ទំនាក់ទំនង​កម្ពុជា-អាមេរិក

អតីត​អ្នកការទូត៖ ទំនាក់​ទំនង​​កម្ពុជា-​អាមេរិក អាច​ស្តារ​ឡើង​វិញ​តាមរយៈ​មធ្យោបាយ​ការទូត​ស្ងប់​ស្ងាត់


លោក ពូ សុធីរៈ នាយក​ប្រតិបត្ដិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្ដិការ​និងសន្តិភាព និង​ជា​អតីត​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​សរសេរ​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ក្នុង​សារព័ត៌មាន​អន្តរជាតិ​មួយ​ ថា ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក អាច​ស្តារ​ឡើង​វិញ​បាន ​តាមរយៈ​មធ្យោបាយ​ការទូត​ស្ងាត់​ស្ងៀម ជាជាង​ងាក​ទៅរក​ការរិះគន់​និង​ការ​ធ្វើ​ឱ្យ​អាម៉ាស់​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​សារធារណៈ។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

យោងតាម​អត្ថបទ​របស់​លោក ពូ សុធីរៈ ដែល​ចុះ​ផ្សាយ​ក្នុង​កាសែត​ជប៉ុន Asian Nikkei Review កាល​ពី​ចុង​ខែ​សីហា ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក​​បាន​ឈាន​ដល់​ចំណុច​ទាប​បំផុត​ ចាប់តាំង​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​ភាព​តានតឹង​ចុង​ក្រោយ​បំផុត​នោះ គឺ​ការ​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ដោយ​សភា​តំណាងរាស្រ្ត​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្ម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា។

លោក ពូ សុធីរៈ បាន​សរសេរ​ដូច្នេះ​ថា ៖ «ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវ​ចូលរួម​ពិភាក្សា​ដោយ​ស្មោះត្រង់ និង​និយាយ​ត្រង់ៗ អំពី​មូលហេតុ​ដើម​នៃ​ទំនាក់​ទំនង​ដែល​មាន​បញ្ហា​របស់​​ពួកគេ ហើយ​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មាន​សារៈ​សំខាន់ សម្រាប់​ភាគី​ទាំងពីរ តាមរយៈ​ការ​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា។»

លោក ពូ សុធីរៈ បាន​បន្ថែម​ថា ដើម្បី​បាន​សម្រេច​គោល​បំណង​នេះ ភាគី​ទាំងពីរ​ត្រូវ​​ព្យាយាម​ដោះស្រាយ​ជម្លោះ​តាមរយៈ​មធ្យោបាយ​ការទូត​ស្ងាត់​ស្ងៀម ជាជាង​ងាក​ទៅរក​ការ​រិះគន់​គ្នា និង​ធ្វើ​ឱ្យ​អាម៉ាស់​មុខ​គ្នា​ទៅ​វិញទៅមក​ជា​សាធារណ:។

លោក ពូ សុធីរៈ នាយក​ប្រតិបត្ដិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្ដិការ​និងសន្តិភាព និង​ជា​អតីត​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន។ (គេហទំព័រ វិទ្យាស្ថាន CICP)

កម្ពុជា​គួរតែ​យល់​ពី​កង្វល់​របស់​អាមេរិក អំពី​ចេតនា​របស់​ចិន​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​អាមេរិក​គួរតែ​រក​វិធី​ទាញ​កម្ពុជា​ចេញ​ពី​ចិន ដោយ​ផ្តល់​ការ​លើក​ទឹកចិត្ត​បន្ថែម​ទៀត ប្រសើរ​ជាង​ការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដែល​មើល​ទៅ​ ជា​ការវាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​និង​មេដឹកនាំ​កម្ពុជា។ នេះ​បើ​យោង​តាម​មតិ​លោក​ ពូ សុធីរៈ។

លោក ពូ សុធីរៈ បាន​សរសេរ​បន្ត​ថា កម្ពុជា ក្នុង​នាម​ជា​ប្រទេស​តូច​មួយ គួរតែ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​មហា​អំណាច​ទាំង​អស់ មាន​ជំហរ​អព្យាក្រឹត្យ​ ហើយ​អាមេរិក​ក៏​គួរ​គោរព​កម្ពុជា ថា​ជា​ប្រជាជាតិ​មួយ​ដែល​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ការ​បរទេស​ជាមួយ​បណ្តា​ប្រទេស​​​ជា​​មិត្ត​ទាំង​អស់ «ហើយ​ដែល​ព្រលឹង​របស់​គាត់​មិនទាន់​បាត់បង់​ទៅ​ប្រទេស​ចិន​នៅ​ឡើយ​ទេ។»

លោក ពូ សុធីរៈ បាន​សរសេរ​ថា ៖ «សហរដ្ឋ​អាមេរិក​មិនគួរ​ប្រើ​ការ​គាំទ្រ​ខ្លាំង​ក្លា​ជា​ប្រពៃណី​របស់​ខ្លួន​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អាម៉ាស់​មុខ​ទេ ប្រសិន​បើ​ទីក្រុង​វ៉ាស៊ីនតោន​ចង់​ប្រជែង​នឹង​ភាព​ខ្លាំង​របស់​ចិន​នៅ​ក្នុង​តំបន់»៕




អត្ថបទបន្ទាប់


វៀតណាម ចង់ក្ដោបយក​​វិនិយោគ​កាស៊ីណូបន្ថែម តាមរយៈ​ការសម្រួល​លក្ខខណ្ឌវិនិយោគ

ព័ត៌មាន
វៀតណាម ដែលត្រូវបានគេស្គាល់ថា ជាប្រទេសមានការតឹងរឹងហាមឃាត់ពលរដ្ឋខ្លួនចូលលេងល្បែងកាស៊ីណូនោះ នាពេលនេះបែរជាចង់កែប្រែលក្ខខណ្ឌច្បាប់វិនិយោគថ្ម…

យុវជនអាស៊ានបង្ហាញក្ដីបារម្ភអំពីបញ្ហាបរិស្ថាន នៅឯ​សន្និសីទ​ថ្នាក់តំបន់ រៀបចំ​ដោយ SCG

ព័ត៌មាន
និស្សិត​អាហារូបករណ៍​របស់​ក្រុមហ៊ុន SCG មកពីប្រទេសអាស៊ានចំនួន ៧ កាលពីពេលថ្មីៗកន្លងទៅនេះ បានចូលរួមនៅក្នុងសន្និសីទស្ដីពីការអភិវឌ្ឍដោយចីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ