វិស័យធនាគារ

ធនាគារកណ្ដាលអាម៉េរិក និងធនាគារកណ្ដាលនៃប្រទេសធំៗជាច្រើនអាចនឹងបញ្ចុះអត្រាការប្រាក់ជាថ្មីនៅសប្ដាហ៍នេះ ក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក


ធនាគារកណ្ដាលអាម៉េរិក និងធនាគារកណ្ដាលនៃប្រទេសមានសេដ្ឋកិច្ចធំៗជាច្រើនទៀតក្នុងពិភពលោកត្រូវបានព្យាករយ៉ាងទូលំទូលាយថា នឹងបញ្ចុះអត្រាការប្រាក់នៅសប្ដាហ៍នេះ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យធនាគារ
ដោយ

ធនាគារកណ្តាលនៃប្រទេសមានសេដ្ឋកិច្ចធំៗជាច្រើនដែលមានទំហំគ្របដណ្ដប់រហូតដល់ទៅជាង១ភាគ៣នៃសេដ្ឋកិច្ចពិភពលោក នឹងបញ្ចុះអត្រាការប្រាក់ភ្លាមៗក្រោយពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ដោយផ្អែកទៅលើការតម្រង់ទិសគោលនយោបាយរបស់សហរដ្ឋអាម៉េរិក សម្រាប់រយៈពេល៤ឆ្នាំបន្ទាប់។

ស្របពេលដែលអនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ និងយ៉ាងប្រកិតប្រកៀកគ្នានៅក្នុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រនៅមុនថ្ងៃបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ ក្រុមមន្ត្រីរូបិយវត្ថុនៅទូទាំងពិភពលោករាប់ចាប់ពីក្រុងវ៉ាស៊ីនតោន រហូតដល់ក្រុងឡុងដ៍ ហាក់មិនទាន់ប្រាកដប្រជានៅឡើយទេថា តើលទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិកនឹងអាចជះឥទ្ធិពលលើគោលនយោបាយថ្ងៃអនាគតយ៉ាងណានោះទេ។

ដោយទុកការបោះឆ្នោតមួយឡែក ក្រុមអ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាម៉េរិក បានផ្ដល់សញ្ញាបង្អង់ល្បឿនបញ្ចុះអត្រាការប្រាក់រួចមកហើយ បន្ទាប់ពីបានបញ្ចុះអត្រាការយ៉ាងច្រើនរហូតដល់ទៅ០,៥០%កាលពីអំឡុងខែកញ្ញា កន្លងទៅថ្មីៗនេះ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្យាករយ៉ាងទូលំទូលាយថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,២៥% នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ ហើយនឹងបញ្ចុះ០,២៥%បន្ថែមទៀតនៅខែធ្នូ មុនដាច់ឆ្នាំ២០២៤ ជាពិសេសបន្ទាប់ពីទិន្នន័យទីផ្សារការងារកាលពីថ្ងៃសុក្រ សប្ដាហ៍​មុន បានបង្ហាញពីកំណើនការងារខ្សោយបំផុតនៅសហរដ្ឋអាម៉េរិក ចាប់តាំងពីឆ្នាំ២០២០ មក។

ជាការពិតណាស់ ក្រុមមន្ត្រីធនាគារកណ្ដាលអាម៉េរិក មានបំណងបញ្ចៀសបញ្ហានយោបាយ ប៉ុន្តែពួកគេបែរជាចាប់ផ្តើមបញ្ចុះអត្រាការប្រាក់នៅកៀកថ្ងៃបោះឆ្នោតទៅវិញ ដែលកត្តានេះអាចជះឥទ្ធិពលលើទស្សនៈយល់ឃើញរបស់អ្នកបោះឆ្នោតមកលើសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ធនាគារកណ្តាលនៅជុំវិញពិភពលោកកំពុងប្រឈមហានិភ័យផ្សេងៗរួមទាំងបញ្ហាកំណើនសេដ្ឋកិច្ចយឺត និងអតិផរណាដែលកំពុងបន្តហក់ឡើងផងដែរ ជាពិសេសការគំរាមកំហែងផ្នែកពន្ធគយពីសំណាក់លោក ដូណាល់ ត្រាំ ដែលអាចជះផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាម៉េរិកអាចជះឥទ្ធិពលយ៉ាងណាលើទីផ្សារភាគហ៊ុន និងប័ណ្ណបំណុលរបស់រដ្ឋាភិបាល?

អ្នកវិនិយោគក្នុងទីផ្សារភាគហ៊ុន និងប័ណ្ណបំណុលរដ្ឋាភិបាលអាម៉េរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអ…

លុយសុទ្ធរបស់ក្រុមហ៊ុនកំពូលមហាសេដ្ឋី Warren Buffett កើនឡើងជាង៣២៥ពាន់លានដុល្លារ ក្រោយសម្រុកលក់ចេញភាគហ៊ុន

កំពូលមហាសេដ្ឋី វ៉ារ៉េន ប៊ូហ្វីត (Warren Buffett) និងក្រុមហ៊ុនរបស់លោកឈ្មោះ Berkshire Hathaway បានសម្រុកលក់ចេញភាគហ៊ុនយ៉ាងច្រើនរបស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ