សេដ្ឋកិច្ចពិភពលោក

សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង«វិបត្តិនៃការបែងចែក» បណ្ដាលមកពីសង្រ្គាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន


តាមរយៈឯកសារស្រាវជ្រាវមួយ រដ្ឋាភិបាលជប៉ុនបានព្រមានកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង«វិបត្តិនៃការបែងចែក» បណ្ដាលមកពីសង្រ្គាមបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលកាន់តែតានតឹងឡើងៗ។ ទន្ទឹមនឹងនេះ ប្រភពដដែលគូសបញ្ជាក់ថា ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររវាងរដ្ឋកាន់លទ្ធិប្រជាធិបតេយ្យ និងរដ្ឋប្រកាន់របបផ្តាច់ការនឹងធ្វើឱ្យភាគីទាំងសងខាងរងគ្រោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្យូដូ។
សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង«វិបត្តិនៃការបែងចែក» បណ្ដាលមកពីសង្រ្គាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន
ដោយ

រដ្ឋាភិបាលជប៉ុនបានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងឡើងវិញនូវសណ្តាប់ធ្នាប់ពាណិជ្ជកម្មផ្អែកលើច្បាប់ ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យរឹងមាំ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសកំពុងរីកចម្រើន ដែលហៅថា«សកលលោកខាងត្បូង» ដើម្បីស្តារទំនុកចិត្តលើសេដ្ឋកិច្ចពិភពលោកឡើងវិញ។

រដ្ឋាភិបាលនេះបានបង្ហាញពីសេណារីយ៉ូមួយដែលពិភពលោកត្រូវបានបែងចែកយ៉ាងទូលំទូលាយជា៣ ប្លុក គឺប្លុកបស្ចិមលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្លុកខាងកើតដឹកនាំដោយប្រទេសចិននិងរុស្ស៊ី និងប្លុកប្រទេសអព្យាក្រឹត។

ការសិក្សាមួយធ្វើឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបានសរសេរថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតមួយដែលប្រទេសនីមួយៗដាក់ចេញនូវរបាំងមិនមែនពន្ធគយ ប៉ុន្តែស្មើនឹងអត្រាពន្ធគយ ១០០% នោះ ផលិតផលក្នុងស្រុកសរុបជាសកលនៅឆ្នាំ២០៣០ នឹងមានអត្រាតិចជាងមុនជិត ៨% បើធៀបនឹងពេលគ្មានការបែងចែកបែបនេះ។

ការកាត់ផ្ដាច់ទំនាក់ទំណងសេដ្ឋកិច្ចយ៉ាងខ្លាំងបែបនេះ អាចបណ្ដាលឱ្យផលិតផលក្នុងស្រុកសរុបនៅប្រទេសជប៉ុនធ្លាក់ចុះចំនួន ១១% ទាបជាងស្ថានភាពដើម ហើយនៅសហរដ្ឋអាមេរិកធ្លាក់ចុះ ១២% និងនៅប្រទេសចិនធ្លាក់ចុះជាង ៩% ។

ប៉ុន្តែខណៈដែលឯកសារស្រាវជ្រាវនេះបានព្រមានអំពីការខូចខាតធ្ងន់ធ្ងរទៅលើប្រទេសមួយចំនួននៅក្នុងប្លុក ២ ផ្សេងទៀតនោះ វាក៏បាននិយាយដែរថា ប្រទេសនៅភាគខាងត្បូងនឹងបន្តទទួលបានកំណើនខ្ពស់ ដោយការបន្តធ្វើពាណិជ្ជកម្មជាមួយភាគីទាំង២។

ឯកសារនេះបានសរសេរទៀតថា ទាំងប្លុកប្រជាធិបតេយ្យ ទាំងប្លុកអត្តាធិបតេយ្យ ទំនងជាមិនអាចឈ្នះបណ្តាប្រទេសប្លុកខាងត្បូងទាំងស្រុងបានទេ ដូច្នេះហើយវាពិបាកនឹងផ្តាច់ទំនាក់ទំនងជាមួយប្លុកនេះឱ្យបានពេញលេញណាស់។

ឯកសារដដែលបានបន្តទៀតថា ដោយសារតែនិន្នាការបែបនេះហើយ ទើបក្រុមហ៊ុនជប៉ុនមួយកំពុងប្ដូរទិសដៅវិនិយោគសំខាន់ៗចេញពីប្រទេសចិនឆ្ពោះទៅរកសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសឥណ្ឌាផងដែរ ចំពេលមានការព្រួយបារម្ភផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ។

របាយការណ៍ប្រចាំឆ្នាំនេះក៏បានអំពាវនាវផងដែរ ឱ្យមានការធានាផ្គត់ផ្គង់សម្ភារៈនិងទំនិញសំខាន់ៗ រួមទាំងឧបករណ៍អេឡិចត្រូនិកផង ដោយសហការជាមួយដៃគូដែលមានទស្សនៈដូចគ្នា ព្រមទាំងឱ្យមានការជំរុញសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីទប់ទល់នឹងការរំខានខ្សែសង្វាក់ផ្គត់ផ្គង់។

ឯកសារស្រាវជ្រាវរបស់ជប៉ុននោះបានបន្ថែមទៀតថា ហានិភ័យចំពោះសេដ្ឋកិច្ចពិភពលោកក៏រួមបញ្ចូលផងដែរសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន កម្រិតអតិផរណារ៉ាំរ៉ៃ និងការបង្កើនករណីបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដែលនេះទំនងជាសំដៅប្រទេសចិន៕




អត្ថបទបន្ទាប់


អាមេរិកកំពុងអូសទាញឥណ្ឌាបន្តិចម្ដងៗឱ្យងាកចេញពីការពឹងផ្អែកទៅលើសព្វាវុធរបស់ប្រទេសរុស្ស៊ី

សហរដ្ឋអាមេរិកកំពុងអូសទាញប្រទេសឥណ្ឌាបន្តិចម្ដងៗឱ្យងាកចេញពីការពឹងផ្អែកទៅលើសព្វាវុធរបស់ប្រទេសរុស្ស៊ី! កាលពីសប្ដាហ៍មុន ទីក្រុងវ៉ាស៊ីងតោនបានធ្…

អ្នកគាំទ្រព្រឹត្ដិការណ៍កីឡារាប់លាននាក់នៅអាស៊ីអាគ្នេយ៍ប្រើប្រាស់ TikTok អំឡុងពេលស៊ីហ្គេម

អ្នកគាំទ្រព្រឹត្ដិការណ៍កីឡាប្រចាំតំបន់រាប់លាននាក់បានប្រើប្រាស់ TikTok ជាទម្រង់វីដេអូខ្លីៗលើទូរស័ព្ទដៃឈានមុខគេក្នុងការតាមដានដំណើរការនៃព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ