ជម្លោះអាមេរិក-ចិន

អាមេរិកចេញថ្កោលទោសចិន ក្រោយច្បាប់បោះឆ្នោតថ្មីនៅហុងកុងត្រូវបានដាក់ឲ្យប្រើប្រាស់


សហរដ្ឋអាមេរិកនៅថ្ងៃទី ៣១មីនា បានចេញមកថ្កោលទោសខ្លាំងៗដល់ការរឹតត្បិតសេរីភាព ក្នុងការធ្វើនយោបាយ និងជារួមការរឹតត្បិតលទ្ធិប្រជាធិបតេយ្យនៅហុងកុង តាមរយៈការកែប្រែច្បាប់បោះឆ្នោតថ្មីដែលខ្លួនទើបនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣០មីនា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទង់ជាតិចិន និង ទង់ជាតិនៃតំបន់រដ្ឋបាលពិសេសក្រុងហុងកុង រូបភាព៖ Reuters
ដោយ

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក អះអាង​ថា អា​មេ​រិ​ក​សូម​ធ្វើការ​ថ្កោលទោស​ចំ​ៗ លើ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង ដែល​បាន​ប្រើប្រាស់​ច្បាប់បោះឆ្នោត​ថ្មី​មួយ យក​មក​រឹតត្បិត​សិទ្ធិ​ធ្វើ​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​។ អ្នកនាំពាក្យ​ក្រុង​វ៉ា​ស៊ី​ន​តោន ក៏​បាន​សម្តែង​ក្តី​ព្រួយបារម្ភ ដែល​ចិន​បាន​សម្រេច​លើក​ពេល​ម្តង​ហើយ​ម្តងទៀត ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ហុងកុង ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​របស់​ពិភពលោក​។ ប្រការ​នេះ​ផង​ដែរ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​រំលោភ​ជា​ខ្លាំង​ដល់​ស្វ័យភាព​គ្រប់គ្រង របស់​តំបន់​រដ្ឋបាល​ស្វយ័ត​ពិសេស​ហុងកុង​។

គួរ​រំឭក​ថា Reuters បាន​ចុះ​ផ្សាយ​កាលពីដើម​ខែមីនា​ថា ការ​បោះ​ឆ្នោត​សម្រាប់​នីតិកាល​ថ្មី​នៅ​ហុងកុង​ទំនងជា​ត្រូវ​ពន្យារពេល​រហូត​ដល់ ខែកញ្ញា ឆ្នាំ​២០២២ ឯណោះ ដោយសារ​តែ​ក្រុង​ប៉េ​កាំ​ង​ត្រូវការ​ពេល​សម្រាប់​រៀបចំ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ ដែល​មាន​ប្រតិភូ​ដល់​ទៅ ១.៥០០​នាក់​មក​ពី​គ្រប់​វិស័យ​។ មែនទែន​ទៅ ការ​បោះ​ឆ្នោត​នៅ​ហុងកុង​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​តាំងពី ខែកញ្ញា​ឆ្នាំ​២០២០​ម្ល៉េះ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩ ទើបត្រូវ​ពន្យារពេល​តាំងពី​ពេល​នោះ​មក​។

ថ្នាក់ដឹកនាំ​ហុងកុង លោកស្រី Carrie Lam រំពឹង​ថា ហុងកុង​នឹង​អនុម័ត​ទទួលយក ព្រមទាំង​បញ្ចូល​ជា​ធរមាន​នូវ​ច្បាប់បោះឆ្នោត​ថ្មី​នេះ នៅ​ត្រឹម​ពាក់កណ្តាល​ខែមេសា ឫ​ឧសភា​ឆ្នាំ​២០២១​ខាង​មុខ​។

គួរ​បញ្ជាក់​ថា ច្បាប់បោះឆ្នោត​ថ្មី​របស់​ហុងកុង ដែល​ចិន​បាន​កែប្រែ​នេះ នឹង​អនុញ្ញាត​ឲ្យ​សភា​ហុងកុង​មាន​អាសនៈ​ដល់​ទៅ ៩០​អាសនៈ​បូក​រួម​នឹង​ការ​បង្កើត​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ផង​ដែរ​។

គណៈកម្មាធិការ​ថ្មី​នេះ ក៏​មាន​តួនាទី​សម្រាប់​ពិនិត្យ​លើ​លក្ខខណ្ឌ និង​ផ្តល់​ការ​យល់ព្រម​ដល់​សំណើសុំ​ឈរឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​នៅ​ហុងកុង​ផង​ដែរ​។ មាន​ន័យ​ថា អ្នកនយោបាយ ដែល​មាន​និន្នាការ​ប្រឆាំង ទំនងជា​មិន​អាច​ឆ្លង​ផុត​លក្ខខណ្ឌ​ថ្មី​ឡើយ ព្រោះ​ក្រៅពី​អ្នកតំណាង​រាស្ត្រ​ដែល​ចាត់តាំង​ដោយ​ក្រុង​ប៉េ​កាំ​ង អ្នកនយោបាយ​ដែល​ចង់​ធ្វើ​នយោបាយ​នៅ​ហុងកុង​ត្រូវ​ដាក់​សំណើសុំ​ឈរឈ្មោះ​ជា​មុន​សិន រួច​ត្រូវ​រង់ចាំ​ការ​ពិនិត្យ និង​អនុញ្ញាត​ពី​ក្រុង​ប៉េ​កាំ​ង ដែល​បញ្ហា​នេះ បាន​នាំ​ឲ្យ​ថយ​ចុះ​សំឡេង​ប្រឆាំង​នៅ​ហុងកុង​៕

None



អត្ថបទបន្ទាប់


បញ្ហានៅភូមានឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែមេសានេះ

បើតាមប្រភពពីររដ្ឋមន្ត្រីការបរទេសថៃ បានឲ្យដឹងថា បញ្ហាដែលកំពុងកើតឡើងនៅភូមា រួមទាំងបញ្ហារបស់ជនជាតិការ៉ែនផងដែរ នឹងត្រូវលើកយកមកពិភាក្សាក្នុ…

Pfizer-BioNTech និយាយថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព១០០% លើកុមារអាយុពី១២ដល់១៥ឆ្នាំ

ក្រុមហ៊ុន Pfizer បាននិយាយនៅថ្ងៃពុធនេះថា វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន មានប្រសិទ្ធភាព ១០០% នៅក្នុងការសិក្សាទៅលើកុមារវ័យពី ១២ ដល់ ១៥ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ