Advertisement
Advertisement
Advertisement
សេវាធនាគារ

អ្នកជំនាញ៖ ការពង្រីកវិសាលភាពសេវាផ្ទេរប្រាក់ នឹងបង្កើតទម្លាប់ឲ្យពលរដ្ឋចេះប្រើប្រាស់សេវាធនាគារ


អ្នកជំនាញ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានអះអាងថា ការពង្រីកនូវប្រតិបត្តិការសេវាផ្ទេរ ឬការទូទាត់ប្រាក់តាមរយៈភ្នាក់ងារផ្ទេរប្រាក់ គឺជាការបង្កើតនូវទម្លាប់មួយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានដែលមិនធ្លាប់ប្រើប្រាស់សេវារបស់ធនាគារ ឲ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់វិញ ខណៈដែលបច្ចុប្បន្ន ចំនួនប្រជាជនដែលទាន់បានប្រើប្រាស់សេវាធនាគារ គឺនៅមានចំនួនច្រើនឡើយ។
ពិធី ចុះអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់ រវាងធនាគារអេស៊ីលីដា និងធនាគារឯកទេសវីង
ដោយ
Advertisement

ថ្លែង​ក្នុងពិធី ចុះ​អនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ​សេវា​ផ្ទេរប្រាក់ រវាងធនាគារ​អេស៊ីលីដា និង​ធនាគារឯកទេសវីង កាលពីពេល​ថ្មីៗនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា ការ​ពង្រីកនូវ​វិសាលភាពសេវា​ផ្ទេរប្រាក់​នៅកម្ពុជានេះ  វាមិនត្រឹមតែជា​ផ្នែកមួយ​ក្នុងជំរុញដល់កំណើន​បរិយាប័ន​ហិរញ្ញវត្ថុ​នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជា​បណ្ដុះ​នូវទម្លាប់ចេះ​គ្រប់គ្រង​សាច់ប្រាក់ និងការទូទាត់ ដល់​ប្រជាជន​តាមមូលដ្ឋាន ដែលមិនធ្លាប់មាន​​ប្រើប្រាស់សេវា​ធនាគារពីមុនមក​ផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី បាននិយាយថា«កិច្ចសហការ​រវាង​ធនាគារទាំងពីរ គឺធនាគារអេស៊ីលីដា និងធនាគារឯកទេសវីងនេះ គឺនឹង​បំពេញតួនាទីមួយ​ នាំប្រជាជនដែលអត់ចេះប្រើធនាគារ ដែល​មិនចេះ ឬមិនធ្លាប់​ ឲ្យធ្លាប់! ធ្លាប់ហ្នឹងតាមរូបភាពបែបណា? កាលណាគាត់​ផ្ទេរប្រាក់​បានម្ដង ផ្ទេរប្រាក់ភ្លាម​គាត់យកភ្លាម​ បាទអាហ្នឹងអត់ទាន់ទេ! ដល់យូរទៅគាត់យលថា មិនបាច់យកភ្លាមទេ ទុកចាំពីរបីថ្ងៃ [រក្សាប្រាក់​ក្នុងគណនីធនាគារសិន] យូរទៅគាត់យល់ហើយថា ទុកប្រាក់នៅធនាគារ Safe (សុវត្ថិភាព) តើ! ពេលហ្នឹងគាត់ចាប់ផ្ដើម​ចេះពីរហើយ ទី១ចេះផ្ទេរប្រាក់ ទី២ចេះសន្សំប្រាក់ ហើយទី៣ បង្កើតបាន​មូលដ្ឋាន​ថ្មីមួយទៀត កាលណាលំហូរសាច់ប្រាក់​របស់កាត់​មកជាទៀងទាត់ទៅ ធនាគារ​អាចឃើញហើយ​ អតិថិជន​មួយហ្នឹង​អាចមាន​គុណវុឌ្ឍិគ្រប់គ្រាន់​ ដើម្បី​អាចប្រើប្រាស់ឥណទាន​ខ្នាតតូច​បំផុតណាមួយ»។

ជាមួយគ្នា​នេះដែរ ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុនទាំងពីរ គឺធនាគារអេស៊ីលីដា និង​ធនាគារឯកទេស​វីងនេះ ត្រូវបាន​លោកបណ្ឌិត អ៊ិន ចាន់នី គូសបញ្ជាក់ថា នឹង​សម្រួលដល់​អ្នកប្រើប្រាស់​ ក្នុងការ​ទទួលបាន​សេវា​ផ្ទេរប្រាក់ទៅមក​តាមរយៈ​សេវា​ធនាគារ​ទាំងពីរនេះ ក៏ដូចជា​បង្កើន​នូវសុវត្ថិភាព​ការទូទាត់​កាន់តែប្រសើរ​ឡើងផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៤០លាននាក់ និងចំណូលជាង ៦៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
ទោះបីជាវិស័យទេសចរណ៍ថៃ កំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាប្រាក់បាតឡើងថ្លៃខ្ពស់ និងនិន្នាការសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ ប៉ុន្ដែ ក្រុម...

មេធាវី​លោក កឹម សុខា ថា ហូប​បាយ​ជាមួយ​បរទេស មិនមែន​ជា​បទ​ល្មើស​នោះ​ទេ

ព័ត៌មាន
ខណៈ​ដែល​សវនាការ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទីពីរ ពី​បទ​ក្បត់ជាតិ ក្រុម​មេធាវីរបស់​លោក កឹម ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ