ទីក្រុងប៉េកាំងព្រមានពីការផ្ទុះឡើងនៃកូវីដ១៩ខ្លាំងក្លា

ទីក្រុងប៉េកាំងព្រមានពីការផ្ទុះឡើងនៃកូវីដ១៩ខ្លាំងក្លា ខណៈទីក្រុងស៊ាងហៃកំពុងចាប់ផ្តើមបើកការធ្វើតេស្តទ្រង់ទ្រាយធំជាថ្មី


អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលនាចុងសប្ដាហ៍នេះថា រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ខណៈមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងស៊ាងហៃបានបើកការធ្វើតេស្តទ្រង់ទ្រាយធំឡើងវិញ ដើម្បីទប់ស្កាត់ករណីឆ្លងដែលផ្ទុះចេញពីតំបន់មួយចំនួនក្នុងទីក្រុង។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ទីក្រុងប៉េកាំងព្រមានពីការផ្ទុះឡើងនៃកូវីដ១៩ខ្លាំងក្លា ខណៈទីក្រុងស៊ាងហៃកំពុងចាប់ផ្តើមបើកការធ្វើតេស្តទ្រង់ទ្រាយធំជាថ្មី

ការ​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​ខ្លាំងក្លា​របស់​រដ្ឋអំណាច​ទីក្រុង​ប៉េ​កាំ​ង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រឹត​បន្តឹង​ជា​ថ្មី ដើម្បី​ទប់ស្កាត់​កូ​វី​ដ ១៩ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​មិថុនា​មក ដោយ​យ៉ាង​ហោច​ណាស់​សង្កាត់​ចំនួន​ពីរ​បាន​បិទ​កន្លែង​កម្សាន្ត​មួយ​ចំនួន​បន្ទាប់​ពី​រក​ឃើញ​ការ​ផ្ទុះ​កូ​វី​ដ​១៩ នៅ​ក្នុង​កន្លែង​ហាង​ផឹកស៊ី ផ្សារ​ទំនើប និង​ស្ថានទូត នៅ​ក្នុង​សង្កាត់​ទាំងនោះ​ផង​ដែរ​។

លោក Xu Hejian អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ការ​ផ្ទុះ​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​មានការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​។

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ចិន​លោក Liu Xiaofeng បាន​និយាយ​ថា ទីក្រុង​ប៉េ​កាំ​ង​បាន​បិទ​ខ្ទប់​កន្លែង​ថ្មី​ចំនួន ៤៦ កន្លែង​កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្ដា​ហ៍​នេះ ដែល​មនុស្ស​ទាំងអស់​ត្រូវ​ស្ថិត​នៅ​បរិ​វេន​ក្នុងផ្ទះ និង ស្ថិត​ក្រោម​ការ​គ្រប​គ្រង់​របស់​អាជ្ញាធរ​។

គួរ​រំឭក​ថា ទីក្រុង​ប៉េ​កាំ​ង​ទើបតែ​បាន​បន្ធូរបន្ថយ​ការ​ទប់ស្កាត់​កាលពី​រស​ប្តា​ហ៍​មុន ដែល​ត្រូវ​បាន​ដាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​ករណី​ឆ្លង​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​។ រហូត​មក​ដល់​ពេល​នេះ ទីក្រុង​ប៉េ​កាំ​ង​មាន​ករណី​វិជ្ជមាន​ចំនួន ១១៥ និង អ្នក​ពាក់ព័ន្ធ​ចំនួន​ជាង ៦ ពាន់​នាក់​ត្រូវ​បាន​រាយការណ៍​ថា គឺ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​នៅ​ក្នុង​ហាង​ផឹកស៊ី ដែល​ធ្វើ​ឱ្យ​ទីក្រុង​ដែល​មាន​មនុស្ស​ចំនួន ២២ លាន​នាក់​ត្រឡប់​ទៅ​ក្នុង​ស្ថានភាព​នៃ​ការ​រឹត​បន្តឹង​ឡើង​វិញ​។

ដោយឡែក នៅ​ទីក្រុង​ស៊ា​ង​ហៃ មន្ត្រី​បាន​ប្រកាស​ពី​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ៣ ករណី និង ករណី​គ្មាន​រោគ​សញ្ញា​ចំនួន​មួយ​ករណី ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ខាងក្រៅ​តំបន់​បិទ​ខ្ទប់​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​អ្នកស្រុក​ជិត ២៥ លាន​នាក់​ក្នុង​ទីក្រុង​បាន​ចាប់ផ្តើម​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​រក​មេរោគ​កូ​វី​ដ​១៩​។ គួរ​បញ្ជាក់​ថា អាជ្ញាធរ​បាន​បញ្ជា​ឱ្យធ្វើ​តេស្ត PCR សម្រាប់​អ្នកស្រុក​ចំនួន ១៦ សង្កាត់​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ហើយ​សង្កាត់​ចំនួន ៥ បាន​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចាក​ចេញពីផ្ទះ​ក្នុងអំឡុងពេល​ធ្វើតេស្ត​នោះ​ទេ​។

ទន្ទឹម​នឹង​នោះ មន្ត្រី​ក្នុង​ទីក្រុង​បាន​គូស​បញ្ចា​ក់ថា ពលរដ្ឋ​នឹង​ត្រូវ​បញ្ចប់​ការ​ធ្វើតេស្ត PCR យ៉ាង​ហោច​ណាស់​សង្កាត់ ១ ក្នុង​មួ​យស​ប្តា​ហ៍ ហើយនឹង​បញ្ចប់​ការ​ធ្វើតេស្ត​ទាំងអស់​នៅ​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា​។

ទោះ​យ៉ាងណា បើ​ប្រៀ​ធៀប​នឹង​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក អត្រា​ឆ្លង​នៃ​មេរោគ​កូ​វីត ១៩ របស់​ប្រទេស​ចិន គឺ​មាន​កម្រិត​ទាប​នៅឡើយ ខណៈ​ចិន​កំពុង​អនុវត្ត​គោលនយោបាយ​គ្មាន​កូ​វី​ដ​យ៉ាង​តឹងរ៉ឹង​ជា​ប្រទេស​ណា​ណា​ទាំងអស់​។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​ចិន ដែល​មាន​ប្រជាជន​សរុប​ចំនួន ១​ពាន់​៤​រយ​លាន​នាក់​នោះ មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩ ត្រឹមតែ​ជាង ៥ ពាន់​អ្នក​ប៉ុណ្ណោះ និង​មាន​ករណី​ឆ្លង​សរុប​ជាង​២២​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនថា ខ្លួននៅតែគ្រប់គ្រងតំបន់រោងចក្រនៃក្រុងសៀវវីរ៉ូដូណេកជាទីដែលមនុស្សរាប់ពាន់នាក់កំពុងជ្រកកោន

ព័ត៌មាន
អភិបាលប្រចាំតំបន់នៃទីក្រុងសៀវវីរ៉ូដូណេក បាននិយាយកាលពីពេលថ្មីៗនេះថា ភាគីអ៊ុយក្រែននៅតែបន្តគ្រប់គ្រងតំបន់រោងចក្រគីមីមានឈ្មោះថា អាហ្សូត(Az…

Facebook កំពុងពិចារណាឈប់បង់ប្រាក់រាប់សិបលានដុល្លារឱ្យស្ថាប័នព័ត៌មានធំៗ

ព័ត៌មាន
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook កំពុងពិនិត្យមើលឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង់ប្រាក់រាប់សិបលានដុល្លារសម្រាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ