រថយន្តអគ្គិសនី

សហរដ្ឋអាម៉េរិក គ្រោងនឹងដាក់បម្រាមលើការនាំចូលគ្រឿងបច្ចេកវិទ្យាសម្រាប់រថយន្ត ដែលពាក់ព័ន្ធនឹងប្រទេសចិន


ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានបង្កើតច្បាប់ថ្មីមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលនឹងហាមឃាត់ការនាំចូលផ្នែកទន់ និងផ្នែករឹងពាក់ព័ន្ធនឹងរថយន្តរបស់ប្រទេសចិន ដែលប្រើប្រព័ន្ធអ៊ីនធឺណិតដោយលើកឡើងពីហេតុផលព្រួយបារម្ភពីសន្តិសុខជាតិ ដោយបានហាមឃាត់រថយន្តដឹកអ្នកដំណើរមកពីប្រទេសចិន ប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
រថយន្តអគ្គិសនី
ដោយ

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទើបបង្កើតច្បាប់ថ្មីមួយកាលពីថ្ងៃទី១៤ មករា ដែលនឹងដាក់បម្រាមលើការនាំចូលផ្នែកទន់ និងផ្នែករឹង ពាក់ព័ន្ធនឹងរថយន្តរបស់ប្រទេសចិន ដែលបំពាក់ដោយប្រព័ន្ធអ៊ីនធឺណិត ដោយលើកឡើងពីហេតុផលព្រួយបារម្ភពីសន្តិសុខជាតិក្រោយក្រសួងនេះបានស្នើសុំជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំមុន។

លោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក បាននិយាយថា បច្ចុប្បន្នរថយន្តមិនត្រឹមតែផលិតពីដែកប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រព័ន្ធកុំព្យូទ័រផងដែរ ជាមួយនឹងការបំពាក់ប្រព័ន្ធកាមេរ៉ា មីក្រូហ្វូន ប្រព័ន្ធតាមដា​ន GPS និងបច្ចេកវិទ្យាផ្សេងទៀត ដែលត្រូវបានភ្ជាប់ទៅនឹងអ៊ីនធឺណិ​ត។

លោកស្រី រ៉ៃម៉ុនដូ បានបន្ថែមថា តាមរយៈច្បាប់នេះ ក្រសួងពាណិជ្ជកម្មនឹងចាត់វិធានការចាំបាច់មួយចំនួន ដើម្បីការពារសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក និងការពារឯកជនភាពរបស់ជនជាតិ អាម៉េរិកដោយរារាំងសត្រូវបរទេសកុំឱ្យក្លែងបន្លំបច្ចេកវិទ្យាទាំងនេះ ដើម្បីចូលប្រើព័ត៌មានរសើប ឬព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។

ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ ហើយក៏ត្រូវបានអនុវត្តចំពោះយានយន្តមកពីប្រទេសរុស្ស៊ី ផងដែរ។ ការហាមឃាត់ផ្នែកទន់នៅក្រោមច្បាប់នេះនឹងចាប់ផ្តើមសម្រាប់ម៉ូដែលរថយន្តឆ្នាំ២០២៧ ខណៈដែលការហាមឃាត់ផ្នែករឹងមានសុពលភាពសម្រាប់ម៉ូដែលរថយន្តឆ្នាំ២០៣០ ឬឆ្នាំ២០២៩សម្រាប់ម៉ូដែលរថយន្តដែលគ្មានឆ្នាំគម្រូ។

ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មនេះ ក៏គ្រោងនឹងចេញច្បាប់ដាច់ដោយឡែកមួយ ដែលនិយាយអំពីយានជំនិះពាណិជ្ជកម្មដែលបានតភ្ជាប់អ៊ីនធឺណិតដូចជារថយន្តដឹកទំនិញ និងរថយន្តក្រុងជាដើមនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ជប៉ុនត្រៀមថវិការហូតដល់១ពាន់លានដុល្លារ ដើម្បីទំនុកបម្រុងដល់អ្នករចនាបន្ទះឈីប

រដ្ឋាភិបាលជប៉ុន បានត្រៀមថវិការហូតដល់១ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយទំនុកបម្រុងដល់ឧស្សាហកម្មរចនាបន្ទះឈីប ដែលជាការត្រៀមទុកបន្ថែមពីការយ…

តើមានកត្តាអ្វីខ្លះធ្វើឱ្យចំនួនក្រុមហ៊ុន និងសាជីវកម្មដែលក្ស័យធននៅជប៉ុន កើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ?

ស្ថានភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសជប៉ុន កំពុងស្ថិតក្នុងចំណុចរបត់នៃបញ្ហាប្រឈមខ្លាំងនៅពេលបច្ចុប្បន្ននេះ។ ទីភ្នាក់ងារព័ត៌មាន ក្យូដូ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ