ធនធានរ៉ែ

សហរដ្ឋអាម៉េរិក ប្រឈមកង្វះរ៉ែលោហៈកម្រធ្ងន់ធ្ងរ ខណៈមហាយក្សចិនកាន់កាប់៨០%នៃខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រនេះ


សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធាកំពុងប្រឈមការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវរ៉ែលោហៈដ៏កម្រមួយប្រភេទមានឈ្មោះថា ថាំងស្ទេន (Tungsten) ខណៈមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ កាន់កាប់រហូតដល់ទៅ៨០%នៃខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែលោហៈនេះ។ រ៉ែលោហៈដ៏កម្រ ថាំងស្ទេន មានសភាពរឹងខ្លាំងស្ទើរតែដូចត្បូងពេជ្រ និងមានដង់ស៊ីតេថាមពលខ្ពស់ ហើយវាជាធាតុផ្សំដ៏សំខាន់មួយ ដែលគេប្រើសម្រាប់ផលិតអាវុធ រថយន្ត អាគុយរថយន្តអគ្គិសនី និងបន្ទះឈីបជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ធនធានរ៉ែ
ដោយ

មហាយក្សចិន មានចំណែកគ្របដណ្ដប់លើលប់លើខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗជាច្រើនប្រភេទរបស់ពិភពលោក ប៉ុន្តែរហូតមកទល់ពេលនេះ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះនៅមិនទាន់បានអនុម័តវិធានដ៏ទូលំទូលាយ ដើម្បីគ្រប់គ្រងរ៉ែលោហៈដ៏កម្រ និងដ៏មានសារសំខាន់មានឈ្មោះថា ថាំងស្ទេន (Tungsten) នៅឡើយទេ។

យោងតាមអ្នកជំនាញបានឱ្យដឹងថា រ៉ែលោហៈដ៏កម្រ ថាំងស្ទេន មានសភាពរឹងខ្លាំងស្ទើរតែដូចត្បូងពេជ្រ និងមានដង់ស៊ីតេថាមពលខ្ពស់ដែលធ្វើឱ្យវាក្លាយជាធាតុផ្សំដ៏សំខាន់មួយដែលត្រូវបានគេប្រើប្រាស់នៅក្នុងការផលិតអាវុធ រថយន្ត អាគុយរថយន្តអគ្គិសនី បន្ទះឈីប និងគ្រឿងចក្រសម្រាប់កាត់ជាដើម។

សូមបញ្ជាក់ថា បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបធំៗដូចជាក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Nvidia ជាដើម ក៏កំពុងប្រើប្រាស់រ៉ែលោហៈដ៏កម្រ ថាំងស្ទេន នេះដែរ។

ហើយបើទោះបីជារដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានដំឡើងពន្ធនាំចូលលើរ៉ែលោហៈដ៏កម្រ ថាំងស្ទេន កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ នេះយ៉ាងណាក្ដី ក៏ប្រទេសចិន មិនទាន់បានដាក់បញ្ចូលរ៉ែលោហៈដ៏កម្រនេះចូលទៅក្នុងវិធានថ្មីៗ របស់ខ្លួន ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងលើការចម្រាញ់រ៉ែកម្រប្រភេទនេះនៅឡើយទេ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អាជ្ញាធររឹបអូសសាច់បង្កកខុសច្បាប់ និងខូចគុណភាពបានជាង២០០តោន នៅឆមាសទី១ឆ្នាំនេះ

បំណែកសាច់បង្កកខូចគុណភាព និងខុសច្បាប់ជាង២៣០តោន ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្ល…

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនមួយ នឹងទិញយន្តហោះ១៥២គ្រឿង ក្នុងតម្លៃសរុប២៤ពាន់លានដុល្លារ

ក្រុមហ៊ុនអាកាសចរណ៍របស់ហ្វីលីពីន Cebu Pacific គ្រោងនឹងទិញយន្តហោះពីក្រុមហ៊ុនផលិតយន្ត Airbus រហូតដល់ទៅ១៥២គ្រឿង ជាមួយតម្លៃសរុប២៤ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ