Advertisement
Advertisement
Advertisement
ករណី Covid-19

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញមនុស្ស ៤៤ នាក់ កំពុងជាប់ពាក់ព័ន្ធ នឹងករណីបុរសជប៉ុនមាន Covid-19


ក្រោយពីទទួលបានព័ត៌មានបញ្ជាក់ថា មានជនជាតិជប៉ុនម្នាក់ ធ្វើដំណើរចេញពីកម្ពុជា ទៅវៀតណាម រួចបន្តដំណើរ ទៅជប៉ុន តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines រកឃើញមានឆ្លងនូវមេរោគ Covid-19 រួចមក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បញ្ជាក់ថា បានរកឃើញនូវមនុស្សសរុបចំនួន ៤៤ នាក់ បានប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុង​ករណី Covid-19 កើតបុរសជប៉ុននេះ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញមនុស្ស ៤៤ នាក់ កំពុងជាប់ពាក់ព័ន្ធ នឹងករណីបុរសជប៉ុនមាន Covid-19 (រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
ដោយ
Advertisement

នាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង​ CDC បញ្ជាក់ លើហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួនថា  ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្ត​សៀមរាប កំពុងធ្វើការ​លើករណីនេះ​ ដោយតម្លាភាពបំផុត និងធ្វើការ​ប្រកប​ដោយភាពត្រឹមត្រូវ​បំផុត ទៅតាម​នីតិវិធី​របស់អង្គការ​សុខភាព​ពិភពលោក​ មជ្ឈមណ្ឌល​ប្រយុទ្ធនឹង​ជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។ 

នាយកដ្ឋាន​ប្រយទ្ធនឹង​ជំងឺឆ្លង​បញ្ជាក់ថា «យើងបាន​រកឃើញ​អ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតម្រូវ​ឱ្យពួក​គាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បើ​មានចេញ​រោគសញ្ញា​ត្រូវយកវត្ថុ​វិភាគ​ជាបន្ទាន់​។ ប៉ុន្ដែ រហូតពេលនេះពួកគាត់​ពុំទាន់មានរោគ​សញ្ញានៅឡើយទេ​ ។»

សូមបញ្ជាក់ថាបុរសជនជាតិជប៉ុន ដែលមាន Covid-19នេះ គឺជាអ្នក​ធុរកិច្ច​ គាត់បាន​ធ្វើដំណើរ​ជាបន្តបន្ទាប់​ក្នុងរយ:ពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រលប់​ចូលប្រទេស​ជប៉ុនវិញហើយរកឃើញ​វិជ្ជមាន COVID-19 នៅទីនោះ​ ។
រហូតដល់ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ មិនទាន់រកឃើញ​​ករណីថ្មី​នៅឡើយទេ​ ។

បើយ៉ាងណា តាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អះអាងថា គឺយ៉ាងហោចណាស់ បុរសជប៉ុនរូបនោះ បានស្នាក់នៅកម្ពុជាចំនួន ៥ថ្ងៃ មុនចាកចេញ ទៅដល់ប្រទេសជប៉ុន និងធ្វើតេស្ដរកឃើញវិជ្ជមាននៃមេរោគ Covid-19 នៅទីនោះ។ 

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណី​បុរសជប៉ុនមាន Covid-19 យ៉ាងហោចណាស់បានស្នាក់នៅកម្ពុជា ៥ថ្ងៃ មុនទៅដល់ជប៉ុន

ព័ត៌មាន
ករណីបុរសជនជាតិជប៉ុន ដែលបានធ្វើដំណើរអាកាសយានដ្ឋានខេត្តសៀមរាប ឆ្លងកាត់ប្រទេសវៀតណាម រួចបានទៅដល់ ប្រទេសជប៉ុន រកឃើញមានឆ្លងមេរោគ Covid-...

ក្រុមហ៊ុនអុីស្រាអែលនិងសហគមន៍ បានដីជិត ៩០០ហិកតាបន្ថែម ពីរដ្ឋ ក្រោយជោគជ័យលើការដាំដើមម៉ៃសាក់

ព័ត៌មាន
ក្រោយពីក្រុមហ៊ុនអ៊ីស្រាអែល ធីកហ្វាម(Teak Farm) និងសហគមន៍តំបន់ការពារធម្មជាតិ តាសាលបានសហការគ្នាដាំដើមម៉ៃសាក់បានជោគជ័យលើដីជាង ៣៥០ហ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ