លោកចូ បៃដិន ប្រាប់រុស្សីកុំឲ្យប្រើអាវុធនុយក្លេអ៊ែរជាមួយអ៊ុយក្រែន

លោក បៃដិន ប្រាប់លោក ពូទីន កុំឲ្យប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្រោយរុស្ស៊ីបាក់ទ័ពនៅសង្គ្រាមអ៊ុយក្រែន


នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យ ទី ១៨ ខែ កញ្ញា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កុំឲ្យប្រើអាវុធនុយក្លេអ៊ែរ ឬអាវុធគីមីឲ្យសោះ បន្ទាប់ពីមើលឃើញពីការបរាជ័យនៃយោធារុស្សីក្នុងសមរភូមិប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។
លោក បៃដិន ប្រាប់លោក ពូទីន កុំឲ្យប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្រោយរុស្ស៊ីបាក់ទ័ពនៅសង្គ្រាមអ៊ុយក្រែន

គួរជម្រាបថា កាលពីសប្តាហ៍មុននេះ យោធាអ៊ុយក្រែនបានវាយរុញច្រានកងទ័ពរុស្សីឲ្យដកថយ និងវាយដណ្តើមបានមកវិញនូវទឹកដី និងទីក្រុងសំខាន់ៗនៅភាគឦសានក្នុងតំបន់ Kharkiv នៃប្រទេស ខណៈដែលផ្ទៃក្នុង​នៃ​រដ្ឋាភិបាលលោក ពូទីន ត្រូវបានគេសង្កេត​ឃើញថា កំពុងមានការរង្គោះរង្គើដោយសារ​ភាពបរាជ័យ​ផ្ទួនៗ​នៃយោធាខ្លួន។

កាលពីពេលមុន លោកពូទីនបានព្រមាន​ម្តងរួចហើយថា ទីក្រុងមូស្គូនឹងឆ្លើយតបជាមួយមធ្យោបាយនឹកស្មានមិនដល់ ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធម្តង​ហើយម្តងទៀត ដោយគេអាចសម្មតថា លោកអាច​ប្រើមធ្យោបាយ​មិនធម្មតា ដូចជាការប្រើ​អាវុធនុយក្លេអ៊ែរ​កម្រិតតូច ឬអាវុធគីមីជាដើម។

នៅក្នុងបទសម្ភាសន៍​៦០នាទី​ លោកចូ បៃដិន ប្រធានាធិបតិអាមេរិកបាន​ព្រមានថា បើប្រធានាធិបតីរុស្ស៊ី លោក ពូទីន ពិចារណាប្រើវាមែននោះ វានឹងផ្លាស់ប្តូរបរិបទនៃសង្គ្រាម​ចាប់តាំងពី​សង្គ្រាមលោកលលើកទី២ ហើយអាមេរិកនឹងឆ្លើយតប​វិញជាមួយ «ផលវិបាក» កម្រិតធ្ងន់ តែលោកមិនបានបញ្ជាក់លម្អិត​ជាអ្វីនោះទេ។

លោកបានបន្ថែមថា «ប្រទេសរុស្សីនឹងក្លាយរដ្ឋដ៏ឯកោបំផុត​ដែលខ្លួនមិនធ្លាប់ជួបប្រទះ» ហើយសហរដ្ឋអាមេរិកនឹង​នៅចាំឆ្លើយ​តបអ្វី​ដែលម៉ូស្គូត្រៀម​ធ្វើ​សកម្មភាពនោះ។

យ៉ាងណាមិញ មន្ត្រីរដ្ឋាភិបាលរុស្ស៊ី​បានច្រានចោល​ការលើកឡើង​របស់លោកខាងលិចដែលថា ទីក្រុងមូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ​នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែវានៅតែជាកង្វល់ចាក់ស្រេះសម្រាប់ប្រទេស​លោកខាងលិច ក្រោយពីការឃើញការបរាជ័យដ៏អាម៉ាស់ម្តងហើយម្តងទៀតរបស់យោធារុស្សី។

គេក៏នៅចាំមិនភ្លិចដែរថា នៅក្នុងសុន្ទរកថាដែលប្រកាសពីការឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោកពូទីនបានបញ្ជូនយ៉ាងច្បាស់ថា «ប្រសិនបើប្រទេស​លោកខាងលិចធ្វើអន្តរាគមន៍យោធាក្នុង «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននោះ លោកនឹងជ្រើសយកការឆ្លើយតបវិញដ៏ខ្លាំងក្លាបំផុត ដែលលោកទំនងជាចង់គំរាមពីការប្រើនុយក្លេអ៊ែរ ដែលវាជាផលវិបាកដែល​មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ជាមួយគ្នានេះ ជម្រើសផ្សេងទៀតសម្រាប់លោក ពូទីន អាចធ្វើការប្រមែប្រមូល និងកៀរគរកងទ័ពបម្រុងរបស់រុស្សី ដែលមានចំនួនប្រហែល ២លាននាក់ និងដាក់សម្ពាធអឺរ៉ុបឲ្យឈប់ផ្តល់ជំនួយឲ្យកងកម្លាំងអ៊ុយក្រែន ដោយបង្កក​ការនាំចូល​ថាមពលទៅកាន់តំបន់អឺរ៉ុបទាំងមូល​នៅរដូវរងានាពេលខាងមុខនេះ។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីការបាក់ទ័ព និងដកថយពីការវាយបកដោយកងទ័ពអ៊ុយក្រែននោះ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី ១៧ នេះ បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងរបស់អ៊ុយក្រែនដែលដណ្តើមបាននោះមកវិញ ហើយបានចោទប្រកាន់ទីក្រុងកៀវ (Kyiv) ថាបានបាញ់ផ្លោងនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរហ្សាពូរីហ្សៀ (Zaporizhzhia) ផងដែរ។

យោងតាមក្រសួងការពារជាតិរុស្សីបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារនៅក្នុងតំបន់ Kherson, Mykolaiv, Kharkiv និង Donetsk ហើយខ្លួនបានន្ថែមថា កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយលុកតបដែរ តែមិនបានសម្រេចនៅជិតស្រុកប្រាវដីន (Pravdyne) ក្នុងខេត្ត Kherson៕




អត្ថបទបន្ទាប់


អាមេរិកសម្តែងក្ដីព្រួយបារម្ភខ្លាំង បន្ទាប់ពីលោក ស៊ី ជីនពីង ជួបជាមួយលោក ពូទីន

ព័ត៌មាន
ក្រសួងការបរទេសអាមេរិក បានលើកឡើងពីក្ដីបារម្ភខ្លាំងមែនទែនអំពីទំនាក់ទំនងកាន់តែស្អិតល្មួតរវាងចិន និងរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីចិន លោក …

តើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-អាមេរិក មានការប្រែប្រួលយ៉ាងណាខ្លះនៅ៨ខែឆ្នាំ២០២២?

ព័ត៌មាន
ប្រទេសចិន និងសហរដ្ឋអាមេរិក សុទ្ធតែជាទីផ្សារធំៗ និងសំខាន់បំផុតរបស់កម្ពុជា ក្នុងការនាំចេញទំនិញសំខាន់ៗ ដូចជា ផលិតផលកសិកម្ម និងផលិតផលកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ