អាមេរិកពិចារណាដាក់ពង្រាយដ្រូនប្រឆាំងនាវាចម្បាំងនៅជប៉ុន

អាមេរិកពិចារណាដាក់ពង្រាយដ្រូនប្រឆាំងនាវាចម្បាំងនៅជប៉ុន


កងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកបាននិងកំពុងពិចារណាពង្រីកការដាក់ពង្រាយដ្រូនពិឃាត ឬដែលគេស្គាល់ថា ជាយន្តហោះដ្រូនបំផ្ទុះខ្លួនឯង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមមេបញ្ជាការកងម៉ារីនលោក David Berger បានប្រាប់សារព័ត៌មាន Nikkei ដោយលោកបានបង្ហាញថា អាវុធទាំងនេះអាចត្រូវបានដាក់ពង្រាយប្រឆាំងនឹងនាវាចម្បាំងរបស់ចិននៅក្នុងសមុទ្រ ដែលមានជម្លោះជាមួយជប៉ុនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន អន្តរជាតិធំៗជាច្រើន។
តើយន្តហោះដ្រូននឹងត្រូវដាក់ពង្រាយនៅលើទឹកដីប្រទេសជប៉ុនឬ យ៉ាងណាទប់ទល់នឹងចិន?
ដោយ

នៅក្នុងបទសម្ភាសន៍ លោក David Berger បានបរិហារប្រទេសចិនចំពោះ «អាកប្បកិរិយាមិនអាចទទួលយកបាន» ដែលបានប្រើប្រាស់បាឡុងចារកម្ម​មកហោះឃ្លាំមើលលើ​ទឹកដី​អាមេរិក។ លោកបានមានប្រសាសន៍ថា៖ «នៅពេលដែលប្រទេសមួយរំលោភដែនអាកាស​អធិបតេយ្យភាពរបស់អ្នក ឬដែនទឹករបស់អ្នក ហើយធ្វើវាជាប់លាប់ នោះមិនមែនជា​អាកប្បកិរិយាដែលធ្វើឲ្យមានស្ថិរភាពនោះទេ»។

មុន​ឧបទ្ទវហេតុ​បាឡុង ទីក្រុង​ប៉េកាំង​ត្រូវ​បាន​គេ​មើល​ឃើញ​​យ៉ាង​យ៉ាងច្បាស់​ថា ​​កំពុង​ព្យាយាម​រក្សា​ស្ថិរភាព​ទំនាក់ទំនង​​ជាមួយ​ក្រុង​វ៉ាស៊ីនតោន។ ប៉ុន្តែ តាម​ទស្សនៈ​របស់​លោក Berger ឧប្បត្តិហេតុ​នេះ​បាន​រ​ក្រើន​​រំឭក​ថា អាមេរិក​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចេតនា​របស់​ចិន​ច្រើនជាងមុន។

កងម៉ារីនអាមេរិកនឹងពិចារណា​លើការពង្រីកការប្រើប្រាស់គ្រាប់រំសេវ ឬយន្តហោះដ្រូនបំផ្ទុះដោយខ្លួនឯង នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក មេបញ្ជាការកងម៉ារីន​លោក David Berger បានប្រាប់ Nikkei ដោយបង្ហាញថា អាវុធទាំងនេះអាចត្រូវបានដាក់ពង្រាយប្រឆាំង​នឹងនាវាចម្បាំងចិននៅ​សមុទ្រក្នុងវិបត្តិតៃវ៉ាន់។

ប្រឈមមុខនឹងការគម្រាមកំហែងរបស់ចិន កងម៉ារីនអាមេរិកដែលជាកងទ័ពជើងគោក បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងស្វ័យ​ការពាររបស់ជប៉ុន ដើម្បីពង្រឹង​ការទប់ស្កាត់រួមបញ្ចូលគ្នាប្រឆាំងនឹងប្រទេសចិន។ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក​បានព្រមព្រៀងគ្នាកាលពីខែមករា ដើម្បីរៀបចំឡើងវិញ​ឱ្យមានវត្តមានរបស់កងម៉ារីន​អាមេរិក​នៅលើកោះអូគីណាវ៉ា ហើយក៏និងបង្កើតកងវរសេនាធំមួយ​ថ្មី​នៅឆ្នាំ២០២៥ ដែលមាន​ភារកិច្ចការពារដែនកោះមួយនេះ។

កម្លាំងឆ្លើយតបរហ័សនេះនឹងអាចផ្លាស់ទី​បានយ៉ាងលឿន​ពីកោះមួយ​ទៅកោះមួយ ដើម្បីបំពេញបេសកកម្ម​នៅជួរមុខ ខណៈពេល​ដែល​ជៀសវាងការវាយប្រហារ​ដោយមីស៊ីលរបស់ចិន។ ប្រតិបត្តិការរបស់វានឹងលាតសន្ធឹងលើផ្នែកជាច្រើន រួមទាំងការប្រមូលផ្តុំស៊ើបការណ៍លើទីតាំងសត្រូវ ប្រតិបត្តិការមីស៊ីលប្រឆាំងនាវា ការការពារដែនអាកាស និងសកម្មភាពដឹកជញ្ជូនផងដែរ។

ការដាក់ពង្រាយដ្រូនពិឃាតនៅលើកោះរបស់ជប៉ុននោះទៀតសោធ លោក Berger បាន​និយាយ​ថា យន្តហោះ​ដ្រូន​វាយប្រហារ​ទាំងនេះ​​អាច​នឹង​មាន​ប្រសិទ្ធភាព​សម្រាប់ការវាយប្រហារ​ការពារលើ​នាវាចម្បាំង​​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ជាមួយនឹងកងកម្លាំងកងម៉ារីន​បានបែកខ្ញែកនៅ​ទូទាំង​កោះដាច់ស្រយាលផ្សេងៗគ្នា ផ្នែកខាងភស្តុភារនៃ​ប្រតិបត្តិការក៏​នឹងមានភាពកាន់តែមានភាពប្រកួតប្រជែង កិច្ចសហប្រតិបត្តិការរលូនរវាងសម្ព័ន្ធមិត្តទាំងពីរក្នុងគ្រាមានអាសន្ន។

ទន្ទឹមគ្នានេះដែរ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ទី​ ១៦ កុម្ភៈ បានដាក់ក្រុមហ៊ុនអាមេរិក Lockheed Martin និងអង្គភាពនៃក្រុមហ៊ុន Raytheon Technologies ទៅក្នុង «បញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត» ជុំវិញការលក់អាវុធទៅឱ្យតៃវ៉ាន់ ដោយហាមឃាត់ពួកគេ​ពីការនាំចូល និងការនាំចេញ​ពាក់ព័ន្ធនឹងប្រទេសចិន​នៅក្នុងការដាក់ទណ្ឌកម្មចុងក្រោយរបស់ខ្លួនប្រឆាំងនឹងក្រុមហ៊ុនអាមេរិក។

វិធានការនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយយោធាអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួន​និយាយថា ជាបាឡុងចារកម្មរបស់ចិន ហើយមួយថ្ងៃបន្ទាប់​ពីទីក្រុងប៉េកាំងបានព្រមានពី «វិធានការណ៍​ប្រឆាំងនឹងអង្គភាពពាក់ព័ន្ធនឹងបាឡុង​របស់​សហរដ្ឋអាមេរិក ដែលបានហោះលើដែនអាកាសរបស់ខ្លួន ព្រោះវាបានរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ចិន»។

ជាការឆ្លើយតប អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈថា «ទាំងនេះគឺជាវិធានការដែលលអាមេរិកងត្រូវចាំទុក ប៉ុន្តែទីក្រុងវ៉ាស៊ិនតោន មើលឃើញថាវាគ្មានអ្វីសំខាន់ណាស់ណាទេ»។




អត្ថបទបន្ទាប់


Vietnam Airlines កំពុងប្រឈមនឹងការលុបឈ្មោះចេញពីផ្សារភាគហ៊ុន ក្រោយខាតបង់ប្រាក់ជិត១ពាន់លានដុល្លារនៅ២ឆ្នាំចុងក្រោយ

ក្រុមហ៊ុន Vietnam Airlines កំពុងប្រឈមនឹងការដកចេញពីផ្សារភាគហ៊ុននៅប្រទេសវៀតណាមមែនទែនហើយនាពេលនេះ ក្រោយពីក្រុមហ៊ុនបានប្រកាសពីការខាតបង់ប្…

ស្វាគមន៍ការវិលត្រឡប់មកវិញររបស់ប្រេងម៉ាស៊ីនលំដាប់ថ្នាក់ពីភពលោក SHELL មកកាន់ប្រទេសកម្ពុជា, ក្រុមហ៊ុន World Bridge Trading ប្រកាសបើកសម្ពោធជាផ្លូវការនៅផលិតផលប្រេងម៉ាស៊ីន SHELL

ប្រេងម៉ាស៊ីន SHELL ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៧ មកម្លេះ ហើយបច្ចុប្បន្ននេះ SHELL បានកំពុងតែមានវត្តមាននៅ ៧០ប្រទេសទូទាំងពិភពលោក ហើយប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ