វៀតណាម​ជំពាក់បំណុលចិន

វៀតណាម ត្រូវសងបំណុលចិនជាង ៦,៥ លានដុល្លារ នៅឆ្នាំនេះ សម្រាប់គម្រោងផ្លូវរថភ្លើងលើអាកាស


ប្រទេសវៀតណាម នៅឆ្នាំនេះ ត្រូវសងបំណុលចិនប្រមាណ ៦,៥៦ លានដុល្លារអាមេរិក ដែលខ្លួនបានខ្ចីសម្រាប់យកមកសាងសង់គម្រោងផ្លូវរថភ្លើងលើអាកាសលើកដំបូងរបស់ខ្លួន នៅក្នុងរដ្ឋធានីហានូយ ខណៈដែលបច្ចុប្បន្នផ្លូវរថភ្លើងនេះ បានសាងសង់រួចរាល់ហើយ ប៉ុន្ដែមិនទាន់ត្រូវបានបើកដាក់ឲ្យដំណើរការប្រតិបត្តិការពាណិជ្ជកម្មនៅឡើយទេ។
ខ្សែរថភ្លើង Metro លើកដំបូងរបស់វៀតណាម នឹងបើកដំណើរការនៅឆ្នាំ២០២០នេះ (រូបភាព៖vietnamnet.vn)

គម្រោងផ្លូវ​រថភ្លើង​លើអាកាស​​ ឬហៅថា Metro លើកដំបូង​របស់វៀតណាមនេះ ត្រូវបានគេ​ដឹងថា ទទួលបាន​កម្ចី​សរុប​សម្រាប់​យកមក​ធ្វើការសាងសង់​ជិត ៦៧០ លាន​ដុល្លារអាមេរិក ហើយ​រដ្ឋាភិបាល​វៀតណាម​ ក៏បាន​សង​បំណុល​បាន​ប្រមាណ ១៧,១ លាន​ដុល្លារអាមេរិក​ដែរ នៃចំនួន​បំណុលសរុប។ នេះបើតាម​ការ​អះអាង​របស់​ក្រសួង​ដឹកជញ្ជូនវៀតណាម។

ដោយសារតែ​​ផ្លូវរថភ្លើងលើអាកាសនេះ មិនទាន់បាន​ចាប់ផ្ដើម​ដំណើរការ​ប្រតិបត្តិការពាណិជ្ជកម្ម ក្រសួង​ដឹកជញ្ជូន​វៀតណាម​នាពេលថ្មីៗនេះ ត្រូវទទួលខុសត្រូវ​ក្នុងការ​សងបំណុល។

បើទោះបីជា សំណង់​នៃគម្រោងនេះត្រូវបាន​សាងសង់​បញ្ចប់រួចរាល់ទៅហើយក្ដី ប៉ុន្ដែ កាលបរិច្ឆេទ​ក្នុងការ​បើក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ផ្លូវរថភ្លើងលើអាកាសនេះ នៅតែមិនទាន់​បាន​កំណត់​ច្បាស់លាស់​នៅឡើយទេ ដោយសារតែ មាន​អ្នកជំនាញជនជាតិចិនជាង ​១០០ នាក់ ដែលធ្វើការ​ក្នុងគម្រោងនេះ មិនទាន់អាច​​ត្រឡប់​មកពីប្រទេសចិន ចូលទៅប្រទេស​វៀតណាមវិញបានឡើយទេ បន្ទាប់ពី​ថ្ងៃឈប់សម្រាក​​បុណ្យចូលឆ្នាំចិន​រួច ព្រោះតែ​មានការផ្ទុះឡើងនៃវីរុស​កូរ៉ូណា។

សូមបញ្ជាក់ថា ការងារសាងសង់​គម្រោង​ផ្លូវរថភ្លើងនេះ បាន​ចាប់ផ្ដើមឡើង​កាលពី​ឆ្នាំ២០១១ ហើយ​ធ្លាប់ត្រូវបាន​កំណត់ថា នឹងរួចរាល់​នៅឆ្នាំ២០១៣ ប៉ុន្ដែ ដោយសារតែ មានបញ្ហា​ប្រាក់កម្ចី​ជាមួយចិន ដែលក្រោយមកបាន​ដោះស្រាយ​រួច​នៅចុងឆ្នាំ​ឆ្នាំ២០១៧ ហើយមាន​បញ្ហា​ផ្សេងៗទៀត​ ធ្វើឲ្យគម្រោងនេះ​បានជាប់គាំង​អស់ជាច្រើន​ឆ្នាំ។

ដើមឡើយ​ការចំណាយ​លើគម្រោង​រថភ្លើង​លើអាកាសនេះ ត្រូវបានគេប៉ាន់ប្រមាណថា មាន​ប្រមាណជាង ៥៥២ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែ ការចំណាយ​បានបន្ដប៉ោងឡើង​ដល់ទៅ ៨៦៨ លាន​ដុល្លារអាមេរិក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចវៀតណាមដាំក្បាលចុះក្នុងត្រីមាសទី១នេះ ដោយសារមេរោគកូរ៉ូណា

ព័ត៌មាន
ផលិតផលក្នុងស្រុកសរុប របស់វៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានការថមថយចុះបន្តិច ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះដោយសារតែឥទ្ធិពលនៃមេរោគកូ…

សេដ្ឋកិច្ចថៃកំពុងប្រឈមនឹងព្យុះភ្លៀងកាន់តែខ្លាំង តែរាជរដ្ឋាភិបាល ប្រាប់ពលរដ្ឋខ្លួនថា «កុំស្លន់ស្លោ»

ព័ត៌មាន
ប្រទេសថៃមួយរយៈពេលចុងក្រោយនេះ បានឆ្លងកាត់នូវបញ្ហាព្យុះភ្លៀងជាច្រើនមកលើសេដ្ឋកិច្ច ដូចជា បញ្ហាការបោះឆ្នោតជាតិ ការប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ