សេដ្ឋកិច្ចអាមេរិកនៅខែកុម្ភៈ

សេដ្ឋកិច្ចអាមេរិកនៅខែកុម្ភៈ អាចបង្កើតឱកាសការងារដល់ពលរដ្ឋបន្ថែមជាង ៣១ម៉ឺនការងារ


ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់បណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និង ការកើនឡើងកំដៅការទូតជាមួយចិន ដែលជាគូប្រជែងសេដ្ឋកិច្ចរបស់ខ្លួនក្ដី តែស្ថានភាពសេដ្ឋកិច្ចអាមេរិកកាលពីខែកុម្ភៈស្ថិតនៅក្នុងស្ថានភាពវិជ្ជមានលើសពីការរំពឹងទុក។ ក្នុងនោះ ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកបានអះអាងថា កាលពីខែកុម្ភៈកន្លងទៅនេះ ស្ថានភាពសេដ្ឋកិច្ចអាចបង្កើតឱកាសការងារដល់ពលរដ្ឋអាមេរិកថ្មីសរុបចំនួនប្រមាណជាង ៣១ម៉ឺននាក់ បន្ទាប់ពីបង្កើតការងារបាន ៥០ម៉ឺននាក់កាលពីខែមករា។
សេដ្ឋកិច្ចអាមេរិកនៅខែកុម្ភៈ អាចបង្កើតឱកាសការងារដល់ពលរដ្ឋបន្ថែមជាង ៣១ម៉ឺនការងារ រូបភាព CNN

ប្រភពដដែលបានអះអាងថា ទោះបីជាស្ថានភាពនៃទីផ្សារការងារនាខែកុម្ភៈនៅក្នុងភាពវិជ្ជមានក្តី ប៉ុន្តែក្តីបារម្ភនៅតែមាន ហើយការព្យាករណ៍​អំពីអត្រានៃភាពគ្មានការងារធ្វើនៅអាមេរិកនៅក្នុងឆ្នាំនេះ នៅតែខ្ពស់ ពោលគឺកើនឡើងពី ៣,៤% ​ទៅ ៣,៦%​។

លោក Gus Faucher ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PNC មួយនៅអាមេរិកបានប្រាប់ CNN ថា នេះគឺរបាយការណ៍​ដ៏រឹងមាំមួយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព័ត៌មានដែលទទួលបានអំពីទុនបម្រុងសហព័ន្ធ ដើម្បីទប់ទល់នឹងអត្រាកំណើនអតិផរណា គឺហាក់នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ។

លោកបានបន្តទៀតថា ស្ថានភាពសេដ្ឋកិច្ចនៅតែបន្តអាប់អួរដរាបណាសហព័ន្ធនៅតែបន្តឲ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនោះ ។​

នៅពេលនេះ​ធនាគារកណ្តាលអាមេរិក និង សម្ព័ន្ធមិត្ត ជាពិសេស គឺសហគមន៍អឺរ៉ុប​កំពុងតែតស៊ូប្រឈមមុខនឹងការកើនឡើងនូវអត្រាអតិផរណាដ៏​ខ្ពស់បំផុតនៅក្នុងរយៈពេល ៤០ ឆ្នាំ កន្លងមកនេះ ។​

លោក Chris Rupkey ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន FwdBonds បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមិនរំពឹងថា នៅក្នុងស្ថានភាពសេដ្ឋកិច្ចដូចបច្ចុប្បន្នអាមេរិកអាចមាន លទ្ធភាពបង្កើត​ការងារថ្មីដល់ទៅជាង ៣១ម៉ឺននាក់បែបនេះនោះទេ ។

លោកបានបន្តថា តាំងពីសម័យមុនការរីករាលដាលនៃមេរោគកូវីដ ១៩ ពោលគឺនៅក្នុងអំឡុងពីឆ្នាំ​២០១០ ដល់ ឆ្នាំ​២០១៩ នៅក្នុងមួយខែ អាមេរិកអាចបង្កើតការងារថ្មីត្រឹមតែប្រមាណ ១៨ម៉ឺនការងារ​ប៉ុណ្ណោះ ។

អត្ថបទ ៖ សរ សុជាតិ​




អត្ថបទបន្ទាប់


តើវៀតណាមផែនការអ្វីខ្លះ ក្នុងការដោះស្រាយបញ្ហាតម្លៃរថយន្ដក្នុងស្រុក ដែលមានខ្ពស់ជាងប្រទេសផ្សេងៗ?

ព័ត៌មាន
វៀតណាមដែលជាប្រជាជាតិមួយមានប្រជាពលរដ្ឋសរុបប្រមាណជាជិត១០០លាននាក់ នៅអាស៊ីអគ្នេយ៍ ជាប្រទេសដែលមានទីផ្សាររថយន្តដ៏ធំមួយធៀបនឹង ថៃ និង ឥណ្ឌូនេ…

យករដ្ឋមន្ត្រីអង់គ្លេសធ្វើដំណើរទៅកាន់អាមេរិក ដើម្បីសម្រេចរួមគ្នាផ្ដល់នាវាមុជទឹកនុយក្លេអ៊ែរ ទៅឲ្យអូស្ត្រាលី

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ ទី ១២ មីនា ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe B…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ