អាម៉េរិក និងចិន

តើប្រមុខការទូតអាម៉េរិក និងចិនជួបជជែកគ្នា៣ថ្ងៃនៅទីក្រុងប៉េកាំង ផ្ដោតលើបញ្ហាក្ដៅៗអ្វីខ្លះ?


លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានជួបជជែកគ្នា៣ថ្ងៃជាមួយមន្ត្រីកំពូលៗរបស់ចិន នៅទីក្រុងប៉េកាំង ក្នុងគោលបំណងរំសាយភាពតានតឹងរវាងមហាអំណាចទាំងពីរនៅមុនការបោះឆ្នោតនៅអាម៉េរិក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ តើប្រមុខការទូតនៃប្រទេសទាំងពីរនេះបានជជែកគ្នាពីបញ្ហាក្ដៅៗអ្វីខ្លះ?
អាម៉េរិក និងចិន
ដោយ

បើតាមការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី The Edge បានឱ្យដឹងថា ប្រមុខការទូតនៃប្រទេសទាំងពីរបាននិងកំពុងជួបជជែកគ្នានៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយបានចាប់ផ្ដើមពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ គោលបំណងសំខាន់នៃកិច្ចពិភាក្សាគ្នានេះ គឺដើម្បីស្វែងរកដំណោះស្រាយកណ្ដាលមួយ ដើម្បីដោះស្រាយបញ្ហាក្ដៅៗមួយចំនួនរួមមានការខ្វែងគំនិតគ្នាក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន បញ្ហាតៃវ៉ាន់រហូតដល់សមុទ្រចិនខាងត្បូង ជម្លោះពាណិជ្ជកម្ម និងបញ្ហាថ្នាំញៀនហ្វេនតានីលជាដើម។

លោក វ៉ាង យី ប្រមុខការទូតចិន បាននិយាយក្នុងជំនួបខាងលើថា នៅប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការប្រែប្រួល និងផ្លាស់ប្តូរយ៉ាងខ្លាំង។ ចំណែកលោក ស៊ូលីវ៉ាន់ បាននិយាយថា អាម៉េរិកនឹងស្វែងយល់ពីបញ្ហាជាច្រើនរួមទាំងបញ្ហាដែលអាម៉េរិកយល់ស្រប និងបញ្ហាដែលនៅតែមានការខ្វែងគំនិតគ្នា ដើម្បីគ្រប់គ្រងវាប្រកបដោយប្រសិទ្ធភាព និងតាមការជាក់ស្តែង៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


រុស្ស៊ីកំពុងព្យាយាមរម្ងាប់កង្វល់ជុំវិញបញ្ហាសន្តិសុខរបស់ប្រព័ន្ធតេឡេក្រាម ក្រោយស្ថាបនិកប្រព័ន្ធនេះត្រូវបានអាជ្ញាធរបារាំងចាប់ខ្លួន

វិមានក្រឹមឡាំង កំពុងព្យាយាមរម្ងាប់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ដែលព្រួយបារម្ភថា ក្រោយការចាប់ខ្លួនស្ថាបនិកប្រព័ន្ធតេឡេក្រាម(Telegram) លោក ប៉ា…

លោក តូ ឡឹម រៀបចំមនុស្សនៅជុំវិញខ្លួនសុទ្ធតែមកពីស្ថាប័នសន្តិសុខ ដើម្បីពង្រឹងអំណាច

អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (To Lam) បានបង្កើតចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងមន្ត្រីសំខាន់ៗក្នុងបំណងធ្វើឱ្យរដ្ឋាភិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ