Advertisement
គម្រោងបង្កើតរោងចក្រថ្មីៗ

ទើបតែ ២ខែ CDC បានអនុម័តបើកឲ្យដំណើរការ គម្រោង និងរោងចក្រ ៤៥ កន្លែង ជាមួយទុនវិនិយោគជាង ៨២៥ លានដុល្លារ


គម្រោង និងរោងចក្រចំនួ៤៥ គម្រោង ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ៨២៥ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ គិតត្រឹមរយៈពេល២ខែដំបូង នៃឆ្នាំនេះ ពោលគឺក្នុង ខែមករា និងខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ នេះបើការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ
Advertisement

បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​​ដែលត្រូវបាន​អនុម័ត​បើកឲ្យ​ដំណើរការ​ទាំង​៤៥ ​នោះ គឺភាគច្រើនជា​រោងចក្រ​កាត់ដេរ ផលិតកាបូប និងផលិតសម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត។ ហើយ​រោងចក្រ​ទាំងនោះ ក៏មាន​សមត្ថភាព​អាចបង្កើត​ការងារ​បាន​រហូត​ដល់ ជាង ៦ម៉ឺន​កន្លែង​ផងដែរ។

តាមការ​ផ្សព្វផ្សាយ​នៅលើ​ហ្វេសផ្លូវការ​របស់​ CDC ដដែល​បានឲ្យដឹង​ដែរថា បើ​ធៀបខែ​កុម្ភៈ និងខែមករា ឃើញថា ខែកុម្ភៈ មានការ​អនុម័ត​បើកឲ្យដំណើរការ​គម្រោង​អភិវឌ្ឍន៍​ និង​រោងចក្រ​ច្រើនជាង​គេ ដែលមាន​រហូត​ដល់ ៣២ គម្រោង​ ជាមួយ​ទុនវិនិយោគ​ជាង ៧៥៧ លានដុល្លារ​អាមេរិក ខណៈដែល​នៅខែមករា​មាន​រោងចក្រ​តែ​១៣ ប៉ុណ្ណោះ ជាមួយ​ទុនវិនិយោគ​ជាង ៦៧ លានដុល្លារ​អាមេរិក។ 

អ្វីដែល​គួរឲ្យចាប់​អារម្មណ៍នោះ គឺថា នៅខែ​កុម្ភៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័តបើក​ឲ្យដំណើរការ​នូវ​គម្រោង​អភិវឌ្ឍន៍ធំមួយ នៅខេត្ត កោះកុង ដែលមាន​តម្លៃទុន​រហូតដល់​៥០០ លាន​ដុល្លារ​អាមេរិក។ គម្រោង Tourism ​Ecological​ Marine ​និង​ ​International (TEMI) នេះ  គឺជាការ​វិនិយោគ​សាងសង់​ទីក្រុង​ទេសចរណ៍ ដែល​រួមមាន​សណ្ឋាគារ​ថ្នាក់ផ្កាយ៥ ចំនួន​៨០០ បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ទីលាន​​វាយ​កូន​គោល បឹង​​ហ្គាឡូ ផ្ទះ​វីឡា ​រមណីយដ្ឋាន​​​ទេសចរណ៍ សួន​កម្សាន្ត​ ចំណត​កប៉ាល់​ និង​គម្រោង​ច្រើន​ផ្សេងទៀត។

គួរបញ្ជាក់ថា តាមសេចក្ដី​ប្រកាស​ព័ត៌មាន របស់ CDC បានឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ២០១៣-២០១៧ កម្ពុជា​បាន​ទទួល​គម្រោង​វិនិយោគ​ពីបណ្ដា​ក្រុមហ៊ុន ក្នុងស្រុក និង​បរទេស សរុប​ប្រមាណ​ជា ៩៧០​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន​ជាង ២៣ ពាន់​​លាន​ដុល្លារ​អាមេរិក ពោលគឺ ជាមធ្យម​មាន​ប្រមាណ​ជាង ៤ពាន់​​លានដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ហើយមាន​សក្ដានុពល​បង្កើត​ការងារ​ថ្មីជូន​ប្រជាពលរដ្ឋ​ជាមធ្យម​ប្រមាណ ជាង​ ២០ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។ 

យ៉ាងណាមិញ នៅក្នុង​ឆ្នាំ២០១៨ ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស​បានកើន​ឡើង​ជិត ៧០% នៃទុន​វិនិយោគ​សរុប ដែលត្រូវ​បានកត់​ត្រា​ដោយ CDC។ ហើយបើគិត ក្នុងរយៈ​ពេល​៥ឆ្នាំ ពោលគឺ​ចាប់​ពីឆ្នាំ ២០១៣-២០១៧ ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស ជាមធ្យម​ប្រចាំ​ឆ្នាំមាន​ប្រមាណ​ជា ៤០% នៃទុន​វិនិយោគ​សរុប​ក្នុងឆ្នាំ​នីមួយៗ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើបខ្នាតយក្សរបស់ថៃ Big C គ្រោងនឹងបើកដំណើរការនៅក្រុងប៉ោយប៉ែតកម្ពុជា

ព័ត៌មាន
មជ្ឈមណ្ឌលផ្សារទំនើបដ៏ធំមួយទៀត មកពីប្រទេសថៃ ដែលមានឈ្មោះថា Big C គ្រោងនឹងបោះទីតាំងប្រតិបត្តិការមុខជំនួញរបស់ខ្លួនជាលើកដំបូងបង្អស់នៅទីក្រ...

ជប៉ុន បោះទុនវិនិយោគជាង ៥ពាន់លានដុល្លារសង់ផ្សារទំនើបអ៊ីអន ៣០ កន្លែងនៅវៀតណាម

ព័ត៌មាន
អ្នកវិនិយោគជប៉ុនកំពុងជំរុញការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសវៀតណាមកាន់តែខ្លាំង។ ជាក់ស្តែង ក្រុមហ៊ុនមេ របស់ផ្សារទំនើបអ៊ីអន បានបង្ហាញព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ