អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Urbanland សម្ពោធបើកការដ្ឋានសាងសង់នៃបុរីចន្ទគីរី បុរីបែបថ្មីរចនាឡើងដើម្បីការរស់នៅប្រសើរជាងមុន


ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ អចលនទ្រព្យ ក្នុងស្រុកមួយនៅកម្ពុជាបានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង លំនៅឋានថ្មីមួយរបស់ខ្លួននៅថ្ងៃសៅរ៍នេះ ដែលមានឈ្មោះថា បុរី ចន្ទគីរី។ ពិធីនេះក៏ជាព្រឹត្តការណ៍ បើកសម្ពោធលក់ជាផ្លូវការនៃបុរី ចន្ទគីរី និងការបើកទទួលការទស្សនាផ្ទះគំរូផងដែរ។
ពីឆ្វេង៖ លោក កាំង ឡេង (ប្រធានក្រុមហ៊ុន ISI GROUP) លោកជំទាវ ឃុន ហៀង (សហស្ថាបនិកក្រុមហ៊ុន ISI GROUP) លោកស្រី ឌៀប លីដា (នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Urbanland) និង លោក កាំង ហុក (នាយកគ្រប់គ្រងក្រុមហ៊ុន Urbanland)
ដោយ

បុរី ចន្ទគីរី មានទីតាំងនៅជាប់ផ្លូវជាតិលេខ ២ និង​មានចម្ងាយប្រមាណ ៥ នាទីពីមហាវិថីសម្ដេច​តេជោ ហ៊ុន សែន។ បុរី ចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍​​លំនៅឋានដំបូងគេ​របស់ក្រុមហ៊ុន Urbanland ដែលផ្តោតលើការរចនាផ្ទះដែលគិតគូរពីតម្រូវការរបស់អ្នករស់នៅជាចម្បង។  ក្រុមហ៊ុន Urbanland បានចំណាយពេល​ពីរឆ្នាំ​ ​ដើម្បីសិក្សាស្រាវជ្រាវពី​បែបបទរស់នៅ​ថ្មីដែលម្ចាស់ផ្ទះ​ចង់បានសម្រាប់ផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ ហើយបានយល់ច្បាស់ពីការវិវត្តន៍នេះ និងបានត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញជូននូវការរចនាបុរីបែប​ថ្មីមួយ ដែល​ផ្តោតលើសេចក្តីត្រូវការរបស់អ្នករស់នៅជាចម្បង ក៏ដូចជាបំពេញសេចក្តី​ប្រាថ្នារបស់ពួកគាត់សម្រាប់អនាគតដែលកាន់តែប្រសើរ។    

ផ្ទះគំរូពិតនៃ វីឡាឧត្តម របស់បុរី ចន្ទគីរី

មតិដ៏មានតម្លៃទាំងនោះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរចនាផ្ទះនៃបុរី ចន្ទគីរី ការរចនានេះធ្វើឡើងដើម្បី បង្កើត​ផ្ទះដ៏កក់ក្ដៅពិតប្រាកដដែលបំពេញនូវរាល់តម្រូវការរស់នៅរបស់ក្រុមគ្រួសារខ្មែរយើង។ អ្នករស់នៅភាគច្រើនយកចិត្តទុកដាក់លើកត្តារស់នៅចម្បងរួមមាន កត្តាសុវត្ថិភាព និងសន្ដិសុខ ការរចនាដែលបំពេញតម្រូវការពិតប្រាកដ លំហូរចេញចូលនៃពន្លឺថ្ងៃ និងខ្យល់ធម្មជាតិនៅក្នុងផ្ទះ ព្រមទាំង ទំនាក់ទំនងនៅក្នុងសហគមន៍រស់នៅ និងការហ៊ុមព័ទ្ធដោយធម្មជាតិជាដើម។ តម្រូវការទាំងនេះត្រូវបានគិតគូរយ៉ាងម៉ត់ចត់ដើម្បីផ្តួចផ្តើមរចនាឡើងនូវគ្រប់ប្រភេទផ្ទះនៅបុរី ចន្ទគីរី។

ជាក់ស្ដែង ផ្ទះទាំងនេះមិនត្រឹមតែមានមុខងារច្បាស់លាស់នោះទេ ថែមទាំងមានសោភ័ណភាព​ស្អាតប្លែក​ទៀ​តផង។ ពោលគឺបុរី ចន្ទគីរីមានលក្ខណៈពិសេសជាច្រើនដែលបែងចែក​ខ្លួនពីគម្រោង​អភិវឌ្ឍនា​នាដែលមាននៅក្នុងទីផ្សារ ហើយជាគម្រោងដែលនឹងផ្ដល់បទពិសោធន៍បែបថ្មី​មួយដែល​ប្រជាជន​​កម្ពុជាមិនធ្លាប់ជួបប្រទះពីមុនមក។ 

លោក កាំង ហុក នាយកក្រុមហ៊ុន Urbanland បានមានប្រសាសន៍ថា៖​«យើងពិតជាមានសេចក្តីរីករាយ​យ៉ាងខ្លាំងដែលបានសម្រេចគោលដៅដ៏មានសារៈសំខាន់ក្នុងស្ថានភាពប្រឈមដូចពេលនេះ។ នេះ​ជាក្តីស្រមៃរបស់ខ្ញុំជាយូរមកហើយ ដែលប្រាថ្នាផ្ដួចផ្ដើមការរចនា និងសាងសង់ផ្ទះដែលមានគុណភាព​ពិតប្រាកដ ​ដើម្បីឲ្យគ្រប់គ្នា​​ទទួលបានស្តង់ដារ​រស់នៅកាន់​តែប្រសើរ។ ខ្ញុំមានសេចក្តីសោមនស្ស និងពេញ​ចិត្តជាខ្លាំង ​​ពេលបានស្ដាប់អ្នករស់នៅភាគច្រើន ​លើកឡើងពីការរំពឹងទុកសម្រាប់ផ្ទះ​ក្នុងក្តីស្រមៃ​​​របស់ពួកគេ។ នៅទីបំផុត យើងអាចធ្វើឲ្យការរំពឹងទុក និងក្តីស្រមៃទាំងនោះ​ក្លាយជាការ​​ពិតបាន​ហើយ​តាមរយៈ​ការរចនា​​​ផ្ទះ​ក្នុងក្តី​ស្រមៃនៅបុរីចន្ទគីរី»។  

លោកបន្តថា៖«​ខ្ញុំពិតជារំភើបដែលទីបំផុត យើងអាចបង្ហាញជូនផ្ទះនៃបុរី ចន្ទគីរីរបស់យើងទៅ កាន់សាធារណជន បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល២ឆ្នាំកន្លងមក។ ចាប់ពីថ្ងៃនេះទៅ យើងខ្ញុំ​រង់ចាំស្វាគមន៍​លោកអ្នកក្នុងការអញ្ជើញមកទស្សនាផ្ទះគំរូពិតរបស់យើង ​ដើម្បីស្វែងយល់បន្ថែម​ពី​បទពិសោធន៍ថ្មីនៃផ្ទះនៃបុរី ចន្ទគីរី»។ 

ផ្ទះនៃបុរី ចន្ទគីរី ដែលពោរពេញទៅដោយពន្លឺថ្ងៃ និងខ្យល់ធម្មជាតិ

ក្រុមហ៊ុន Urbanland បានអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ​ដែលបានឈ្នះពានរង្វាន់ជាច្រើន​រួចមក​ហើយដូចជាគម្រោងអគារការិយាល័យ និងពាណិជ្ជកម្ម Raintree គម្រោងខុនដូ Embassy Central ​នៅរាជធានីភ្នំពេញ និងគម្រោងសណ្ឋាគារ Treeline Urban Resort នៅខេត្តសៀមរាប​ហើយ​សុទ្ធសឹង​បានបញ្ចប់ដោយជោគជ័យ​គិតចាប់ពីពេលដែលក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ ២០១៣ មក។ ដូច្នេះហើយក្រុមហ៊ុន​បានកំណត់ស្តង់ដារកាន់តែខ្ពស់សម្រាប់គម្រោងបុរី ចន្ទគីរី ដើម្បីបង្ហាញពីទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនកម្ពុជា ដោយយកចិត្តទុកដាក់លើតម្រូវការរបស់អ្នករស់នៅជាចម្បង។   

បុរីចន្ទគីរី គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ សម្រាប់ព័ត៌មានបន្ថែមពីបុរី ចន្ទគីរី សូម​ចូល​ទៅកាន់គេហទំព័រក្រុមហ៊ុន Urbanland [https://urbanlandasia.com/projects/chankiri-palm-creek] ឬទាក់ទងទៅកាន់លេខទូរសព្ទ 061 888 580 សម្រាប់ការណាត់ជួប​ដើម្បី​ទស្សនា​ផ្ទះ​គំរូ​៕​ ​

 

អំពីក្រុមហ៊ុន Urbanland

ក្រុមហ៊ុន Urbanland គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅ​បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។​ ក្រុមហ៊ុន Urbanland បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។

ក្រុមហ៊ុន Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន Urbanland ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេងគឺ KMH Park ដែលជាផែនការធំថ្មី ដែលបូកបញ្ចូល អគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។

បុរី ចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីមួយដែលជាជោគជ័យធំមួយទៀត របស់ក្រុមហ៊ុន Urbanland ក្នុងការរួមចំណែកលើកស្ទួយគុណភាពនៃវិស័យបុរីនៅកម្ពុជា។

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិក Moderna ជ្រើសយកប្រទេសពីរនៅអាស៊ី ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក Moderna ដែលទើបត្រូវបានអង្គការសុខភាពពិភពលោកប្រកាសទទួលស្គាល់សម្រាប់ការប្រើប្រាស់បន្ទាន់នោះ គ្រោងបង្កើនក…

ធនាគារពិភពលោកផ្ដល់ថវិកា ៦០០លានដុល្លារដល់បង់ក្លាដេស ដើម្បីកាត់បន្ថយភាពក្រីក្រ

ធនាគារពិភពលោកថ្មីៗនេះ បានសម្រេចអនុម័តថវិកា៦០០លានដុល្លារ ដល់ប្រទេសបង់ក្លាដេសសម្រាប់គម្រោងចំនួន២ ដើម្បីជំរុញលទ្ធភាពមានការងារធ្វើ និងផ្ដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ