កូវីដ១៩ នៅ​កម្ពុជា

កម្ពុជាទទួលបានកម្ចី ២០លានដុល្លារ​ពីធនាគារពិភពលោក សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩


ធនាគារ​ពិភព​លោក​​បានសម្រេច​ផ្ដល់​ឥណទាន​ទឹកប្រាក់ ២០លានដុល្លារ​អាមេរិក ឲ្យ​ប្រទេស​កម្ពុជា ដើម្បីប្រើប្រាស់​នៅក្នុង​ការងារ​ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល​នៃ​វីរុស​កូវីដ១៩ ខណៈ​ចំនួន​ករណី​ឆ្លង​វីរុស​កូវីដ១៩ នៅ​កម្ពុជា កើនឡើង​ដល់ ១១៤នាក់​ហើយ គិតត្រឹមថ្ងៃទី៣ មេសា ឆ្នាំ​២០២០នេះ។
គិតត្រឹម​ថ្ងៃទី៣ មេសា ឆ្នាំ​២០២០នេះ ​ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លងវីរុស​កូវីដ១៩​ ​សរុប ១១៤​នាក់​ ​ក្នុង​នោះ​មាន​ស្រី​៣២​នាក់ និង​ប្រុស​៨២​នាក់ និង​មាន​​អ្នក​ជា​​សះ​ស្បើយ​សរុប​​ចំនួន ៣៥​នាក់។
ដោយ

ឥណទាន ២០លានដុល្លារ​អាមេរិកនេះ ជាផ្នែក​នៃ​កម្មវិធី​កញ្ចប់​ហិរញ្ញវត្ថុ​ចំនួន ១៤​ប៊ីលាន​ដុល្លារ​អាមេរិក ដែល​ធនាគារ​ពិភពលោក​ដាក់​ចេញ តាមរយៈ​យន្តការ​បញ្ចេញ​រហ័ស​សម្រាប់​ពង្រឹង​ការឆ្លើយតប​ទៅនឹង​ការរាតត្បាត​របស់​កូវីឌ-១៩ នៅតាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ជួយ​ធ្វើយ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​ឆាប់​ស្តារ​​ឡើង​វិញ។ 

យោងតាម​ធនាគារពិភពលោក គម្រោង​ឥណទាន​នេះ​នឹង​ផ្តល់ហិរញ្ញវត្ថុ​សម្រាប់​ការសាងសង់​មណ្ឌល​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក និង​ព្យាបាល​អ្នក​ជំងឺ ហើយ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​វិភាគ​រោគ​សញ្ញា​នៅ​តាម​មន្ទីរ​ពិសោធន៍​របស់​មន្ទីរពេទ្យបង្អែក នៅ​ទូទាំង ២៥​ខេត្ត-ក្រុង។ 

លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ។

ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរដល់វិធានការដាក់ពង្រាយឱ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម, ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែល​សម្រប​សម្រួល​ការងារ​ជាមួយ​កិច្ចខិតខំត្រៀមលក្ខណៈ​និង​ឆ្លើយតប​ជំងឺ​កូវីឌ-១៩​ទូទាំង​ប្រទេស និង​បង្កើត​មណ្ឌល​ប្រតិបត្តិការ​បន្ទាន់​នៅ​កម្រិត​ខេត្ត​ទៀត។

គិតត្រឹម​ថ្ងៃទី៣ មេសា ឆ្នាំ​២០២០នេះ ​ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លងវីរុស​កូវីដ១៩​ ​សរុប ១១៤​នាក់​ ​ក្នុង​នោះ​មាន​ស្រី​៣២​នាក់ និង​ប្រុស​៨២​នាក់ និង​មាន​​អ្នក​ជា​​សះ​ស្បើយ​សរុប​​ចំនួន ៣៥​នាក់ ស្មើ​​ប្រមាណ​ជា ​៣០,៧% ធៀប​ទៅ​នឹង​​អ្នក​​ឆ្លង​​កូ​វី​ដ​១៩ ​សរុប៕




អត្ថបទបន្ទាប់


ករណីឆ្លងមេរោគកូវីដ១៩ថ្មីមាន០៤នាក់សុទ្ធតែជាជនបរទេស សរុបករណីឆ្លងទូទាំងប្រទេសមាន១១៤ករណីហើយ

ព័ត៌មាន
រកឃើញករណីឆ្លងថ្មី០៤ករណីបន្ថែមទៀត កាលពីថ្ងៃទី០២ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៤នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមានត្រឹមតែ…

ក្រុមហ៊ុន RMA Cambodia បោះផ្សាយលក់បណ្ណបំណុល ៨០ម៉ឺនបណ្ណ តម្លៃសរុប២០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនធំមួយនៅកម្ពុជារកស៊ីពហុវិស័យ ដូចជាលក់រថយន្ដ គ្រឿងចក្រកសិកម្ម សេវាកម្ម រួមមានផ្នែកភោជនីយដ្ឋាននោះ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ