡើងថា ខ្សែកាបតភ្ជាប់អាស៊ីផ្ទាល់ ដែលតភ្ជាប់ប្រទេសជប៉ុន សិង្ហបុរី ថៃ វៀតណាម ហុងកុង ចិន និងហ្វីលីពីន នេះនឹងជួយគាំទ្រដល់ការប្រើប្រាស់អ៊ីនធឺណិតដែលត្រូវការទំហំកាន់តែធំ និងល្បឿនកាន់តែលឿននៅក្នុងតំបន់។

ក្រុមហ៊ុន Viettel Solutions ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនទូរគមនាគមន៍យោធាវៀតណាម Viettel បានបញ្ជាក់ថា គម្រោងបណ្ដាញខ្សែកាបអុបទិចប្រវែងរហូតដល់ទៅ១ម៉ឺនគីឡូម៉ែត្រនេះ ត្រូវបានអភិវឌ្ឍរួមគ្នា ដោយក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុនទូរគមនាគមន៍យោធាវៀតណាម Viettel ក្រុមហ៊ុនវិនិយោគជប៉ុន SoftBank Group ក្រុមហ៊ុនទូរគមនាគមន៍ Singtel ក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌា TATA Communications Singtel ក្រុមហ៊ុនទូរគមនាគមន៍ថៃ National Telecom ក្រុមហ៊ុនទូរគមនាគមន៍ហ្វីលីពីន PLDT និងក្រុមហ៊ុនទូរគមនាគមន៍ចិនចំនួន៣ផ្សេងទៀតរួមមានក្រុមហ៊ុន China Telecom Global ក្រុមហ៊ុន China Telecom Corporation និងក្រុមហ៊ុន China Unicom។

សូមបញ្ជាក់ថា បណ្ដាញខ្សែកាបតភ្ជាប់អាស៊ីផ្ទាល់នេះ គឺជាគម្រោងខ្សែកាបអុបទិចក្រោមបាតសមុទ្រទី៦ហើយរបស់ប្រទេសវៀតណាម ហើយប្រទេសនេះបានកំណត់គោលដៅសម្រេចឱ្យបានគម្រោងខ្សែកាបអុបទិចក្រោមបាតសមុទ្រប្រភេទនេះឱ្យបានរហូតដល់ទៅ១៥នៅត្រឹមឆ្នាំ២០៣០។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គម្រោងបណ្ដាញខ្សែកាបអុបទិចមួយផ្សេងទៀតកំពុងត្រូវបានពិភាក្សារវាងដៃគូវៀតណាម និងសិង្ហបុរី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់ដែរឬទេ ប្រសិនបើអាម៉េរិកដំឡើងពន្ធដូចការព្រមានមែននោះ?

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងដំឡើងពន្ធគយថ្មីទៅលើការនាំចូលទំនិញពីប្រទេសចិនចំនួន៦០% និងពីតំបន់ផ្សេងៗទៀត…

តើមានកត្តាអ្វីខ្លះធ្វើឱ្យកម្រិតអតិផរណារបស់រុស្ស៊ី ស្ថិតក្នុងសញ្ញាប្រកាសអាសន្ន ហើយសេដ្ឋកិច្ចកំពុងឡើងកម្ដៅខ្លាំង?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងវេទិការប្រចាំឆ្នាំនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយទទួលស្គាល់ថា អតិផរណារបស់រុស្ស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ