វិស័យការពារជាតិ

អាម៉េរិក ស្នើឱ្យអ៊ុយក្រែន ជួយផ្តល់បច្ចេកទេស ក្រោយទប់ទល់ជាមួយដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់លែងចង់ជាប់


សហរដ្ឋអាម៉េរិក កំពុងជួបការលំបាកក្នុងការទប់ទល់នឹងយុទ្ធសាស្ត្រវាយប្រហារដោយដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់ ដែលបានវាយប្រហារកម្ទេចមូលដ្ឋានទ័ព ឃ្លាំងអាវុធ និងគោលដៅយុទ្ធសាស្ត្រសំខាន់ៗនៅមជ្ឈិមបូព៌ា។ ក្នុងស្ថានភាពដ៏ទាល់ច្រកនេះ មហាអំណាចលេខ១ពិភពលោក បែរជាត្រូវបង្ខំចិត្តស្រែកសុំជំនួយពីប្រទេសអ៊ុយក្រែន ដែលជាអ្នកមានបទពិសោធជោកជាំក្នុងការបាញ់ដ្រូនប្រភេទនេះនៅលើសមរភូមិជាក់ស្តែង។
វិស័យការពារជាតិ
ដោយ

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Times of Israel កាលពីថ្ងៃទី៥ ខែមីនា សហរដ្ឋអាម៉េរិក បានស្នើសុំជំនួយបច្ចេកទេសជាបន្ទាន់ពីអ៊ុយក្រែន ដើម្បីទប់ស្កាត់រលក នៃការវាយប្រហារដោយដ្រូនពិឃាដ Shahed របស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា។ មូលហេតុចម្បង ដែលអាម៉េរិក ត្រូវការអ៊ុយក្រែន គឺដោយសារតែកងទ័ពទីក្រុងកៀវ មានជំនាញខ្ពស់ក្នុងការកម្ទេចដ្រូនអម្បូរនេះ ដែលរុស្ស៊ីធ្លាប់បានប្រើប្រាស់យ៉ាងសន្ធប់ក្នុងសង្គ្រាមនៅអ៊ុយក្រែនកន្លងមក។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានបង្ហោះសារបញ្ជាក់នៅលើបណ្ដាញសង្គម X ថា លោកបានទទួលសំណើពីសហរដ្ឋអាម៉េរិក ដើម្បីផ្ដល់ការគាំទ្រលើការការពារប្រព័ន្ធដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់ ដែលកំពុងបង្កចលាចលនៅមជ្ឈិមបូព៌ា។ ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់សមរភូមិពិត លោកអះអាងថា អ៊ុយក្រែន មានបទពិសោធ​គ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ។

ក្រោយទទួលសំណើភ្លាម មេដឹកនាំអ៊ុយក្រែន បានបញ្ជាឱ្យរៀបចំបញ្ជូនឧបករណ៍បច្ចេកទេសចាំបាច់ រួមទាំងអ្នកឯកទេសជំនាញជនជាតិអ៊ុយក្រែនឆ្នើមៗទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយពង្រឹងប្រព័ន្ធការពារសន្តិសុខដល់សម្ពន្ធមិត្តរបស់ខ្លួន។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ លោក ហ្សេលេនស្គី បានបង្ហើបថា រដ្ឋបាលរបស់លោកបានទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោនជារៀងរាល់ថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលសន្តិសុខជុំវិញវិបត្តិអ៊ីរ៉ង់មានភាពធូរស្រាល កិច្ចចរចាត្រីភាគីរវាងក្រុងមូស្គូ វ៉ាស៊ីនតោន និងក្រុងកៀវ ពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងអាចចាប់ផ្ដើមឡើងវិញជាថ្មីម្ដងទៀតក្នុងក្របខណ្ឌយុទ្ធសាស្ត្រថ្មីមួយ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពធន់

នៅក្នុងបរិបទសេដ្ឋកិច្ចទំនើប ការចូលរួមរបស់ស្ត្រីលែងគ្រាន់តែជាការងារបន្ទាប់បន្សំទៀតហើយ ប៉ុន្តែវាគឺជាកម្លាំងចលករដ៏មានឥទ្ធិពល ដែលមិនអាចខ្វះប…

អាម៉េរិកបង្ខំចិត្តបន្ទន់ឥរិយាបថឱ្យឥណ្ឌាអាចទិញប្រេងពីរុស្ស៊ី ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

បន្ទាប់ពីអ៊ីរ៉ង់ បានបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ បានជំរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានហក់ឡើងរហូតដល់១៥% ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ