Advertisement
Advertisement
វា៉ក់សាំងកូវីដ-១៩

ADB ជួយ ២០លានដុល្លារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើការបែងចែក កញ្ចប់ថវិកាជំនួយជាង ២០លានដុល្លារអាមេរិកទៅដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិករបស់ខ្លួន ដើម្បីអាចទទួលបាន វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩ ជាពិសេសគឺរៀបចំបង្កើតប្រព័ន្ធ ដើម្បីចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ធ្វើឡើងកាលពីពេលថ្មីៗនេះ។
ADB ជួយ ២០លានដុល្លារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩ (រូបភាព៖ ADB)
ដោយ
Advertisement

កញ្ចប់ថវិកានេះ នឹងត្រូវបាន​ដាក់ជូន​សមាជិក​ ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ យកទៅ​ប្រើប្រាស់​ដើម្បី​គាំទ្រដល់​ប្រព័ន្ធ​សុខាភិបាល​ពាក់ព័ន្ធ​នឹងវ៉ាក់សាំង និងការរៀបចំ​​គម្រោងដើម្បី​ទទួល​បាន​វ៉ាក់សាំង យក​មកចែកចាយ​ដោយ​មាន​សុវត្ថិភាព និងប្រសិទ្ធភាព។

មន្រ្តីជាន់ខ្ពស់​នៃធនាគារ​អភិវឌ្ឍន៍​អាស៊ី បានគូសបញ្ជាក់ថា តំបន់​អាស៊ីប៉ាស៊ីហ្វិក គឺធ្វើបាន​ល្អណាស់ ក្នុងការ​គ្រប់គ្រង​លើ ការរីករាល​ដាល​នៃមេរោគ​កូវីដ១៩ ហើយការ​ប្រយុទ្ធ​ជាបន្ទាប់គឺ ការទទួល​បានវ៉ាក់សាំង ដែលមាន​សុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការ​ប្រឆាំង​នឹង​មេរោគ​កូវីដ១៩។

លោកបន្តថា ​ជាមួយនឹង​កញ្ចប់​ថវិកាថ្មីនេះ ​ADB ​នឹងអាច​ចាត់វិធានការ​បានភ្លាមៗ ដើម្បីគាំទ្រ​ដល់​សមាជិក​របស់ខ្លួន ក្នុងការ​ទទួល​បាន​នូវ​វ៉ាក់សាំង និង​ចែកចាយ ប្រកប​ដោយ​សមធម៌។

គួរជម្រាបដែរថា កាលពី​ខែមេសា ឆ្នាំ ២០២០​កន្លងទៅ ​ADB ​បានបញ្ចេញ​កញ្ចប់​ថវិកាជាង ២០ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រដល់​សមាជិក​របស់ខ្លួន ឆ្លើយតប​ទៅនឹង​បញ្ហា​មេរោគ​កូវីដ-១៩ ហើយ​កញ្ចប់​ថវិកា​ថ្មីនេះ គឺមាន​ចំនួន ២០លាន​ដុល្លារ បានមកពី មូលនិធិ​ពិសេស​សម្រាប់​ជំនួយ​បច្ចេកទេស​របស់​ ADB​ ផ្ទាល់ និង ៣០ម៉ឺន​ដុល្លារ​ទៀត​បាន​មកពី​មូលនិធិ​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់ ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេ CDC អះអាងថា កម្ពុជានៅបន្តទទួលបានគម្រោងវិនិយោគ ទោះបីកូវីដ-១៩ តាមរំខាន!

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អះអាងថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យមានការរំខានដល់ស...

កូវីដ១៩ អ៊ីចឹង! បង់ថ្លៃទឹកភ្លើងតាមវីង​មិន​អស់​ថ្លៃ​សេវា​ឡើយ!

ព័ត៌មាន
មិនចាំបាច់កាន់សាច់ប្រាក់និងធ្វើដំណើរ ទៅបង់ថ្លៃទឹកភ្លើងនិងសំរាមដោយផ្ទាល់នាំតែពិបាកខ្លួនទេ ឥឡូវនេះលោកអ្នកអាចទូទាត់សេវាទាំងនេះតាមរយៈ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ