ខណៈពេលដែលជីវភាពរស់នៅនិងគុណភាពជីវិតមានភាពកាន់តែប្រសើរឡើង ហើយអ្នកទិញផ្ទះកាន់តែផ្តោតសំខាន់លើបរិស្ថានបៃតង ក្រុមហ៊ុន អឺបេនលែន បានរៀបចំកម្មវិធីដាំដើមឈើសំដៅ «កសាងមូលដ្ឋានគ្រឹះរឹងមាំ» សម្រាប់បុរីចន្ទគីរី និងសហគមន៍របស់ខ្លួន ឱ្យក្លាយជាបរិស្ថានបៃតងស្រងាត់ អាចផ្ដល់បរិយាកាសរីករាយ និងគុណភាពជីវិតដ៏ប្រសើរ។
ដោយមានគំនិតបែបនេះ ម្ចាស់ផ្ទះក្នុងបុរីចន្ទគីរីបាននាំគ្នាមកចូលរួមដាំដើមឈើចំនួន ៣០ ដើមនៅចុងសប្ដាហ៍ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។ លោក កាំង ហុក អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន អឺបេនលែន ក៏បានចូលរួមក្នុងកម្មវិធីដាំដើមឈើនេះផងដែរ។
លោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន មានប្រសាសន៍ថា៖ «យើងផ្តោតលើសួនច្បារ និងទីធ្លាសហគមន៍ ដើម្បីធានាឱ្យបានសហគមន៍មួយដែលកាន់តែមានភាពបៃតង។ នៅបុរីចន្ទគីរី យើងងមានបំណងដាំដើមឈើចំនួន ១២០០ ដើម ដែលក្នុងនោះ ៨០% គឺជារុក្ខជាតិមានដើមកំណើតក្នុងស្រុកនៅសួនសេនត្រល់ផាក និងនៅតាមដងព្រែកនៅខាងក្រៅបុរីរបស់យើង»។ លោកបានបន្ថែមទៀតថា៖ «សួនសេនត្រល់ផាក នឹងក្លាយជាទីតាំងស្នូលរបស់បុរីចន្ទគីរីយើង នៅពេលដែលម្ចាស់ផ្ទះរបស់យើងចូលមករស់នៅឆ្នាំក្រោយ។ នេះជាពេលវេលាដ៏រំភើបរីករាយសម្រាប់ខ្ញុំ នៅពេលដែលសហគមន៍របស់យើងរួមគ្នាមកដាំដើមឈើផ្ទាល់ខ្លួនសម្រាប់អនាគត។ សូមអរគុណចំពោះការជឿជាក់លើក្រុមហ៊ុន អឺបេនលែន និងចូលរួមជាផ្នែកមួយនៃដំណើរនេះតាំងពីដំបូងមក»។
បុរីចន្ទគីរីគឺជាគម្រោងអភិវឌ្ឍន៍ដីលំនៅដ្ឋាន (បុរី) ដែលឈ្នះពានរង្វាន់ ហើយចំណុចពិសេសមួយគឺសួនសេនត្រល់ផាកនៅក្នុងបុរីនេះ និងជាទីកន្លែងដែលក្រុមហ៊ុនចង់បង្កើតជាសហគមន៍មួយពោរពេញទៅដោយលំហបៃតង និងឧទ្យាន ដោយរៀបចំយ៉ាងពិសេសក្នុងគោលដៅចម្បងសម្រាប់ឱ្យអ្នកជិតខាង មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ជួបជុំគ្នា ដូច្នេះពួកគាត់អាចរីករាយនឹងពេលវេលាជាមួយគ្នា។
សួនសេនត្រល់ផាក់នៅបុរីចន្ទគីរី ត្រូវបានរចនាឡើងដោយគិតគូរបំផុត ដើម្បីអាចផ្តល់ឱ្យមានសកម្មភាពផ្សេងៗ សម្រាប់អ្នករស់នៅគ្រប់វ័យ រាប់ចាប់តាំងពីការដើរលំហែកាយ ការលេងកីឡាវាយសីនៅទីធ្លាខាងក្រៅរហូតដល់ទីធ្លារត់លេងសម្រាប់កុមារតូចៗ និងការគយគន់ទឹកជ្រោះសិប្បនិម្មតរួមជាមួយនឹងអាងចិញ្ចឹមត្រីផងដែរ។ សួននេះក៏នឹងមានប្រភេទរុក្ខជាតិចំនួន ៣៥ ប្រភេទផ្សេងៗគ្នាផងដែរ ក្នុងនោះ ២៣ ប្រភេទគឺជារុក្ខជាតិដែលមានដើមកំណើតក្នុងស្រុកផ្ទាល់ និងត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នដោយអ្នករចនាសួនបៃតង នៃរបស់ក្រុមហ៊ុន អឺបេនលែន។
ដោយបានដាក់បញ្ចូលក្នុងប្លង់មេ សួននេះមានគម្របដើមឈើចំនួនបីស្រទាប់ ពោលគឺរាប់ចាប់តាំងពីដើមដុះចេញពន្លករហូតដល់ដើមឈើបែកមែកសាខា ហើយដូចទៅនឹងតំបន់ព្រៃទឹកភ្លៀងធម្មជាតិពិតដូច្នេះដែរ។ លើសពីនេះ ម្ចាស់ផ្ទះចន្ទគីរីអាចមកជួបជុំគ្នាដើម្បីដាំដើមឈើហូបផ្លែនិងបន្លែផ្ទាល់ខ្លួន និងអាចបង្រៀនកូនៗរបស់ពួកគេអំពីធម្មជាតិ ក៏ដូចជាអារម្មណ៍នៃការរួបរួមគ្នាផ្តោតលើផលប្រយោជន៍រួមនៃការដាំដុះផលិតផលធម្មជាតិផងដែរ។
លោក គួច ហុងជៀក ដែលជាម្ចាស់ផ្ទះមួយរូបនៅបុរីចន្ទគីរី ជឿជាក់ថា ផ្ទះគឺជាផ្នែកមួយនៃជីវិត។ នៅពេលដែលយើងជ្រើសរើសផ្ទះ វានឹងតំណាងឱ្យយើង និងជីវិតរបស់យើង។ លោកបន្តថា លោកនិងក្រុមគ្រួសារមានក្តីរីករាយដែលបានចូលរួមក្នុងដំណើរដ៏រំភើបនេះ និងចូលរួមកម្មវិធីដាំដើមឈើនៅសួនសេនត្រល់ផាករបស់បុរីចន្ទគីរី ដើម្បីដាំដើមឈើដ៏ស្រស់ស្អាតសម្រាប់សហគមន៍ មិត្តភ័ក្តិ និងក្រុមគ្រួសារនាពេលខាងអនាគត។
កម្មវិធីដាំដើមឈើនៅបុរីចន្ទគីរី គឺជាព្រឹត្តិការណ៍ដំបូងក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យកម្ពុជា អឺបេនលែន (Urbanland) បានដាក់ក្នុងផែនការសម្រាប់បុរីនេះដើម្បីលើកកម្ពស់ស្មារតីសហគមន៍ និងភាពជាអ្នកជិតខាងក្នុងចំណោមម្ចាស់ផ្ទះទាំងអស់។ ព្រឹត្តិការណ៍ផ្សេងទៀតរួមមានសកម្មភាពទទួលខុសត្រូវសង្គមរួមគ្នា និងការជួបជុំពិសេសៗនាពេលខាងមុខ។
គោលបំណងរបស់ក្រុមហ៊ុន នៅបុរីចន្ទគីរី គឺចង់ធ្វើជាគំរូ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្មេងជំនាន់ក្រោយរបស់កម្ពុជា ដើម្បីបង្កើតសហគមន៍កាន់តែមានភាពបៃតង និងប្រកបដោយនិរន្តរភាពជាងមុនសំដៅលើកកម្ពស់ «ការរស់នៅឱ្យកាន់តែប្រសើរ» ដែលមនុស្សអាចលម្ហែកាយ ចំណាយពេលវេលាល្អៗជាមួយគ្នា និងគេចផុតពីភាពកុះករនៃជីវិតក្នុងទីក្រុង។ នៅបុរីចន្ទគីរី ក្រុមហ៊ុន អឺបេនលែន ប្ដេជ្ញាសម្រេចនូវគោលបំណងនោះ៕
ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង សូមចូលទៅកាន់https://urbanlandasia.com/projects/chankiri-palm-creek។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង អឺបេនលែនសុំ ចុចនៅទីនេះ Projects - Urbanland Asia៕