វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា

វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយចំនួនសិក្ខាកាមកើនឡើង២០០% ក្នុងឆ្នាំ២០២០


ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា (AIB) បើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើ ៣មុខជំនាញ គឺ ជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រង ក្រោយពីវិទ្យាស្ថានមួយនេះ មានកំណើនសិស្ស និងសិក្ខាកាមដែលជាសហគ្រិន ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយចំនួនសិក្ខាមកើនឡើង២០០% ក្នុងឆ្នាំ២០២០

បណ្ឌិត ​ផុន ​ណារិន ​នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្រ្ត​អេស៊ី​លីដា (AIB)​ បានឲ្យ​ដឹងថា ​នៅក្នុងឆ្នាំ​២០២០​កន្លងទៅ ​ទោះមាន​វិបត្តិ​កូវីដ១៩ ហើយ​ត្រូវរៀន​តាមប្រព័ន្ធ​អនឡាញ​ក៏ដោយ តែចំនួន សិក្ខាកាម ​ដែលបាន​ទៅបណ្តុះ​បណ្តាល​នៅវិទ្យាស្ថាន​មានការកើន​ឡើង​ដល់​ជាង​២០០%​ បើធៀប​នឹង​ឆ្នាំ២០១៩។

លោក​នាយក​វិទ្យាស្ថាន​ពាណិជ្ជសាស្រ្ត​អេស៊ីលីដា បានបន្ថែមថា ៖« សហគ្រិន​ពីខាងក្រៅ ដែលមករៀន​ជាមួយ(AIB) ២០១៩-២០២០ហ្នឹង គឺមាន​ការកើនឡើង លើសគ្នា​ស្ទើរតែ២ដង មានន័យថា​ នៅក្នុង​ឆ្នាំ២០២០ ត្រឹមតែ​ខែ៣ គឺ​មុន​ពេល​សាលា​បិទ​ដោយសារ​កូវីដ​ គឺមាន​សិក្ខា​កាមដែលចុះ​ឈ្មោះ​មករៀននៅ​សាលា​ផ្ទាល់​បាន ២ពាន់នាក់ ក្រោយមក​កូវីដ យើងរៀន​តាមអនឡាញ អញ្ចឹង​អន​ឡាញ បាន​ជាង១ពា​ន់​នាក់ទៀត ​សរុបបាន​ជាង ​៣.៦០០នាក់ ​ដូចនេះ​បើគិត​ជាភាគរយកើន​ឡើងប្រ​មាណ​ជាង២០០%​ សម្រាប់​អ្នកខាង​ក្រៅ​ដែលមក​រៀន​វគ្គបណ្តុះ​បណ្តាល​ខ្លីនៅស្ថាប័ន​យើង»។

ចំពោះ​ការបើក​ថ្នាក់​បរិញ្ញា​បត្រ​ជាន់ខ្ពស់​ ឬអនុ​បណ្ឌិត​របស់​វិទ្យាស្ថាន​នាពេល​នេះដែរ​ ត្រូវបាន​បណ្ឌិត​ ផុន ​ណារិន​ បានបញ្ជាក់​ថា ​និស្សិត​ដែល ​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​ពីវិទ្យាស្ថាន​ពាណិជ្ជ​សាស្រ្ត​អេស៊ីលីដា ​(AIB)​ មានជាង​៥០%ហើយ ​ដែលនឹង​បន្ត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជាមួយ​វិទ្យាស្ថាន ​ហើយបន្ថែម​ពីនេះទៀត ក៏មានការ​សំណូមពរ​ពីសិក្ខាកាម​ចម្រុះ​ ដែលបាន​ស្នើ​មកកាន់​វិទ្យាស្ថាន​ឲ្យបើកថ្នាក់​អនុបណ្ឌិត​ផងនោះ​ ទើប​វិទ្យាស្ថាន​ សម្រេច​បើកថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទៅលើ​ជំនាញ​សំខាន់ៗ​ទាំង៣នេះ​ ដើម្បី​បន្តបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព។ក្រៅពីនេះ វិទ្យាស្ថាន​ក៏បាន​ផ្តល់​អាហារូបករណ៍ ២០% ​ដល់អ្នក​ដែលមាន​បំណង​ចង់សិក្សាថ្នា​ក់បិរញ្ញាបត្រ​ជាន់ខ្ពស់​នៅវិទ្យាស្ថាន​ពាណិជ្ជ​សាស្រ្ត​អេស៊ីលីដា​ផងដែរ។

បណ្ឌិត ​ផុន ​ណារិន ​នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្រ្ត​អេស៊ី​លីដា (AIB)​

គូស​បញ្ជាក់​ថា ​ថ្វីត្បិត​ទើបតែ ដំណើរការ​ក្នុងរយៈពេលខ្លី​មែន តែគេ​សង្កេត​ឃើញថា​ វិទ្យាស្ថានពាណិជ្ជសាស្រ្ត​អេស៊ីលីដា ​បានរីក​ដុះដាល​យ៉ាងលឿន​ ដោយក្នុងនោះ​គ្រាន់តែ​រយៈពេល​៤ឆ្នាំមកនេះ ​វិទ្យាស្ថាន ​បានបណ្តុះ​បណ្តាល​សិក្ខាកាម ​ដែលមក​ពីស្ថាប័ន​ផ្សេងៗ​ក៏ដូចជា​ស្ថាប័នដៃគូប្រមាណ​៧០ម៉ឺន​នាក់​ និងនិស្សិត​ដែលសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាង​២ពាន់​នាក់៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖«ភ្នាក់ងារទេសចរណ៍ជាង៩០% រងផលប៉ះពាល់ពីកូវីដ-១៩ពេញមួយឆ្នាំ២០២០»

ព័ត៌មាន
ភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនរៀបចំដំណើរកម្សាន្ដក្នុងទៅក្រៅប្រទេសមានចំនួនជាង ៧០០ក្រុមហ៊ុន ដែលក្នុងនោះ ពេញមួយឆ្នាំ២០២០ មានតែ១០%ប៉ុណ្ណោះ...

ហេតុផលអ្វីខ្លះ​ជំរុញឲ្យ អេ អឹម ខេ ទទួលបានពានរង្វាន់ “និយោជកឆ្នើម” ឆ្នាំ២០២១?

ព័ត៌មាន
ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់អន្តរជាតិជា “និយោជកឆ្នើម-CAMBODIA BEST EMPLOYER BRAND AWARD ” ប្រចំា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ