វិស័យធនាគារ

មេធំធនាគារកណ្ដាលអាម៉េរិក ចង់ឃើញវឌ្ឍនភាពបន្ថែមទៀតក្នុងការកាត់បន្ថយអតិផរណាមុនឈានដល់ការបញ្ចុះអត្រាការប្រាក់


ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) កាលពីថ្ងៃទី២ ខែកក្កដា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពក្នុងការកាត់បន្ថយអត្រាអតិផរណានៅសហរដ្ឋអាម៉េរិក ក្នុងពេលមួយឆ្នាំមកនេះ ប៉ុន្តែលោកចង់ឃើញវឌ្ឍនភាពបន្ថែមទៀតដើម្បីមានទំនុកចិត្តគ្រប់គ្រាន់ មុននឹងឈានដល់ការសម្រេចចាប់ផ្តើមបញ្ចុះអត្រាការប្រាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យធនាគារ
ដោយ

នៅឯវេទិកាធនាគារកណ្តាលមួយធ្វើឡើងនៅក្នុងទីក្រុងស៊ីនត្រា (Sintra) នៃប្រទេសព័រទុយហ្គាល់ ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានថ្លែងថា ធនាគារកណ្ដាលអាម៉េរិក សម្រេចបានវឌ្ឍនភាពជាបណ្ដើរៗហើយក្នុងការកាត់បន្ថយអត្រាអតិផរណាឱ្យត្រលប់ទៅរកគោលដៅដែលបានកំណត់។

លោកបានបន្ថែមទៀតថា ធនាគារកណ្ដាលអាម៉េរិក ចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការកាត់បន្ថយអតិផរណា ដើម្បីមានទំនុកចិត្តគ្រប់គ្រាន់ថា អតិផរណាកំពុងធ្លាក់ចុះជាលំដាប់ឆ្ពោះទៅដល់គោលដៅ២% មុននឹងខ្លួនចាប់ផ្ដើមដំណើរការបញ្ចុះអត្រាការប្រាក់ ឬបន្ធូរបន្ថយគោលនយោបាយ។

លោក ជើរ៉ូម ផៅវែល (Jerome Powell) បានលើកឡើងបែបនេះក្នុងវេទិកាជជែកដេញដោលមួយដែលមានការចូលរួមពីប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) គឺលោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) និងទេសាភិបាលធនាគារកណ្តាលប្រេស៊ីល គឺលោក រ៉ូបឺតូ កាំប៉ូស ណេតូ (Roberto Campos Neto)។

សូមបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងដោយធនាគារកណ្ដាលអឺរ៉ុប (ECB) ហើយការពិភាក្សាដេញដោលត្រូវបានសម្របសម្រួលដោយលោកស្រី សារ៉ា អ៊ីសែន (Sara Eisen) ពិធីការិនីមកពីសារព័ត៌មាន CNBC។

ការអត្ថាធិប្បាយរបស់លោក ជើរ៉ូម ផៅវែល (Jerome Powell) ធ្វើឡើង ស្របពេលដែលទីផ្សារនានាទូទាំងពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការរបស់ធនាគារកណ្ដាលអាម៉េរិក និងចំណាត់ការរបស់បណ្ដាសមភាគីនៃធនាគារដ៏មានឥទ្ធិពលមួយនេះ ខណៈដែលធនាគារកណ្ដាលមួយចំនួនរួមទាំងធនាគារកណ្ដាលអឺរ៉ុប (ECB) ផងបានចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់ជាបណ្ដើរៗ ហើយអតិផរណា ក៏កំពុងចាប់ផ្ដើមបង្ហាញសញ្ញាធូរស្រាល៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ម្ចាស់ហាងលក់ទូរសព្ទមួយចំនួននៅមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្រោយដំឡើងប្រាក់ឈ្មួលដល់បុគ្គលិក

បុរសម្នាក់ដែលជាម្ចាស់ហាងលក់ទូរសព្ទចំនួន៣កន្លែង នៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ូលិសចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារ ក្រោយម្ចាស់ហាងរូបនេះបានប្…

អាជ្ញាធរវៀតណាម ដាក់ផែនការទាក់ទាញការវិនិយោគពីបរទេសឲ្យបានពី៤០ ទៅ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ

នៅក្នុងផែនការពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ វៀតណាម មានបំណងទាក់ទាញទុនវិនិយោគពីបរទេសឱ្យបានពី៣០ ទៅ៤០ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែចាប់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ