ទំនាក់ទំនងពាណិជ្ជកម្មអឺរ៉ុបនិងអាមេរិក

អាមេរិក និងអឺរ៉ុប ព្រមបន្ធូរដៃឲ្យគ្នាបន្ដិចវិញហើយ ជុំវិញភាពរកាំរកូសផ្នែកពន្ធគយ


សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពី នៅចុងសប្ដាហ៍មុននេះ ដើម្បីដករនាំងពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុបវិញហើយ។ ការព្រមព្រៀងគ្នានេះ បានឈានទៅបញ្ចប់ភាពរកាំរកូស ដែលធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរបស់ភាគីទាំងពីរ ចាប់ផ្តើមតានតឹងដាក់គ្នា ចាប់តាំងពីពេលដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធលើការនាំចូលពីអឺរ៉ុបកាលពីបីឆ្នាំមុន។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្រមព្រៀង ដើម្បីដករនាំងពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុប

គេ​នៅ​ចាំ​បាន​ដែរ​ថា​កាលនោះ ភ្លាម​ៗ​ក្រោយ​លោក​ត្រាំ​ដាក់​ពន្ធ​លើ​ទំនិញ​របស់​អឺរ៉ុប​, អឺរ៉ុប​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ដោយ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​កសិកម្ម​នាំ​ចូល​ពី​អា​មេ​រិ​ក​វិញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​AFP​។

ការ​យោគយល់​គ្នា​នេះ ត្រូវ​បាន​ប្រកាស​ដោយ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក គឺ​លោកស្រី ជី​ណា រ៉ៃ​ម៉ុ​ន​ដូ ដែល​បាន​អះអាង​ថា សហរដ្ឋអាមេរិក​នឹង​អនុញ្ញាត ឲ្យ​នាំ​ចូល​ដែក និង​អាលុយមីញ៉ូម ពី​អឺរ៉ុប ក្នុង​ចំនួន​កំណត់​ណាមួយ ដោយ​មិន​មានការ​គិត​ពន្ធ​ឡើយ​។

ទោះ​យ៉ាងណា លោកស្រី​មិន​បាន​បញ្ជាក់​ឡើយ​ថា ការ​នាំ​ចូល​ដែក និង​អាលុយមីញ៉ូម​ក្នុង​ចំនួន​ប៉ុន្មាន​ដែល​នឹង​ត្រូវ​កំណត់​ថា មិន​គិត​ពន្ធ​នោះ​ទេ​។ កិច្ច​យោគយល់​គ្នា​ថ្មី​នេះ គ្រាន់តែ​បាន​បញ្ជាក់​ថា ផលិតផល​ដែក និង​អាលុយមីញ៉ូម​ដែល​ផលិត​នៅ​ក្នុង​តំបន់​អឺរ៉ុប​ផ្ទាល់ ទើប​អាច​នាំ​ចូល​ទៅ​អា​មេ​រិ​កដោយ​មិន​គិត​ពន្ធ​បាន ខណៈ​ផលិត​ផលិត​អឺរ៉ុប ដែល​ផលិត​ក្រៅ​តំបន់ នៅ​តែ​បន្ត​គិត​ពន្ធ​ធម្មតា​ដដែល​។

ថ្លែង​ចេញពី​ទីក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី​ក្នុង​ឱកាស​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​២០ ឬ​ហៅ​ថា G20 លោកស្រី ជី​ណា បាន​សង្កត់ធ្ងន់​ថា​៖ មិន​ត្រឹមតែ​ពន្ធ​លើ​ដែក និង​អាលុយមីញ៉ូម​ដែល​អា​មេ​រិ​ក​នាំ​ចូល​នោះ​ទេ ដែល​ត្រូវ​លើកលែង​ពន្ធ​វិញ សូ​ម្បី​តែ​ផលិតផល​សំខាន់​របស់​អា​មេ​រិ​ក​ដែល​នាំ​ចេញ​ទៅ អឺរ៉ុប ក៏​ត្រូវ​បាន​អឺរ៉ុប​បន្ធូរ​បន្ថយពន្ធ​វិញ​ដែរ​។ ក្នុង​នោះ​រួម​មាន ម៉ូតូ​ម៉ូ​ឌែ​ល ហាក់​ឡី (Harley-Davidson motorcycles) និង ខោ​ខូ​វ​ប៊​យ​ម៉ាក លី​វ៉ា​យ (Levi) ជាដើម​។

គួរ​រំឭក​ថា សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០១៨ ក្រោម​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ បាន​ដំឡើង​រនាំង​ពន្ធគយ ២៥% លើ​ដែក និង​១០%​លើ​អាលុយមីញ៉ូម ដែល​នាំ​ចូល​ពី​ប្រទេស​ជា​ច្រើន​មក​ក្នុង​សហរដ្ឋអាមេរិក ដោយ​ក្នុង​នោះ ក៏​មាន​សភាព​អឺរ៉ុប​មួយ​ដែរ​។ ទ​ង្វើ​នេះ​ធ្លាប់​ត្រូវ​បាន​លោក ដូ​ណា​ល់ ត្រាំ អះអាង​ជា​ការ​ការពារ​ផលប្រយោជន៍ និង​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​។

ហើយ​គេ​នៅ​ចាំ​បាន​ដែរ​ថា ភ្លាម​ៗ​ក្រោយ​លោក​ត្រាំ​ដាក់​ពន្ធ​លើ​ទំនិញ​របស់​អឺរ៉ុប​, អឺរ៉ុប​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ដោយ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​កសិកម្ម​នាំ​ចូល​ពី​អា​មេ​រិ​ក​វិញ​។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កំពូល G20 ដែល​ប្រទេស​អ៊ី​តា​លី​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​វេទិកា​ផ្សះផ្សា​ភាពល្អក់​កករ​រវាង​អា​មេ​រិ​ក និង​អឺរ៉ុប​ឡើង​វិញ ក្រោយ​មើល​មុខ​គ្នា​មិនសូវ​ចំ​នោះ​ទេ ក្នុង​រដ្ឋបាល​របស់​បុរស​ជាតិនិយម​ដូ​ណា​ល់​ត្រាំ​៕

None



អត្ថបទបន្ទាប់


១ថ្ងៃដំបូងនៃការបើកប្រទេស ថៃរំពឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាស ៣ម៉ឺននាក់

អាកាសយានដ្ឋានថៃរំពឹងថា នឹងទទួលបានអ្នកដំណើរអន្តរជាតិប្រហែល ៧ ពាន់នាក់ក្នុងចំណោមអ្នកដំណើរសរុប ៣ ម៉ឺននាក់ ដែលនឹងមកដល់អាកាសយានដ្ឋានសុវណ្…

នាយករដ្ឋមន្ត្រីឥណ្ឌាថា ឥណ្ឌាត្រៀមខ្លួនរួចហើយ ដើម្បីផលិតវ៉ាក់សាំងឲ្យបាន ៥ពាន់លានដូសនៅឆ្នាំ២០២២

ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ឲ្យបាន៥ពាន់លានដូស នៅឆ្នាំ២០២២ ដើម្បីជួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ