Advertisement
កិច្ច​ប្រជុំ​សហគ្រិន​ភាព​ពិភព​លោក-GES 2017

សហគ្រិន​ស្ត្រី​កម្ពុជា​៧​រូប ត្រៀម​ខ្លួន​រួច​ស្រេច​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​លំដាប់​ពិភព​លោក​នៅចុងខែនេះ


នៅ​ប្រមាណ​តែ​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ កិច្ច​ប្រជុំកំពូល​សហគ្រិនភាព​ពិភពលោក នៅទី​ក្រុង Hyderabad ប្រទេស​ឥណ្ឌា​នឹង​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង ក្នុង​នោះ សហគ្រិន​ស្ត្រី​កម្ពុជា​៧​រូប នឹង​ត្រូវ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ជាមួយ​នឹង​អ្នក​ចូលរួម​ដែល​ជា​សហគ្រិន​និងវិនិយោគិន​សំខាន់ៗ ប្រមាណ ១៥០០​នាក់ មក​ពី​ជុំវិញ​ពិភព​លោក។
សហគ្រិន​ស្ត្រី​កម្ពុជា ៧រូប ដែល​ត្រូវ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​សហគ្រិន​ភាព​ពិភព​លោក នៅឥណ្ឌា នា​ចុង​ខែ​នេះ ថតរូប​អនុស្សាវរីយ៍​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក និង​រដ្ឋមន្ត្រី​កិច្ចការនារី​កម្ពុជា។
ដោយ
Advertisement

ប្រធាន​បទ​ដែល​នឹង​ត្រូវ​ជជែក​នៅ​ក្នុង​កិច្ច​ប្រជុំ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ពីថ្ងៃទី២៨-​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គឺ «ស្ត្រី​ជា​អាទិភាព វិបុលភាព​សម្រាប់​ទាំង​អស់​គ្នា» ដោយ​ផ្ដោត​សំខាន់​លើ​ការ​ជួយ​គាំទ្រ​សហគ្រិន​ស្ត្រី និង​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​សកល​លោក ដោយ​មាន​ការរៀបចំ​រួមគ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ឥណ្ឌា ខណៈ​ដែល​អ្នក​ចូលរួម​ភាគ​ច្រើន​បំផុត​ជា​សហគ្រិន​ស្ត្រី។

លោក​ជំទាវ លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Attwood Group និង​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​មួយ​រូប ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភពលោក​នេះ បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​សហគ្រិន​ស្ត្រី​កម្ពុជា អាច​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ទៅ​កាន់​ពិភព​លោក និង​ពាំនាំ​យក​មក​វិញ​នូវ​អ្វី​ដែល​ជា​ប្រយោជន៍ និង​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្លួន។

សហគ្រិនស្ត្រី ក្នុង​ចំណោម​សហគ្រិន​ស្ត្រី​កម្ពុជា​ទាំង​៧​រូប ដែល​នឹ​ង​ត្រូវ​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​លំដាប់​ពិភព​លោក​នេះ បាន​លើក​ឡើង​ថា ពួកគាត់​ពិត​ជា​មាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង ដែល​មាន​ឱកាស​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ ហើយ​ពួកគាត់​ក៏​ប្តេជ្ញា​ចិត្ត​ថា​នឹង​បង្ហាញ​នូវ​អ្វី​ដែល​ជា​គុណ​តម្លៃ ក៏​ដូចជា​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា ទៅ​កាន់​ពិភព​លោក​និង​ពាំនាំ​មក​វិញ​នូវ​អ្វី​ល្អៗ​សម្រាប់​យក​មក​ចែក​រំលែក​ដល់​កម្ពុជា​វិញ​ផង​ដែរ។

ក្នុង​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​ពិភព​លោក​នេះ​ដែរ ស្ថានទូត​អាមេរិក​ក៏​បាន​ជ្រើសរើស​យក​អ្នក​យកព័ត៌មាន​កម្ពុជា​តែ​១​រូប​គត់ គឺ​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ដើម្បី​ទៅ​ចូលរួម និង​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ខណៈ​ដែល​អ្នក​ចូលរួម​ទាំងអស់​ត្រូវ​បាន​ដឹង​ថា មក​ពី ១៥០​ប្រទេស និង​ដែនដី ជុំវិញ​ពិភព​លោក។

សូម​ជម្រាប​ដែរ​ថា បច្ចុប្បន្ន​នេះ ចំនួន​សហគ្រិន​និង​អ្នក​ដឹកនាំ​អាជីវកម្ម​ជា​ស្ត្រី​នៅ​កម្ពុជា ហាក់​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​នោះ សហគ្រិន​ស្ត្រី​ដែល​កំពុង​ប្រតិបត្តិ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម មាន​ប្រមាណ ៦២% ខណៈ​ដែល​សហគ្រិន​ស្ត្រី​មាន​មុខ​តំណែង​ខ្ពស់​នៅ​ក្នុង​អាជីវកម្ម​ខ្នាត​ធំ គឺ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ បើ​ធៀប​នឹង​សហគ្រិន​ជា​បុរស៕

ខេមបូណូមីស នឹងធ្វើ​សេចក្ដីរាយការណ៍​ជុំវិញ​កិច្ច​ប្រជុំ​នេះ​ដោយ​ផ្ទាល់ ពី​ទីក្រុង Hyderabad ប្រទេស​ឥណ្ឌា។ សូម​រង់ចាំអាន​ដោយ​មេត្រី!!!

Advertisement



អត្ថបទបន្ទាប់


Sharing Economy និន្នាការ​រកស៊ី​ថ្មី កំពុង​មាន​តម្រូវការ តែ​មិន​សូវ​មាន​អ្នក​ដឹង!

ព័ត៌មាន
សេដ្ឋកិច្ច​ចែក​រំលែក ឬ​ហៅ​ថា Sharing Economy គឺ​ជា​គំនិត​រកស៊ី​ដ៏​ពេញ​និយម​មួយ​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ទូទាំង​ពិភពលោក ហើយ​គំន...

អគារ Gold Tower 42 ជាន់ ប្រកាស​សាងសង់​បន្ត​ទៀត​ហើយ! លើក​​នេះ​ហាក់​​មាន​​ពន្លឺ​ជាង​រាល់​ដង!

ព័ត៌មាន
អគារ Gold Tower 42 ដែល​ជាប់​ឈ្មោះ​ជា​អគារ​សាង់សង់​យូរ​ជាង​គេ​នៅ​កម្ពុជា និង​ធ្លាប់​បាន​ប្រកាស​សាងសង់​បន្ត​ម្ដង​ហើយ​ម្ដង​ទៀត តែមិន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ