ការវិនិយោគទុន

ត្រឹមតែ ១ខែ CDC អនុម័តគម្រោងមានទុនវិនិយោគជាង២ពាន់លានដុល្លារ កើនឡើងយ៉ាងគំហុក


ទោះបីកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយតែយើងសង្កេតឃើញថា ចរន្តវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជាមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងរយៈពេល១ខែ ដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តលើគម្រោងថ្មីៗជាង២០គម្រោងដែលមានទុនវិនិយោគរហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក មានការកើនឡើងយ៉ាងគំហុកបើធៀបនឹងខែមករា ឆ្នាំ២០២១។
CDC អនុម័តគម្រោងវិនិយោគជាង ១២១ លានដុល្លារនៅដើមខែធ្នូនេះ

អ្នកសេដ្ឋកិច្ចបានវាយតម្លៃថា កំណើនលំហូរវិនិយោគយ៉ាងគំហុកនេះ គឺដោយសារកម្ពុជាមានបរិយាកាសវិនិយោគកាន់តែប្រសើរ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសមួយចំនួន។ ជាពិសេសកម្ពុជាបានកែសម្រួលលក្ខខណ្ឌវិនិយោគល្អប្រសើរជាងមុន។ 

គ្រាន់តែ​មួយ​ខែ​ដើមឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​ថ្មី​ៗ​ចំនួន​២៥ ដែល​មាន​ទុន​វិនិយោគ​ជិត ២​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​៤​ពាន់​កន្លែង​។ តួលេខ​នេះ​មានការ​កើនឡើង​យ៉ាង​គំហុក​បើ​ធៀប​នឹង​ខែមករា ឆ្នាំ​២០២១ ដោយ​កាលនោះ CDC បាន​អនុម័ត​គម្រោង​ចំនួន​១១​មាន​ទុន​វិនិយោគ ៤៣,៨​លាន​ដុល្លារ និង​បាន​ផ្តល់​ការងារ​ជាង ៧​ពាន់​៨​រយ​កន្លែង​។ 

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​សង្កេត​ឃើញ​ថា ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​(RCEP)​បាន​ចូល​ជា​ធរមាន​កាលពី​ដើមឆ្នាំ​២០២២ ការ​វិនិយោគ​លើ​គម្រោង​ថ្មី​ៗ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​។ អ្នកជំនាញ​រូប​នេះ​បាន​ចាត់​ទុក​កំណើន​វិនិយោគ​នេះ ជា​សញ្ញា​ល្អ​ក្នុង​ការ​ចូលរួម​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ដ្បិតថា​គម្រោង​វិនិយោគ​ថ្មី​ៗ​ទាំងនោះ​មាន​ចម្រុះ​វិស័យ​មិនមែន​កាត់ដេរ​រួម​មាន​វិស័យ​កសិកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន សុខាភិបាល ប​ដិ​ស​ណ្ឋា​រ និង​របស់របរ​ប្រើប្រាស់​។ 

ស្រ​ដៀង​គ្នា​នេះ ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ជឿជាក់​ថា នៅ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ នឹង​មាន​ក្រុមហ៊ុន​បរទេស ជា​ពិសេស​ក្រុមហ៊ុន​ចិន​បន្ត​ចូល​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ចាប់​យក​ឱកាស​នាំ​ចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​។ អ្នកជំនួញ​រូប​នេះ​រំពឹង​ថា តាម​រយៈ​វត្តមាន​ក្រុមហ៊ុន​វិនិយោគ​ថ្មី​ៗ​ទាំងនោះ វា​នឹង​ធ្វើ​ឲ្យ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​សរុប​ចំនួន​១៦១​គម្រោង ដោយ​មាន​ទុន​វិនិយោគ​ជិត​៤​ពាន់​លាន​ដុល្លារ និង​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ជាង​១០​ម៉ឺន​កន្លែង​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណៈការ និង ដឹកជញ្ជូន ចុះត្រួតពិនិត្យលើក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២ ក្រោយស្នើពន្យារពេលសាងសង់ ដែលធ្វើឲ្យយឺតយ៉ាវ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនសង្កេតឃើញថា ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ពីសំណាក់ក្រុមហ៊ុនកូរ៉េខាងត្បូង Hasan Engineerin…

អង្គការសុខភាពពិភពលោកព្រមានថា មេរោគបំប្លែងខ្លួនអូមីក្រុងទម្រង់ថ្មី BA.2 នឹងរាលដាលពេញពិភពលោក

ព័ត៌មាន
អង្គការសុខភាពពិភពលោកព្យាករណ៍ថា មេរោគអូមីក្រុងទម្រង់ថ្មី ដែលគេឲ្យឈ្មោះបច្ចេកទេសថា ប៊ីអេធូ (BA.2) នឹងចរាចរកាន់តែច្រើននៅទូទាំងពិភពលោក បើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ