វិស័យអប់រំ

អាម៉េរិក គ្រោងដកទិដ្ឋាការពីនិស្សិតចិន និងហុងកុង និងរឹតបន្តឹងការផ្តល់ទិដ្ឋាការនិស្សិត


ក្រសួងការបរទេសអាម៉េរិក បានចេញសេចក្ដីថ្លែងការណ៍មួយដោយអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានបំណងលុបចោលទិដ្ឋាការរបស់និស្សិតមកពីប្រទេសចិន និងហុងកុង ហើយក្រសួងនេះ ក៏នឹងបង្កើនការត្រួតពិនិត្យលើការដាក់ពាក្យសុំទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ នាពេលអនាគតផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យអប់រំ
ដោយ

ក្រសួងការបរទេសអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ សប្តាហ៍នេះថា ខ្លួននឹងធ្វើការជាមួយក្រសួងសន្តិសុខមាតុភូមិ ដើម្បីដកហូតទិដ្ឋាការទាំងស្រុងសម្រាប់និស្សិតមកពីប្រទេសចិន រួមទាំងអ្នកដែលមានទំនាក់ទំនងជាមួយនឹងបក្សកុម្មុយនីស្តចិន ឬការសិក្សាលើជំនាញសំខាន់ៗមួយចំនួនទៀតផងដែរ។ ប៉ុន្តែក្រសួងនេះមិនបានបញ្ជាក់លម្អិតទេថា តើទិដ្ឋាការនេះនឹងត្រូវលុបចោលពេលណានោះទេ។

ទោះយ៉ាងណាដំណឹងនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាម៉េរិក បាននិយាយថា ពួកគេនឹងបញ្ឈប់ការសម្ភាសសម្រាប់ពលរដ្ឋបរទេសដែលដាក់ពាក្យសុំទិដ្ឋាការសិក្សា និងផ្លាស់ប្តូរបទពិសោធន៍សិក្សានៅសហរដ្ឋអាម៉េរិក និងអនុវត្តផែនការសម្រាប់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់និស្សិតនាអនាគតផងដែរ។

នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ និស្សិតអន្តរជាតិ ដែលសិក្សានៅសហរដ្ឋអាម៉េរិក គឺភាគច្រើនមកពីប្រទេសចិន ដោយសារការអប់រំនៅសហរដ្ឋអាម៉េរិក ត្រូវបានគេចាត់ទុកថា ជាមាគ៌ាដ៏សំខាន់មួយក្នុងឈានទៅសម្រេចភាពរីកចម្រើន និងជោគជ័យ។ បើតាមទិន្នន័យរបស់វិទ្យាស្ថានអប់រំអន្តរជាតិ បានបង្ហាញថា ចំនួននិស្សិតចិន នៅសហរដ្ឋអាម៉េរិក បានកើនឡើងដល់ជិត៤០ម៉ឺននាក់ ក្នុងចន្លោះឆ្នាំ២០១៩-២០២០ ប៉ុន្តែចំនួននេះ បានចាប់ផ្ដើមធ្លាក់ចុះជាលំដាប់ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ ហើយពលរដ្ឋឥណ្ឌា បានក្លាយជានិស្សិតអន្តរជាតិដែលសិក្សានៅតាមសាកលវិទ្យាល័យសហរដ្ឋអាម៉េរិក ច្រើនជាងគេបំផុតនៅចន្លោះឆ្នាំ២០២៣-២០២៤។

លោក ហ្ស៊ីឈិន វ៉ាង (Zichen Wang) ជានិស្សិតចិនម្នាក់ដែលទើបទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាម៉េរិក បាននិយាយថា វិធានការរបស់លោក ត្រាំ នេះនឹងធ្វើឱ្យប៉ះពាល់ដល់និស្សិតចិន និងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន កាន់តែតានតឹងផងដែរ ហើយវានឹងបំផ្លាញផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរយៈពេលវែងរបស់សហរដ្ឋអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតថាមពលស្អាតនៅវៀតណាម កំពុងប្រឈមបញ្ហាធ្ងន់ធ្ងរ ក្រោយរដ្ឋាភិបាលកាត់បន្ថយការឧបត្ថម្ភធន

ម្ចាស់គម្រោងផលិតថាមពលកកើតឡើងវិញ ដូចជា ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យជាង៤០ នៅប្រទេសវៀតណាម បានអះអាងថា ពួកគេកំពុងប្រឈមនឹងការខាតបង់ និងក…

ឥណ្ឌា ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោក ហើយប្រទេសណាខ្លះជាប់ក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង១០ នៅឆ្នាំនេះ?

សេដ្ឋកិច្ចពិភពលោកទាំងមូលទទួលរងឥទ្ធិពលភាគច្រើនពីប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយចំនួនតូច ដែលជួយជំរុញពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងគោលនយោបាយទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ