ធនធានរ៉ែ

លោក ដូណាល់ ត្រាំ ស្វាគមន៍ចំពោះឆន្ទៈរបស់លោក ហ្សេឡិនស្គី ដែលចង់ចុះកិច្ចព្រមព្រៀងរ៉ែ និងវិលចូលតុចរចាសន្តិភាពជាមួយអាម៉េរិក


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអរគុណ និងស្វាគមន៍ចំពោះឆន្ទៈរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ក្នុងការចុះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាម៉េរិក ហើយវិលចូលតុចរចា ក្រោមការដឹកនាំរបស់លោក ដើម្បីឈានទៅបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដែលនាំមកនូវសន្តិភាពយូរអង្វែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ធនធានរ៉ែ
ដោយ

លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៤ ខែមីនា បានបង្ហាញការស្វាគមន៍ និងអរគុណចំពោះឆន្ទៈរបស់លោក ហ្សេឡិនស្គី ក្នុងការចុះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាម៉េរិក និងវិលចូលតុចរចាសន្តិភាព។ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់សភាសហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗ លោក ដូណាល់ ត្រាំ បានអះអាងថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានប្រគល់លិខិតមួយច្បាប់ឱ្យលោក ដោយបានបញ្ជាក់ជំហរចុះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាម៉េរិក និងវិលចូលតុចរចាសន្តិភាព។

ទន្ទឹមនេះ លោក ហ្សេឡិនស្គី បានបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម X ក្នុងថ្ងៃដដែលថា ប្រទេសអ៊ុយក្រែន បានត្រៀមខ្លួនជាស្រេចដើម្បីចុះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាម៉េរិក និងវិលចូលតុចរចាសន្តិភាព ហើយបានចាត់ទុកការប៉ះទង្គិចពាក្សសម្ដីគ្នារវាងរូបលោក និងលោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីសប្ដាហ៍មុនថា ជារឿងគួរឱ្យសោកស្តាយ។

លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមទីប្រឹក្សារបស់លោកថា លោកមានបំណងប្រកាសកិច្ចព្រមព្រៀងមួយនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភា។ តែប្រភពដែលដឹងពីបញ្ហានេះ បានអះអាងថា កិច្ចព្រមព្រៀងរ៉ែខាងលើនេះ មិនទាន់ចុះហត្ថលេខានៅឡើយទេ ហើយស្ថានភាពអាចនឹងមានការប្រែប្រូល​។ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ បង្ហាញពីការវិវត្ត ដែលអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងរ៉ែពិតប្រាកដរវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន។

បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ នៅក្នុងលិខិតដែលលោកទទួលបាន លោក ហ្សេឡិនស្គី បានបញ្ជាក់ជំហរថា លោកត្រៀមខ្លួនរួចជាស្រច ដើម្បីវិលចូលតុចរចាក្រោមការដឹកនាំរបស់លោក ដើម្បីនាំមកនូវសន្តិភាពយូរអង្វែង និងបានអរគុណចំពោះការជួយគាំទ្ររបស់សហរដ្ឋអាម៉េរិក ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន កន្លងមក។ លោកបានអះអាងថា លោក ហ្សេឡិនស្គី បានប្រាប់លោកថា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងការពារសន្តិសុខគ្រប់ពេលវេលា។

ជាការពិតណាស់ លោក ដូណាល់ ត្រាំ ចង់បានរ៉ែកម្ររបស់អ៊ុយក្រែន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ប៉ុន្តែវាត្រូវការពេលវេលាទម្រាំអាម៉េរិក អាចសម្រេចបំណងនេះបាន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News លោក ដូណាល់ ត្រាំ មានមហិច្ឆតាកើបលុយឱ្យបាន៥០០ពាន់លានដុល្លារពីរ៉ែកម្ររបស់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដើម្បីទូទាត់សងថ្លៃជំនួយយោធារបស់អាម៉េរិក ដែលបានផ្តល់ឱ្យអ៊ុយក្រែន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន រក្សាការព្យាករកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥% ដដែល ទោះសង្គ្រាមពន្ធជាមួយអាម៉េរិក កំពុងឡើងកម្តៅ

ទោះបីសហរដ្ឋអាម៉េរិក បានដាក់គំនាបពន្ធ២០% លើទំនិញខ្លួន និង២៥% លើទំនិញកាណាដា និងម៉ិកស៊ិក ដែលមានឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ខ្លួនយ៉ាងណាក៏ដោ…

កូរ៉េខាងត្បូង ត្រៀមមូលនិធិ៣៤ពាន់លានដុល្លារ ដើម្បីជួយគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក

រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើតមូលនិធិគោលនយោបាយមានទំហំរហូតដល់៣៤ពាន់លានដុល្លារ ដើម្បីជួយផ្តល់ការគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកលើវិស័យបច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ