ពន្ធគយ-យានយន្តអគ្គិសនី

សមាជិកសភាអាមេរិកចង់ឱ្យលោក បៃដិន ដំឡើងពន្ធគយទៅលើយានយន្តដែលផលិតដោយប្រទេសចិន


ក្រុមសមាជិកសភាអាម៉េរិកមួយក្រុមមកពីទាំង២គណបក្សចង់ឱ្យរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដំឡើងពន្ធលើយានយន្តដែលផលិតដោយក្រុមហ៊ុនចិន និងរកវិធីទប់ស្កាត់ក្រុមហ៊ុនទាំងនោះ កុំឱ្យបាននាំចេញរថយន្ដពីប្រទេសម៉ិកស៊ិកទៅកាន់ទីផ្សារអាម៉េរិក។ ការស្នើឡើងនេះ ធ្វើឡើងនៅចំពេលដែល លោកស្រី ជេណិត យេឡិន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ត្រូវជួបជាមួយមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ចិន នៅថ្ងៃទី ៩ ខែវិច្ឆិកា នៅមុនកិច្ចពិភាក្សាលោក បៃដិន និងលោក ស៊ី ដែលគេរំពឹងទុកថា នឹងធ្វើឡើងនៅទីក្រុងសានហ្វ្រាន់ស៊ីស្កូឆាប់ៗនេះ។
ពន្ធគយ-យានយន្តអគ្គិសនី
ដោយ

មាជិកសភាមួយចំនួនដូចជាលោក ម៉ៃ ហ្គាឡាហ្គឺ (Mike Gallagher) មកពីគណបក្ស សាធារណរដ្ឋ លោក រ៉ាចា គ្រីស្នាមូធី (Raja Krishnamoorthi) មកពីគណបក្សប្រជាធិបតេយ្យ និងតំណាងរាស្ត្ររដ្ឋមីឈីហ្គេន គឺលោកស្រី ហាលី ស្ទេវិន (Haley Stevens) និងលោក ចន មូឡេណា (John Moolenaar) បានផ្ញើលិខិតមួយទៅកាន់លោកស្រី ខាធឺរីន ថៃ (Katherine Tai) ដោយបានជំរុញឱ្យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េ​រិក ដំឡើងពន្ធ ២៥%សម្រាប់យានយន្តដែលផលិតដោយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន។

សមាជិកសភាទាំងនេះបានសរសេរនៅក្នុងលិខិតមួយថា វាចាំបាច់ណាស់ដែលអាម៉េ​រិក មិនត្រឹមតែបន្តយកពន្ធទៅលើរថយន្តរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនយកពន្ធថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនូវការនាំចូលយានយន្តរបស់ចិនផងដែរ។ បច្ចុប្បន្នរដ្ឋបាលលោក បៃដិន បានយកពន្ធលើរថយន្តរបស់ចិន ក្នុងអត្រា ២៥% ដោយបានបន្តពីចំណាត់ការរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។

សារលិខិតនោះបាននិយាយថា ក្រសួងហិរញ្ញវត្ថុអាម៉េ​រិក គួរតែពិចារណាចាប់ផ្តើមការស៊ើបអង្កេតថ្មី លើយានជំនិះរបស់ចិន និងគ្រោះថ្នាក់ដែលបង្កដល់ឧស្សាហកម្មរថយន្តអាម៉េ​រិក និងកម្មករអាម៉េ​រិក ព្រមទាំងរកវិធានការ ដើម្បីទប់ទល់នឹងយុទ្ធសាស្រ្តឧស្សាហកម្មរបស់ចិន ក្នុងការគ្របដណ្តប់ទីផ្សាររថយន្តពិភពលោក។

លិខិតនេះក៏បានសរសេរដែរថា អាម៉េ​រិកក៏ត្រូវតែត្រៀមខ្លួនដោះស្រាយរលកថ្មីនៃរថយន្តរបស់ចិន ដែលនឹងត្រូវនាំចេញពីប្រទេសដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់អាម៉េ​រិកដូចជា ប្រទេសម៉ិកស៊ិកជាដើម ខណៈដែលក្រុមហ៊ុនរថយន្តរបស់ចិន សម្លឹងរកការបង្កើតប្រតិបត្តិការជាយុទ្ធសាស្ត្រនៅខាងក្រៅប្រទេសចិន ដើម្បីទាញយកអត្ថប្រយោជន៍ពីការចូលទៅដល់ទីផ្សារអាម៉េ​រិកជាអាទិភាពតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាម៉េ​រិក។

សូមបញ្ចាក់ថា ការលើកឡើងពីបំណងរបស់សមាជិកសភា ដែលចង់ឲ្យរដ្ឋបាលលោកចូ បៃឌិន យកពន្ធបន្ថែមលើយានយន្ដផលិតដោយក្រុមហ៊ុនចិននេះ គឺធ្វើឡើងនៅចំពេលដែល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េ​រិក លោកស្រី ជេណិត យេឡិន មានជំនួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ហេ លីហ្វឹង (He Lifeng) ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ និងបញ្ហាពិភពលោកផ្សេងទៀត ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី ១០ខែវិច្ឆិកានេះ។

កិច្ចពិភាក្សារបស់លោកស្រី យេឡិន ជាមួយមន្ត្រីសេដ្ឋកិច្ចថ្មីរបស់ចិននេះនឹងកំណត់ពីដំណាក់កាលសម្រាប់កិច្ចប្រជុំ ដែលគេបានរំពឹងខ្ពស់ថា នឹងអាចកើតឡើងរវាងប្រធានាធិបតីអាម៉េ​រិក លោក បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅសប្តាហ៍ក្រោយនេះ នៅអំឡុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អាម៉េរិកវាយប្រហារតាមអាកាសលើឃ្លាំងអាវុធរបស់អ៊ីរ៉ង់ ខណៈក្រុមហួធីនៅយេម៉ែនបាញ់ទម្លាក់ដ្រូនអាម៉េរិក

យោងតាមការប្រកាសដោយមន្ទីរបញ្ជកោណអាម៉េរិក យន្តហោះចម្បាំង F-15 ចំនួនពីរគ្រឿងរបស់សហរដ្ឋអាម៉េរិក បានវាយប្រហារតាមអាកាសទៅលើកន្លែងឃ្លាំងផ្ទុកអា…

ចិនប្រឈមនឹងសម្ពោធថ្លៃទំនិញធ្លាក់ចុះខ្លាំង ខណៈដែលការងើបរើសេដ្ឋកិច្ចឡើងវិញនៅមានលក្ខណៈផុយស្រួយនៅឡើយ

សម្ពាធអប្បផរណា ឬការធ្លាក់ចុះខ្លាំងនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញ និងសេវាកម្មរបស់ប្រទេសចិន នៅក្នុងខែតុលា មានសភាពកាន់តែអាក្រក់ទៅ ដោយសារតម្លៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ