វិស័យធនាគារ

នាយកធនាគារម្នាក់នៅណាហូយត្រូវបានចាប់ខ្លួន ក្រោយអតិថិជនបាត់លុយជាង១៣លានដុល្លារ


លោកស្រី បួយ ធី ហូអាយ អាញ់ (Bui Thi Hoai Anh) ប្រធានសាខាធនាគារភាគហ៊ុនពាណិជ្ជកម្មរួមដែនសមុទ្រវៀតណាម(MSB) ប្រចាំទីក្រុងហាណូយប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទឆបោកប្រាក់ចំនួន៣៣៨ពាន់លានដុងប្រមាណជាង១៣លានដុល្លារពីអតិថិជន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យធនាគារ
ដោយ

ស្នងការរងប៉ូលិសក្រុងហាណូយលោក ង្វៀន ថាញ់ ទុង (Nguyen Thanh Tung) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី បួយ ធី ហូរអាយ អាញ់ អាយុ៤០ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ថា សាខាថាញ់សួនរបស់ធនាគារ MSB នៅក្នុងរដ្ឋធានីហាណូយ«ទទួលបានទ្រព្យសម្បត្តិដោយការក្លែងបន្លំ»។

កាលពីខែតុលា ឆ្នាំ២០២៣ ប៉ូលិសទីក្រុងហាណូយបានទទួលរបាយការណ៍ពីអ្នកខាងក្នុងធនាគារ MSB ថា លោកស្រី អាញ់ «មានសញ្ញា»ពីការលួចលុយចំនួនជិត៧លានដុល្លារពីអតិថិជន។ ការស៊ើបអង្កេតមួយបានបង្ហាញថា លោកស្រី អាញ់ អាចត្រូវបានកាត់ទោសពីបទលួចលុយសរុបចំនួនជាង១៣លានដុល្លារពីអតិថិជនចំនួន៨នាក់នៅសាខាធនាគារនេះ។

អាជ្ញាធរមិនទាន់បានប្រកាសពីបញ្ជីឈ្មោះដែលគេចោទថា ជាអ្នកសមគំនិតជាមួយនឹងលោកស្រី អាញ់ នៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរកំពុងផ្តោតលើការប្រមូលយកទ្រព្យសម្បត្តិដ៏គួរឱ្យសង្ស័យ ដើម្បីប្រគល់ឱ្យជនរងគ្រោះវិញ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើន GDP របស់វៀតណាមធ្លាក់ចុះមកនៅត្រឹម៥,៦% ក្នុងត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃសុក្រ ទី២៩ ខែមីនា នេះថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម សម្រេចបានក្នុងរង្វង់ជាង៥,៦% ក្នុ…

ធនាគារធំៗនៅចិន ព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះផលប៉ះពាល់ពីវិបត្តិអចលនទ្រព្យ ខណៈកម្ចីខូចកើនដល់១៧០ពាន់លានដុល្លារ

ព័ត៌មាន
ធនាគាររដ្ឋកំពូលៗនៅប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះផលប៉ះពាល់ ដែលបណ្ដាលពីវិបត្តិអចលនទ្រព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ