វិស័យពាណិជ្ជកម្ម

អាម៉េរិក កំណត់ពន្ធបដិការថ្មីលើប្រទេសជាដៃគូពាណិជ្ជកម្មចំនួន១៤ រួមទាំងជប៉ុន កូរ៉េខាងត្បូង និងកម្ពុជា ប៉ុន្ដែមិនទាន់មានឈ្មោះសហភាពអឺរ៉ុប តើមកពីមូលហេតុអ្វី?


សហរដ្ឋអាម៉េរិក បានកំណត់ពន្ធគយបដិការថ្មីជាផ្លូវការលើប្រទេសជាដៃគូពាណិជ្ជកម្មចំនួន១៤ រួមមានមីយ៉ាន់ម៉ា ថៃ ឡាវ ស៊ែរប៊ី បង់ក្លាដែស ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង បូស្នី ទុយនីស៊ី កាហ្សាក់ស្ថាន ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន។ ទោះជាយ៉ាងណា សម្រាប់ការដាក់ពន្ធគយបដិការថ្មីនេះ មិនទាន់មានឈ្មោះសហភាពអឺរ៉ុប នៅឡើយទេ តើបណ្ដាលមកពីមូលហេតុអ្វី?
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកំណត់ពន្ធបដិការថ្មីជាផ្លូវការលើប្រទេសជាដៃគូពាណិជ្ជកម្មចំនួន១៤ រួមទាំងជប៉ុន កូរ៉េខាងត្បូង និងកម្ពុជា ផងដែរ ប៉ុន្ដែមិនទាន់មានឈ្មោះសហភាពអឺរ៉ុបនៅឡើយទេ។ ទាក់ទិននឹងបញ្ហានេះ ប្រភពច្បាស់ការចេញពីសហភាពអឺរ៉ុប បានទម្លាយឱ្យដឹងថា សហភាពអឺរ៉ុប មិនទាន់ទទួលបានលិខិតផ្លូវការពីសហរដ្ឋអាម៉េរិក នៅឡើយទេ ទាក់ទិនការដំឡើងពន្ធគយ ហើយមូលហេតុ គឺដោយសារសហភាពអឺរ៉ុប កំពុងចរចាយ៉ាងសកម្មជាមួយសហរដ្ឋអាម៉េរិក ដោយសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងឱ្យបានមុនថ្ងៃទី៩ ខែកក្កដា ដោយសហភាពអឺរ៉ុប សង្ឃឹមថា ខ្លួននឹងទទួលបានការលើកលែងមួយផ្នែកពីពន្ធគយបដិការថ្មី១០% របស់សហរដ្ឋអាម៉េរិក។

ទន្ទឹមនេះ លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមចេញលិខិតជូនដំណឹងជាផ្លូវការដល់ប្រទេសជាដៃគូពាណិជ្ជកម្មចំនួន១៤ អំពីការកំណត់ពន្ធបដិការថ្មីលើទំនិញដែលប្រទេសទាំងនោះនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ដែលពន្ធគយថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា តទៅ។ លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយថ្មីជាផ្លូវការលើប្រទេសចំនួន១៤ ក្នុងនោះមីយ៉ាន់ម៉ា និងឡាវរងគំនាបពន្ធ៤០%, កម្ពុជា និងថៃ៣៦%, បង់ក្លាដែស៣៥%, ឥណ្ឌូនេស៊ី៣២%, អាហ្វ្រិកខាងត្បូង៣០%, ម៉ាឡេស៊ី២៥%, កូរ៉េខាងត្បូង២៥% និងជប៉ុន២៥%។

ដោយឡែក សម្រាប់ប្រទេសវៀតណាម ដ្បិតមិនមានក្នុងបញ្ជីថ្មីនេះយ៉ាងណាក្ដី ក៏កាលពីពេលថ្មីៗនេះ សហរដ្ឋអាម៉េរិក បានយល់ព្រមបញ្ចុះពន្ធលើទំនិញវៀតណាមពី៤៦% មកត្រឹម២០% ប៉ុណ្ណោះ ដែលជាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសក្បែរខាងកម្ពុជា មួយនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កសិករធ្វើស្រែមួយចំនួននៅខេត្តតាកែវ និងព្រៃវែង រអ៊ូរទាំពីតម្លៃស្រូវ OM ធ្លាក់ចុះ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍

កសិករធ្វើស្រែមួយចំនួននៅខេត្តតាកែវ និងព្រៃវែង បានរអ៊ូរទាំពីការធ្លាក់ចុះតម្លៃស្រូវអូអឹម ក្រោយតម្លៃបច្ចុប្បន្ចដែលអាចលក់បានក្នុងរង្វង់ជាង៧០០រៀ…

កំពូលមហាសេដ្ឋីថៃ ដ៏មានឥទ្ធិពលព្រមានថា ពន្ធគយរបស់លោក ត្រាំ អាចធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពិភពលោករាំងស្ទះ និងក្រឡាប់ចាក់

កំពូលមហាសេដ្ឋីថៃដ៏មានឥទ្ធិពលមួយរូប គឺលោក ដានីន ឈារ៉ាវ៉ានុន (Dhanin Chearavanont) ស្ថាបនិកក្រុមហ៊ុន CP Group បានព្រមានថា ពន្ធគយបដិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ