វ៉ាក់សាំងចិន

អង្គការសុខភាពពិភពលោកអំពាវនាវដល់ក្រុមហ៊ុនវ៉ាក់សាំងចិន ឲ្យចែករំលែកប៉ាតង់វ៉ាក់សាំងដល់ប្រទេសដទៃ


ររបស់ចិន គឺ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ឱ្យចែករំលែកប៉ាតង់វ៉ាក់សាំងកូវីដ១៩ដល់ប្រទេសដទៃទៀត ដើម្បីបង្កើនផលិត ផ្គត់ផ្គង់ និង ធានាឱ្យមានលទ្ធភាពទទួលវ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ខណៈដែលមេរោគបំប្លែងថ្មីកំពុងតែផ្ទុះឡើង និងរីករាលដាលកាន់តែច្រើនឡើងនៅក្នុងអំឡុងរដូវរងានេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ក្រុមហ៊ុនចិន Sinovac នឹងធ្វើតេស្តវ៉ាក់សាំងថ្មីសម្រាប់កូវីដ១៩ ប្រភេទឌែលតា
ដោយ

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​លោក​ខាងលិច​នឹង​ចែករំលែក​បច្ចេកវិទ្យា​ផលិត​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត  WHO ក៏​កំពុង​សម្លឹង​មើលទៅ​ប្រទេស​ចិន និង​ឥណ្ឌា ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ៗ​ក្នុង​ពិភពលោក ដើម្បី​ស្នើ​ឱ្យ​ពួក​គេ​ចែករំលែក​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ទៅ​ឱ្យ​ប្រទេស​ដទៃ​ទៀត ក្នុង​គោលបំណង​បង្កើន​ការ​ផលិត និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​។

ប្រទេស​ចិន​បាន​ក្លាយជា​តួអង្គ​សំខាន់​ក្នុង​ការ​ផលិត​វ៉ាក់សាំង ហើយ​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​វ៉ាក់សាំង​ចាប់តាំងពី​ការ​រាតត្បាត​កូ​វី​ដ​១៩ បាន​ចាប់ផ្តើម​។ ទន្ទឹម​នេះ​ប្រទេស​ចិន ជា​អ្នក​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដ៏​ធំ​បំផុត​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ភាគច្រើន​តាម​រយៈ​កិច្ចព្រមព្រៀងទ្វេភាគី​។​បើ​ទោះបីជា ប្រទេស​ចិន​មិន​ទាន់​បាន​ចែករំលែក​ប៉ាតង់​ផលិត​វ៉ាក់សាំង​ទៅ​ឱ្យ​ប្រទេស​ដទៃ​ក៏​ដោយ ប៉ុន្តែ​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ក្នុង​ការ​ផលិត​វ៉ាក់សាំង ក្នុង​ប្រទេស​មួយ​ចំនួន​ហើយ ដូច​ជា អេ​ហ្ស៊ី​ប អេ​មី​រ៉ាត អា​រ៉ាប់​រួម ឥណ្ឌូ​នេ​ស៊ី និង ប៉ា​គី​ស្ថាន​។

ការ​អំពាវនាវ​របស់ WHO នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​មេរោគ​អូ​មី​ក្រុង ដែល​បាន​រក​ឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ហើយ​មេរោគ​នេះ កំពុង​មានការ​ចម្លង​យ៉ាង​លឿន​រហ័ស​ទៅ​កាន់​ប្រទេស​ជា​ច្រើន​។ សូម​បញ្ជាក់​ថា បើ​តាម​អ្នកជំនាញ ការ​លេច​ចេញ​មេរោគ​បំប្លែង​ថ្មី​នេះ មក​ពី​វិសមភាព​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១៩​ក្នុង​ពិភពលោក​នៅ​មាន​កម្រិត​។ ដូចនេះ​ទើប WHO អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ៗ​ចែករំលែក​ប៉ាតង់​នៃ​បច្ចេកវិទ្យា​វ៉ាក់សាំង​ដើម្បី​បង្កើន​ការ​ផលិត និង​ត្រៀម​សម្រាប់​កា​រវិ​វត្ត​របស់​មេរោគ​បំប្លែង​ថ្មី​នា​ពេល​អនាគត​។

បើ​ទោះបី មិន​ទាន់​បាន​ផ្ដល់​ប៉ាតង់​ឱ្យ​ប្រទេស​ដទៃ​ក៏​ដោយ​ចុះ ប៉ុន្ដែ ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង ថ្មី​ៗ​នេះ បាន​សន្យា​ថា នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន ១ ពាន់​លាន​ដូ​សទៀត ដល់​ទ្វីបអាហ្វ្រិក​នៅ​ឆ្នាំ​ក្រោយ​នេះ ខណៈ​បច្ចុប្បន្ន ប្រទេស​ចិន​បាន​នាំ​ចេញ​វ៉ាក់សាំង​ចំនួន ១ ពាន់ ២​សែន​លាន​ដូ​ស និង​បាន​បរិច្ចាគ​ចំនួន ១១៩ លាន​ដូ​ស​ហើយ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកប្រកាសធ្វើពហិការផ្នែកការទូតមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង

ព័ត៌មាន
នៅទីបំផុតទៅ សហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះ បានប្រកាសជាផ្លូវការថា ខ្លួននឹងធ្វើពហិការផ្នែកការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែល…

ទីប្រឹក្សារដ្ឋចិនអះអាងថា ការរស់នៅបែបគន្លងថ្មីជាមួយកូវីដ១៩ មិនមែនជាជម្រើសសម្រាប់ចិននោះឡើយ

ព័ត៌មាន
នៅគ្រាដែលប្រទេសជាច្រើន បានចាប់ផ្ដើមរៀនរស់ជាមួយកូវីដ១៩ ប្រទេសចិនឯណោះវិញ នៅមិនទាន់អាចរស់នៅជាមួយកូវីដ១៩បានទេ ព្រោះបើធ្វើដូច្នេះ វាអាចនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ