វិស័យថាមពល

អាម៉េរិកបង្ខំចិត្តបន្ទន់ឥរិយាបថឱ្យឥណ្ឌាអាចទិញប្រេងពីរុស្ស៊ី ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់


បន្ទាប់ពីអ៊ីរ៉ង់ បានបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ បានជំរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានហក់ឡើងរហូតដល់១៥% ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងក្ដីបារម្ភពីវិបត្តិខ្វះខាតប្រេងនៅទូទាំងសកលលោក។ ដើម្បីសម្រាលសម្ពាធនេះ សហរដ្ឋអាម៉េរិក បានបង្ខំចិត្តបន្ទន់ឥរិយាបថដោយអនុញ្ញាតឱ្យឥណ្ឌា អាចទិញប្រេងពីរុស្ស៊ីចំនួន៣០ថ្ងៃ។ ដោយឡែកប្រទេសចិន ក្នុងនាមជាមិត្តជិតស្និទ្ធរបស់ទីក្រុងតេអេរ៉ង់ កំពុងដើរតួនាទីជាអ្នកសម្របសម្រួលយ៉ាងសកម្ម ដើម្បីសុំឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រនេះឡើងវិញ សំដៅទប់ស្កាត់ចលាចលសេដ្ឋកិច្ចពិ
វិស័យថាមពល
ដោយ

ចិន កំពុងប្រើប្រាស់ឥទ្ធិពលការទូតរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យអនុញ្ញាតឱ្យនាវាដឹកប្រេងឆៅ និងឧស្ម័នធម្មជាតិរាវរបស់កាតា អាចឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសុវត្ថិភាព ខណៈដែលសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែឡើងកម្ដៅខ្លាំង។ សង្គ្រាមដែលបានអូសបន្លាយពេលចូលដល់ថ្ងៃទី៧នេះ បានធ្វើឱ្យផ្លូវទឹកដ៏សំខាន់បំផុតមួយនេះស្ទើរតែជាប់គាំងទាំងស្រុង ដែលនាំឱ្យការផ្គត់ផ្គង់ថាមពលប្រមាណ១/៥ នៃពិភពលោកត្រូវបានកាត់ផ្ដាច់​។ សម្រាប់ប្រទេសចិន ដែលពឹងផ្អែកខ្លាំងលើថាមពលពីមជ្ឈិមបូព៌ាមិនចង់ឃើញតំបន់នេះក្លាយជាតំបន់ខ្វិននោះឡើយ។

ជាលទ្ធផលនាវាដឹកប្រេងប្រមាណ៤គ្រឿងត្រូវបានរាយការណ៍ថា ត្រូវបានបាញ់កម្ទេចដោយកងកម្លាំងអ៊ីរ៉ង់ ដោយសាររំលោភលើបម្រាម ខណៈនាវាជាង៣០០គ្រឿងទៀតកំពុងជាប់គាំងកណ្ដាលសមុទ្រ។ លោក ម៉ាយ ម៉ាកឌូហ្គាល់ (Mike McDougall) អ្នកជំនាញឧស្សាហកម្មក្នុងតំបន់បានបង្ហើបថា បច្ចុប្បន្នមានតែនាវា ដែលមានទង់ជាតិចិនប៉ុណ្ណោះ ដែលទទួលបានអាទិភាពអាចចេញចូលច្រកសមុទ្រនេះបាន។

យ៉ាងណាមិញសហរដ្ឋអាម៉េរិក មិនទាន់អាចគ្រប់គ្រងសន្តិសុខនៅច្រកសមុទ្រហ័រមូសបានទាំងស្រុងនៅឡើយទេ ដែលជាហេតុធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនហាក់ចាប់ផ្ដើមដឹងខ្លួនពីឥទ្ធិពលដ៏គ្រោះថ្នាក់នេះ។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNBC អាម៉ែរិក ដែលធ្លាប់តែដាក់សម្ពាធខ្លាំងលើឥណ្ឌាមិនឱ្យទិញប្រេងពីរុស្ស៊ី បែរជាប្តូរឥរិយាបថមកអនុញ្ញាតឱ្យឥណ្ឌាទិញប្រេងរុស្ស៊ីរយៈពេល៣០ថ្ងៃឡើងវិញ ដើម្បីជួយសម្រួលដល់ការកើនឡើង នៃតម្លៃប្រេង។ លើសពីនេះ អាម៉េរិក ក៏កំពុងត្រៀមផ្តល់ការធានារ៉ាប់រងលើហានិភ័យសម្រាប់នាវាដឹកប្រេងទាំងឡាយណា ដែលហ៊ានប្រថុយឆ្លងកាត់តំបន់ជម្លោះនោះផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ស្នើឱ្យអ៊ុយក្រែន ជួយផ្តល់បច្ចេកទេស ក្រោយទប់ទល់ជាមួយដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់លែងចង់ជាប់

សហរដ្ឋអាម៉េរិក កំពុងជួបការលំបាកក្នុងការទប់ទល់នឹងយុទ្ធសាស្ត្រវាយប្រហារដោយដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់ ដែលបានវាយប្រហារកម្ទេចមូលដ្ឋានទ័ព…

របាយការណ៍មួយទម្លាយថា អាម៉េរិកកំពុងស្នើសុំថៃ ប្រើព្រលានយន្តហោះអ៊ូតាប៉ាវ ធ្វើជាមូលដ្ឋានយោធា ដើម្បីទប់ទល់នឹងអ៊ីរ៉ង់?

ស្របពេលដែលភ្លើងសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងកំពុងលង់ខ្លួនកាន់តែជ្រៅក្នុងភក់ជ្រាំនៃសង្គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ