ផែនការសន្តិភាព

សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន ឯកភាពបង្រួមផែនការសន្តិភាព២៨ចំណុចមកនៅត្រឹម១៩ ចំណុច


សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន បានឯកភាពគ្នាកាត់បន្ថយ ឬបង្រួមផែនការសន្តិភាពពី២៨ចំណុចមកត្រឹម១៩ចំណុចវិញ សំដៅបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា។
ផែនការសន្តិភាព
ដោយ

មន្ត្រីអ៊ុយក្រែន មួយរូប ដែលចូលរួមក្នុងកិច្ចចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងសប្ដាហ៍កន្លងទៅបាននិយាយថា ចំណុចចម្រូងចម្រាសជាច្រើនត្រូវបានកែសម្រួល ហើយបានបន្ថែមថា ពេលនេះឱសានវាទត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលកំណត់ដោយប្រធានាធិបតី ដូណាល់ ត្រាំ មានភាពបត់បែនជាងមុន។

ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា សេចក្តីព្រាងផែនការសន្តិភាពថ្មីនេះខុសគ្នាខ្លាំងពីផែនការ ២៨ចំណុចដើម។ បញ្ហាចម្រូងចម្រាសភាគច្រើនពេលនេះ នឹងត្រូវសម្រេចផ្ទាល់ដោយប្រធានា​ធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី។ ផែនការ ទាំង២៨ចំណុចដើម រួមមានទាំងការទាមទារឱ្យអ៊ុយក្រែន ប្រគល់ទឹកដីនៅភាគខាងកើតរបស់ខ្លួនឱ្យទៅរុស្ស៊ី កាត់បន្ថយកម្លាំងយោធារបស់ខ្លួន និងបោះបង់ចោលគំនិតចូលជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO ផងដែរ ដែលការទាមទារទាំងនេះបានឆ្លងបន្ទាត់ក្រហមរបស់អ៊ុយក្រែន ហើយធ្វើឱ្យអឺរ៉ុបផ្ទុះការរិះគន់។

កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ តំណាងរបស់សហរដ្ឋអាម៉េរិក អ៊ុយក្រែន និងអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយអ៊ុយក្រែន ក៏បានធ្វើកិច្ចចរចាទ្វេភាគីជាមួយមន្ត្រីសហរដ្ឋអាម៉េរិក ផងដែរ។ សេតវិមាន និយាយថា កិច្ចប្រជុំនោះបាននាំមកនូវ វឌ្ឍនភាពដ៏មានន័យ។

ទោះជាយ៉ាងណា វិមានក្រឹមឡាំងនិយាយថា ខ្លួនមិនទាន់ទទួលបានព័ត៌មានលម្អិតជាផ្លូវការនៅឡើយទេ ហើយក៏គ្មានគម្រោងចរចាជាមួយសហរដ្ឋអាម៉េរិក នៅសប្តាហ៍នេះដែរ។ លោក ដូណាល់ ត្រាំ បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ជាឱសានវាទសម្រាប់ការឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែបានបង្ហើបថា ការចរចាអាចធ្វើឡើងបន្តទៀតបាន ប្រសិនបើចាំបាច់​៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្តេជ្ញាបន្តផ្ដល់ការបណ្ដុះបណ្ដាលជំនាញជូនសហគ្រាសសាធារណៈ

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់…

ថៃ ត្រូវការកញ្ចប់ថវិកាជាង១៥ពាន់លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ដែលកំពុងដើរអូសជើង

សេដ្ឋកិច្ចថៃ ដែលកំពុងរងរបួសយ៉ាងដំណំដោយសារបញ្ហាជាច្រើនដូចជា ជម្លោះព្រំដែន សម្ពាធពន្ធគយរបស់អាម៉េរិក ទឹកជំនន់ និងវិបត្តិនយោបាយ ទាមទារឱ្យរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ