ពាណិជ្ជកម្មវៀតណាម

ពីរ​ខែ​ដំបូង​ឆ្នាំ​នេះ​វៀត​ណាម​មាន​អតិ​រេក​ពាណិជ្ជ​កម្ម១,៣​ពាន់​លាន​ដុល្លារ​


វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ឬហៅថាការនាំចេញមានខ្ពស់ជាងការនាំចូល នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ មានដល់ទៅជាង១ពាន់៣រយលានដុល្លារអាមេរិក ដោយក្នុងនោះ ការនាំចេញ និងការនាំចូលសុទ្ធតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់។ នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាម។
ទំហំពាណិជ្ជកម្មវៀតណាមអង់គ្លេសហក់ឡើងខ្លាំងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន
ដោយ

នៅ២ខែដំបូងនៃឆ្នាំ២០២១ ការនាំចេញរបស់វៀតណាមសម្រេចបានដល់ទៅ ២៣% មានទំហំទឹកប្រាក់សរុបជាង៤៨ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានដល់ទៅ ជាង៧៦% គឺបានមកពីក្រុមហ៊ុនបរទេស។

ការនាំចេញផលិតផលឧស្សាហកម្មធុនធ្ងន់ និងរ៉ែមានតម្លៃជាទឹកប្រាក់ជាង២៦ពាន់លានដុល្លារ កើនជិត២៩% ខណៈដែលឧស្សាកម្មធុនស្រាល និងសប្បិកម្មវិញមានមានទំហំទឹកប្រាក់នាំចេញជាង១៧ពាន់លានដុល្លារកើនជិត១៩%។

ផលិតផលកសិកម្ម និងព្រៃឈើសម្រេចបានកំណើននាំចេញជាង២២% មានតម្លៃជាទឹកប្រាក់ជាង៣ពាន់៦រយលានដុល្លារ ទីផ្សារធំៗមានដូចជាអាមេរិក ចិន អឺរ៉ុប អាស៊ាន កូរ៉េ និងជប៉ុនជាដើម។

បើមើលទៅលើការនាំចូលមកវិញវៀតណាមក៏សម្រេចបានកំណើន២៦%ដែរ ដែលមានតម្លៃជាទឹកប្រាក់ជាង៤៧ពាន់លានដុល្លារ ដោយក្នុងនោះ មានជិត៦៧% គឺបានមកពីតម្រូវការរបស់ក្រុមហ៊ុនបរទេសដែលមានតម្លៃទឹកប្រាក់នាំចូលជិត៣ពាន់លានដុល្លារ។

ប្រទេសចិន គឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម ដែលមានតម្លៃជាទឹកប្រាក់ជាង១៧ពាន់លានដុល្លារ តាមពីក្រោយដោយកូរ៉េខាត្បូង អាស៊ាន ជប៉ុន អឺរ៉ុប និអាមេរិក។

ឆ្នាំ២០២០ វៀតណាមនាំចេញសរុបមានតម្លៃទឹកប្រាក់ជាង២៨០ពាន់លានដុល្លារ កើន៦,៥% ខណៈការនាំចូលមានជាង២៦០ពាន់លាន កើនជាង៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២០ចិនវ៉ាដាច់អាមេរិកក្លាយជាប្រទេសមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេ

ព័ត៌មាន
ប្រទេសចិនកាលពីឆ្នាំ២០២០ បានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសទី១ ដែលមានសេដ្ឋីគ្រាក់ៗប្រាក់ពាន់លានដុល្លារច្រើនជាងគេ ពោលគឺមានដល់ទៅលើស ១.…

សហភាពអឺរ៉ុបគ្រោងបង្កើតបណ្ណឆ្លងដែនពិសេសដើម្បីសម្គាល់អ្នកបានចាក់វ៉ាក់សាំងកូវីដរួចអាចចេញធ្វើដំណើរបាន

ព័ត៌មាន
គណៈកម្មការសហភាពអឺរ៉ុប (EU Commission) មានផែនការបង្កើតបណ្ណសំគាល់ពិសេសមួយ សម្រាប់ពលរដ្ឋនៅអឺរ៉ុបអាចប្រើប្រាស់ ដើម្បីសម្រួលដល់ការធ្វើដំណើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ