កំពូលមហាសេដ្ឋីចិន

Jack Ma របូតតំណែងជាមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងប្រទេសចិនហើយ!


ស្ថាបនិកក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Ant Group គឺលោក Jack Ma ត្រូវបានគេរាយការណ៍ថាបានធ្លាក់ពីតំណែងបុរសមានជាងគេបំផុតក្នុងប្រទេសចិន នៅចំពេលមហាសេដ្ឋីចិនផ្សេងទៀតដែលធ្លាប់មានទ្រព្យប្រហាក់ប្រហែលនឹងលោក Jack Ma ដែរនោះ កំពុងកើនទ្រព្យកាន់តែច្រើន ប៉ុន្ដែលោក Ma ហាក់ដូចជានៅទ្រឹង ដ្បិតថា អាណាចក្រជំនួញរបស់លោកកំពុងត្រូវបានអាជ្ញាធរចិនកំពុងតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។
មហាសេដ្ឋី Jack Ma ផ្ដល់ជំនួយ ១៤,៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (រូបភាព៖https://britishherald.com/)
ដោយ

មហាសេដ្ឋី​មាត់រអិល​សម្ដីចាក់ទឹកមិនលិច​រូបនេះ រួមទាំងគ្រួសាររបស់គាត់ផង បាន​គ្រងតំណែង​ជា​អ្នកមាន​ជាគេបំផុត​នៅក្នុងប្រទេសចិន​ក្នុងបញ្ជីឈ្មោះ​របស់​ស្ថានប័ន Hurun Global នៅឆ្នាំ២០២០ និងឆ្នាំ២០១៩។ ប៉ុន្ដែ ចូល​ដល់​ឆ្នាំ២០២១នេះ ឈ្មោះលោក Jack Ma លែង​ស្ថិត​នៅក្នុង​បញ្ជី​កំពូល​អ្នកមាន​ជាងគេបំផុត​ក្នុងប្រទេសចិន​ទៀតហើយ ដោយបាន​ធ្លាក់​មកនៅលំដាប់​អ្នកមាន​ទី៤វិញ ខណៈដែល​មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Tencent គឺលោក Pony Ma បាន​គ្រងតំណែងជា​អ្នកមានបំផុត​នៅក្នុងប្រទេសចិន​ជំនួស​លោក Jack Ma វិញម្ដង។

ការរបូតតំណែង​ជាអ្នកមាន​ជាងគេបំផុត​នៅក្នុងប្រទេសចិន​នេះ គឺកើតឡើង​នៅក្រោយពេលដែល​លោក Jack Ma ត្រូវបាន​អាជ្ញាធរចិន​សម្រេច​ផ្អាក​ការ​បោះផ្សាយលក់​មូលបត្រ​ក្រុមហ៊ុន​ Ant Group របស់លោក​ក្នុងតម្លៃ​៣៧ពាន់លាន​ដុល្លារអាមេរិក។ ការ​ផ្អាក​ដោយ​អាជ្ញាធរចិននេះ គឺធ្វើឡើង​ក្រោយពេល​លោកម៉ា​បាន​ថ្លែង​សុន្ទរកថា​មួយកាលពីខែតុលា ឆ្នាំ២០២០ ដោយបាន​ស្ដីបន្ទោស​ដល់​ប្រព័ន្ធច្បាប់​របស់ចិន។

ក្រោយពី​ក្រុមហ៊ុន​ត្រូវបាន​ផ្អាក​បោះផ្សាយ​លក់មូលបត្រ​ លោក Jack Ma ក៏បាន​បាត់មុខ​ជាសាធារណៈ​រយៈពេលប្រហែល​៣ខែផងដែរ ទើបបង្ហាញខ្លួន​ជាថ្មីឡើងវិញ។

មហាសេដ្ឋីមាន​ជាងគេបង្អស់របស់ចិន​គឺលោក Pony Ma ម្ចាស់ក្រុមហ៊ុន Tencent មានទ្រព្យ​សម្បត្តិ​កើនឡើង ដល់ទៅ៧០% ដោយមាន​ទ្រព្យកើន​ដល់​ ៧៤ពាន់លាន​ដុល្លារ ធៀបនឹងទ្រព្យសម្បត្តិ​របស់​លោក Jack Ma និង​គ្រួសារ​ មានត្រឹមតែជាង​៥៥ពាន់លាន​ដុល្លារអាមេរិកប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញ​កម្មការិនី​​រោងចក្រម្នាក់​​ឆ្លង​កូវីដ-១៩ ខណៈជាង ៧០០នាក់ទៀត​​ត្រូវបាន​​ធ្វើតេស្ដ

ព័ត៌មាន
យ៉ាងហោចណាស់គិតត្រឹមថ្ងៃទី២ ខែមីនាឆ្នាំ២០២១ មានរកម្មករកម្មការិនីជាង៧០០នាក់ នៃរោងចក្រមួយកន្លែងនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោត្រូវប…

រកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៣៤នាក់ទៀតហើយ ក្នុងនោះ១០នាក់​រកឃើញ​នៅខេត្តព្រះសីហនុ

ព័ត៌មាន
មានមនុស្សចំនួន៣៤នាក់បន្ថែមទៀត ត្រូវបានរកឃើញថាបានឆ្លងកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ