របាយកាណ៍ដដែលបានបន្ថែមថា នៅរាល់ពេលមានមហាសេដ្ឋីថ្មីៗលេចមុខឡើង ក្នុងចំណោមសេដ្ឋីថ្មី២នាក់ តែងមានម្នាក់ជាសេដ្ឋីជនជាតិចិន។
មហាសេដ្ឋីចិន និងសេដ្ឋីនៅអាមេរិកមានចំនួនខុសគ្នាដល់ទៅជិតពាក់កណ្តាល ក្នុងនោះសេដ្ឋីចិនមានចំនួនជាង ពាន់នាក់ ខណៈសេដ្ឋីអាមេរិកមានតែ ប្រមាណជិត៧០០នាក់ប៉ុណ្ណោះ។
របាយការណ៍ពីស្ថាប័នស្រាវជ្រាវ Hurun បន្តថា៖ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងជួបទុក្ខលំបាកនៃរលកជំងឺឆ្លងកូវីដ-១៩ សេដ្ឋីៗមកពីជុំវិញពិភពលោក ហាក់កាន់តែមានឡើងៗ បើគេរាប់ត្រឹមចុងឆ្នាំ ២០២០ មានមហាសេដ្ឋីសរុបជាង ៣.២០០នាក់ មកពី៦៨ប្រទេសផ្សេងគ្នា។
យើងក្រឡេកទៅមើលទីក្រុងធំៗ ដែលពួកមហាសេដ្ឋីចូលចិត្តរស់នៅ និងសោយសុខជិវិតដ៏ហឺហាររបស់គេវិញម្តង។
គ្រាន់តែនៅប្រទេសចិនតែឯងប៉ុណ្ណោះ មានទីក្រុងចំនួន ៦ដែលស្ថិតក្នុងបញ្ជីនៃទីក្រុងធំៗទាំង១០ របស់ពួកមហាសេដ្ឋីចូលចិត្តរស់នៅ។ ដោយក្នុងនោះ ទីក្រុង ប៉េកាំង ឈរនៅកំពូលតារាង ជាកន្លែងសម្រាប់មហាសេដ្ឋីគ្រាក់ៗចិន ១៤៥ នាក់កំពុងរស់នៅសព្វថ្ងៃ។ តាមពីក្រោយដោយក្រុង សៀងហៃ របស់ចិនដដែល ជាមួយនឹងមហាសេដ្ឋី ១១៣នាក់កំពុងរស់នៅ ខណៈតំណែងលេខ ៣បានទៅលើទីក្រុង New York របស់អាមេរិក ដែលមានសេដ្ឋី ១១២នាក់រស់នៅ។
រីឯចំណាត់ថ្នាក់លេខ៤ បានទៅលើ ទីក្រុងសិនជិនប្រទេសចិនជាមួយនឹងសេដ្ឋី ១០៥នាក់ ខណៈកោះ ហុងកុង បានឈរនៅចំណាត់ទី៥ប៉ុណ្ណោះ ដោយតំបន់ស្វយ័តរបស់ប្រទេសចិនមួយនេះ មានសេដ្ឋីកំពុងស្នាក់នៅនិងរកស៊ីចំនួន ៨២នាក់។ គ្រប់គ្នាសុទ្ធតែបានដឹងហើយថា អ្នកដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេកាលពីឆ្នាំ២០២០ នោះគឺជាលោក Elon Musk ម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអាវកាស SpaceX ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១៩៧ពាន់លានដុល្លារអាមេរិក។ ចំណេកឯតំណែងលេខ២ ត្រូវបានតាមពីក្រោយយ៉ាងប្រកៀកប្រកិត ដោយម្ចាស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos។ លោកមានទ្រព្យប្រមាណ ១៨៩ពាន់លានដុល្លារអាមេរិក។ ប៉ន្ដែថ្មីនេះ លោក Elon Musk បានរអិលចុះពីលេខមួយមកលេខពីរវិញហើយ ដោយលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ឡើងលេខ១ជំនួសវិញ។
បើតាំ Hurun Report ទោះបីជាតំណែងសេដ្ឋីលេខ១ និងលេខ២ពិភពលោក សុទ្ធសឹងតែជាមនុស្សមកពីលោកខាងលិចក្តី ប៉ុន្តែគេមិនបានចាប់អារម្មណ៍ទេបច្ចុប្បន្នក្នុងចំណោមសេដ្ឋីទាំងប៉ុន្មានពាន់នាក់ក្នុងពិភពលោកនេះ ភាគច្រើននៃពួកគេសុទ្ធសឹងតែជាជនជាតិនៅអាស៊ី។
ជាក់ស្តែង មហាសេដ្ឋីដែលយើងតែងស្គាល់ មានលោក Jack Ma ម្ចាស់ក្រុមហ៊ុន Alibaba និង លោក Li Ka-shing ដែលមានមុខជំនួញរាប់សិបនៅក្នុងដៃនៅជាង១០ប្រទេស សុទ្ធសឹងតែជាអ្នកដែលមានដើមកំណើតនៅអាស៊ី។
សូមរំឭកថា លោក Li Ka-shing កាលពីពេលថ្មីៗនេះ ទើបត្រូវបានចុះផ្សាយលើទំព័រមុខរបស់ទស្សនាវដ្តី Forbes Asia ជាសេដ្ឋីឈរលេខរៀងទី១នៅក្រុងហុងកុង ជាមួយនឹងទ្រព្យសម្បត្តិហក់ឡើងដល់ទៅ ៣៥ពាន់លានដុល្លារអាមេរិក ទោះបីសេដ្ឋកិច្ចហុងកុងកំពុងរងគ្រោះដោយសារកូវីដ-១៩ក្តី៕